រឿងធំហើយ! ក្រុមហ៊ុន Tesla កំពុងប្រមូលឡាន ២៨៥.០០០ គ្រឿងនៅក្នុងប្រទេសចិនដោយសារតែមានបញ្ហាបច្ចេកទេស

យោងតាមអ្នកសម្របសម្រួលទីផ្សាររបស់ប្រទេសចិនបាននិយាយថា ក្រុមហ៊ុន Tesla កំពុងតែប្រមូលឡានជាង 285,000គ្រឿងនៅក្នុងប្រទេសចិន ដោយក្នុងនោះមានជាង ៩០ ភាគរយនៃយានយន្តផលិតក្នុងស្រុក ដែលបានលក់ដោយក្រុមហ៊ុន។ ហើយហេតុផលដែលគេធ្វើបែបនេះគឺដោយសារតែមានហានិភ័យទាក់ទងទៅនឹងប្រព័ន្ធគ្រប់គ្រងការបើកបរ (ឡានAutoបើកដោយខ្លួនឯង)។

អ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់រដ្ឋបាននិយាយកាលពីថ្ងៃសៅរ៍ថា ការប្រមូលរថយន្តរបស់ក្រុមហ៊ុនអាមេរិកមួយនេះត្រឡប់មកវិញ គឺបន្ទាប់ពីមានការស៊ើបអង្កេតមួយអំពីបញ្ហា ដែលបានរកឃើញថាប្រព័ន្ធគ្រប់គ្រងការបើកបររបស់ពួកគេ អាចបណ្តាលឱ្យមានការបង្កើនល្បឿនដែលមិននឹកស្មានដល់។

A1

"

ការប្រមូលមកវិញរួមមានរថយន្តចំនួន 249,855 Model 3 sedans និងរថយន្តប្រភេទ Crossover Model Y ដែលផលិតដោយរោងចក្រសៀងហៃរបស់ក្រុមហ៊ុន Tesla ក៏ដូចជារថយន្ត 35,665 Model 6 ដែលបាននាំចូល។

បើយោងតាមក្រុមហ៊ុនបានអោយដឹងថា អតិថិជនក្រុមហ៊ុន Tesla ដែលរងផលប៉ះពាល់អំពីបញ្ហានេះអាចធ្វើការ upgrade នូវកម្មវិធីគ្រប់គ្រងការបើកបររបស់ពួកគេពីចម្ងាយបានដោយមិនចាំបាច់ទៅហាងផ្ទាល់នោះទេ។

A2

ក្រុមហ៊ុន Tesla បាននិយាយតាមរយៈគណនីបណ្តាញសង្គមផ្លូវការរបស់ខ្លួននៅលើ Weibo ដែលជាវេទិកាស្រដៀងទៅនឹងបណ្តាញសង្គមរបស់ប្រទេសចិនថា “ យើងសូមអភ័យទោសចំពោះភាពរអាក់រអួលដែលបណ្តាលអោយមានការប្រមូលរថយន្តនេះពីម្ចាស់រថយន្តទាំងអស់ ហើយក្រុមហ៊ុន Tesla នឹងបន្តធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពអោយស្របទៅតាមតំរូវការជាតិ”

A3


រថយន្តដែលត្រូវបានគេប្រមូលនៅប្រទេសចិនមានចំនួន ៩៣,៧% នៃរថយន្តដែលបានលក់ទាំងអស់របស់ក្រុមហ៊ុន Tesla ដោយត្រូវបានផលិតនៅក្នុងរោងចក្រនៅទីក្រុងសៀងហៃ។ ហើយបើយោងតាមតួលេខដែលចេញផ្សាយដោយសមាគមរថយន្តចិនក្រុមហ៊ុន Tesla គឺមិនមានផ្សព្វផ្សាយអំពីតួលេខនៃការលក់ ឬផលិតកម្មប្រចាំខែរបស់ខ្លួនឡើយ។

A4

គួរអោយដឹងដែរថា នៅក្នុងខែមេសាក្រុមហ៊ុន Tesla បានប្រឈមមុខទៅនឹងប្រតិកម្ម ខណៈពេលដែលមានអតិថិជនរបស់ខ្លួនម្នាក់បានធ្វើបាតុកម្មនៅឯ Auto Shanghai ដោយស្រែកចោទប្រកាន់អំពីកំហុសក្នុងការដំឡើងហ្វ្រាំងនៅលើរថយន្ត Tesla ។

ឧប្បត្តិហេតុនេះបានជំរុញឱ្យក្រុមហ៊ុនធ្វើការសុំទោសជាសាធារណៈ និងសន្យាបង្កើតអង្គភាពដើម្បីសិក្សាលើការពេញចិត្តរបស់អតិថិជន ព្រោះដើម្បីធានាដល់អ្នកទិញថាវាត្រូវបានយកចិត្តទុកដាក់ទៅលើគុណភាពជាចម្បង៕

A5

 

 

ប្រភព ៖ បរទេស