មិនធម្មតា! នេះគឺជា “ ផ្នូរមាស ” ដែលមានអាយុកាលចំណាស់ជាងគេបំផុតនៅលើពិភពលោក

តំបន់ Varna Necropolis ដែលស្ថិតនៅក្នុងប្រទេសប៊ុលហ្គារី ត្រូវបានគេចាត់ទុកជាកន្លែងស្រាវជ្រាវបុរាណវិទ្យាដ៏សំខាន់បំផុតដែលបានបន្សល់ពីបុរេប្រវត្តិ ដោយសារតែមានការរកឃើញកំណប់មាសចំណាស់ជាងគេបំផុតនៅលើពិភពលោកដែលមានអាយុកាលពី ៤,៦០០ឆ្នាំ មុនគ.សដល់ ៤,២០០ឆ្នាំមុនគ.ស ដែលត្រូវបានគេរកឃើញនៅទីតាំងនោះ។

A1

A2

"

ផ្នូរនេះត្រូវបានគេរកឃើញដោយចៃដន្យនៅខែតុលា ក្នុងឆ្នាំ១៩៧២ ដោយប្រតិបត្តិករជីករុករកមួយ។ លោក Dimitar Zlatarski ជាមនុស្សដំបូងដែលបានរកឃើញតំរុយនៃតំបន់ប្រវត្តិសាស្ត្រមួយនេះ លោកក៏ជាអ្នកបង្កើតសារមន្ទីរប្រវត្តិសាស្រ្តដាលីប៉ូផងដែរ។

គាត់បានហៅអ្នកស្រុកឱ្យទៅពិនិត្យមើលអ្វីដែលគាត់បានរកឃើញនៅថ្ងៃនោះនិងបានទាក់ទងទៅសារមន្ទីរប្រវត្តិសាស្រ្ត  Varna ហើយបន្ទាប់ពីចុះហត្ថលេខាលើឯកសារនានារួចគាត់ក៏បានសម្រេចចិត្តប្រគល់ការស្រាវជ្រាវរបស់គាត់នៅតំបន់ Mihail Lazarov ដែលមានអាយុកាល(១៩៧២-១៩៧៦) និងIvan Ivanov មានអាយុកាល(១៩៧២-១៩៩១) អោយទៅសារមន្ទីរនោះ។ ហើយប្រហែល ៣០% នៃតំបន់ទាំងនេះគេមិនទាន់បានជីកកកាយនោះទេ និងបានអោយវាទៅរដ្ឋាភិបាលនៃប្រទេសប៊ុលហ្គារី។

A3

ផ្លូវចូលទៅផ្នូរបុរាណនេះខ្លះតូចចង្អៀត ហើយផ្នូរខ្លះមិនមានគ្រោងឆ្អឹងនោះទេ។ ម្យ៉ាងទៀតបើធ្វើការប្រៀបធៀបគេបានដឺងថាផ្នូរដែលគ្មានគ្រោងឆ្អឹងភាគច្រើនគឺជាផ្នូរដែលមានវត្ថុមានតំលៃច្រើនជាងគេបំផុត។ វត្ថុបុរាណដែលគេបានរកឃើញនៅវាលបញ្ចុះសាកសពនោះរួមមាន៖ មាសចំនួន ៣ពាន់ដុំដែលមានទម្ងន់ប្រមាណ ៦ គីឡូក្រាមនិង ៤៣ផ្នូរផ្សេងទៀតក៏ត្រូវបានរកឃើញថាមានផ្ទុកកំណប់មាសផងដែរ។

A4


ការរកឃើញកំណប់មាសទាំងនេះគឺមានជាប់ពាក់ព័ន្ធទៅនឹងវប្បធម៌ Varna ដែលមានទំនាក់ទំនងពាណិជ្ជកម្មខាងជួញដូរមាស, ការនាំចេញនូវលោហៈធាតុ និងអំបិលរ៉ែជាដើម។ វប្បធម៌នេះមានជំនឿសាសនាដែលជឿលើការចាប់ជាតិថ្មីរបស់មនុស្សដោយកប់វត្ថុមានតំលៃជាមួយសាកសពដើម្បីភ្ជាប់ដល់ជាតិក្រោយ ហើយតំបន់ផ្នូលទាំងនេះបានផ្តល់នូវភស្តុតាងជាច្រើនអំពីជំនឿសាសនាមួយនេះផងដែរ។

A5

បច្ចុប្បន្នវត្ថុបុរាណរួមទាំងដុំមាសទាំងនោះត្រូវបានគេយកទៅដាក់តាំងនៅសារមន្ទីរបុរាណវិទ្យាVarna និងនៅសារមន្ទីរប្រវត្តិសាស្ត្រជាតិ Sofia។ ហើយនៅឆ្នាំ ២០០៦ វត្ថុមានតំលៃនិងដុំមាសមួយចំនួនត្រូវបានគេដាក់បញ្ចូលក្នុងការតាំងពិព័រណ៌ជាតិដ៏ធំធេងនៃសម្បត្តិមាសបុរាណក្នុងសារះមន្ទីរជាតិផងដែរ៕

A6

 

 

ប្រភព ៖ បរទេស