អត្ថន័យដ៏ចម្លែករបស់ ក្លោងទ្វារ Torii និងភាពល្បីល្បាញរបស់វាក្នុងប្រវត្តិសាស្រ្តជប៉ុន

ក្លោងទ្វារ Torii គឺជានិមិត្តរូបមួយក្នុងចំណោមនិមិត្តរូបផ្សេងទៀតដែលត្រូវបានកត់ត្រានៅក្នុងសៀវភៅប្រវត្តិសាស្រ្តរបស់ប្រទេសជប៉ុន។ វាក៏ជាផ្នែកសំខាន់មួយនៃបេតិកភ័ណ្ឌខាងជំនឿ និងជានិមិត្តរូបនៃទឹកដីរបស់ប្រទេសជប៉ុនផងដែរ។ ថ្ងៃនេះយើងនឹងពន្យល់អ្នកថា អ្វីទៅជាក្លោងទ្វារ Torii ហើយហេតុអ្វីបានជាវាមានសារៈសំខាន់ ដែលអ្នកគួរតែសាកល្បងទៅមើលនៅពេលដែលអ្នកបានទៅលេងប្រទេសមួយនេះ។

A1

#តើក្លោងទ្វារ Torii គឺជាអ្វី?

"

បើនិយាយអោយចំក្លោងទ្វារ Torii គឺជាខ្លោងទ្វារនិមិត្តរូបរវាងពិភពវិញ្ញាណ និងពិភពមនុស្ស ហើយវាគឺជាផ្នែកមួយនៃសាសនា Shinto ដែលជាជំនឿមួយក្នុងចំណោមជំនឿសាសនាសំខាន់ពីរនៅក្នុងប្រទេសជប៉ុន ម្យ៉ាងទៀតគេបានចាត់ទុកច្រកទ្វារ Torii ជាច្រកចូលទីសក្ការៈបូជា Shinto ដែលមានប្រមាណ ៩០០០០ ខ្លោងទ្វារឯណោះ។

A2

ខ្លោងទ្វារ Torii ត្រូវបានប្រើដើម្បីកំណត់ទីតាំងដែលជាទីបរិសុទ្ធ ហើយជាធម្មតាវាត្រូវបានគេលាបពណ៌ក្រហម និងធ្វើពីឈើ ឬថ្ម។ ទោះបីជាមានរចនាបទដូចៗគ្នានៅទូទាំងប្រទេសក៏ដោយ ប៉ុន្តែមានខ្លោងទ្វារ Torii ខ្លះដែលបានធ្វើពីវត្ថុធាតុដើមផ្សេងទៀត។

រចនាបទប្លែកៗនៃក្លោងទ្វារ Torii រួមមាន Myojin (ធ្នឹមខាងលើកោង) រីយូប៊ូ (ជាគំរូរងនៃអតីត) និងស៊ីនមី (មានធ្នឹមខាងលើត្រង់)។ ដើមឡើយខ្លោងទ្វារ Torii មានពណ៌ស ប៉ុន្តែដោយយោងទៅតាមប្រពៃណី គេបានលាបវាទៅជាពណ៌ក្រហមវិញ ពីព្រោះនៅប្រទេសជប៉ុនពណ៌ក្រហម ជាពណ៌តំណាងឱ្យភាពរឹងមាំ និងការពារប្រឆាំងទៅនឹងអំពើអាក្រក់។

#ប្រវត្តិសង្ខេបនៃក្លោងទ្វារ Torii


ក្លោងទ្វារ Torii ត្រូវបានគេសាងសង់ឡើងតាំងពីមានការកកើតប្រទេសជប៉ុនមកម្ល៉េះ ដោយសង់ទៅតាមជំនឿទំនៀមទំលាប់ច្រកចេញ-ចូលព្រលឹង ដែលមានជាប់ពាក់ព័ន្ធនឹងសាសនា Shinto (សាសនាដ៏ធំរបស់ជប៉ុន)។

A3

#តើស៊ីនតូគឺជាអ្វី?

ស៊ីនតូមានដើមកំណើតនៅប្រទេសជប៉ុន និងត្រូវបានកត់ត្រាថាជាសាសនា និងប្រវត្តិសាស្ត្រដ៏សំខាន់។ សាសនា Shinto ពាក់ព័ន្ធនឹងការថ្វាយបង្គំព្រះ ឬវិញ្ញាណជាច្រើន ដែលត្រូវបានគេស្គាល់ថាជា Kami ហើយភាពបរិសុទ្ ធគឺជាការផ្នែកដ៏ធំមួយរបស់ស៊ីនតូ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏មានពិធីសាសនាផ្សេងៗគ្នា ដែលជាប់ពាក់ព័ន្ធនឹងការគោរពបូជានេះផងដែរ។

A4

 

 

ប្រភព ៖ បរទេស