ខ្យងផ្លុំ Charonia ដែលមានអាយុកាល១៨០០ឆ្នាំ បានក្លាយជាឧបករណ៏តន្រី្តដ៏អស្ចារ្យ

មនុស្សជាច្រើនប្រាកដជាមិនបានដឹងទេថា ខ្យងផ្លុំគឺជាឧបករណ៏មួយប្រភេទដែលមានអាយុកាលយូរលង់ណាស់មកហើយ។

យ៉ាងណាមិញអ្នកបុរាណវិទ្យាបានបកស្រាយថា សំបកខ្យងរាងពងក្រពើរដែលមានអាយុកាល ១៨០០ឆ្នាំមួយនេះ ត្រូវបានគេយកមកថតជាសម្លេង និងអាចធ្វើជាឧបករណ៏តន្ត្រីបានថែមទៀតផង។

A1

"

ខ្យងផ្លុំបុរាណ Charonia នេះត្រូវបានគេរកឃើញនៅច្រកចូលល្អាងម៉ាសូលឡាស ដែលមានទីតាំងស្ថិតនៅក្នុងតំបន់វាលស្មៅ Pyrenean របស់បារាំងក្នុងឆ្នាំ ១៩៣១ ។ របកគំហើញពិសេសនៃវត្ថុនេះត្រូវបានអ្នកបុរាណវិទូពិពណ៌នាថាគ្មានដាននៃអន្តរាគមន៍របស់មនុស្សទេ។

ប៉ុន្តែបន្ទាប់ពីក្រឡេកមើលសំបកដោយប្រើបច្ចេកទេសផលិតរូបភាពជឿនលឿនរបស់លោកបណ្ឌិតខារ៉ូលហ្វ្រេស (Carole Fritz) នៃសកលវិទ្យាល័យដឺទូលូ (de Toulouse) និងសហការី បានបង្ហាញពីតម្រុយជាច្រើននៃការកែប្រែដែលធ្វើឱ្យវាក្លាយជាឧបករណ៍តន្រ្តីបាន។

A2

អ្នកបុរាណវិទូបានរកឃើញនូវការកែច្នៃរបស់មនុស្សសម័យបុរាណ ដែលបានដកគែមខាងក្រៅនៃសំបកខ្យងចេញ និងតុបតែងផ្នែកខាងក្រៅដោយរចនាវាដូចជាសិល្បៈជញ្ជាំង ដែលត្រូវបានរកគេឃើញនៅខាងក្នុងល្អាងម៉ាសូលឡាសណាស់។


A3

អ្នកស្រាវជ្រាវបាននិយាយថា “ ប្រជាជននៅសម័យបុរេប្រវត្តិបានកែប្រែសំបកខ្យងទៅជាគ្រឿងលំអជាច្រើនដែលអាចចល័តបាន ហើយការធ្វើដូច្នេះពួកគេសន្មត់ថាវាជានិមិត្តរូបនៃសាជីវកម្មរបស់ពួកគេ” ។ ហើយសំបកខ្យងសមុទ្រប្រភេទនេះមានលក្ខណៈពិសេសប្លែកពីសំបកខ្យងដទៃ ពោលគឺវាជ្រៅ និងមានភាពតាន់ដែលអាចរក្សាទុកបានយូរអង្វែង និងបានក្លាយជាពន្លឺដល់វិថីតន្ត្រីរហូតមកដល់ពេលបច្ចុប្បន្ន៕

A4

 

 

ប្រភព ៖ បរទេស