តោះនាំគ្នាមកស្គាល់ប្រភេទប្រទាលតូចៗ Cactus និងវិធីថែទាំវាឱ្យបានល្អ

ផ្កាប្រទាលតូចៗត្រូវបានគេស្រលាញ់ចូលចិត្តក្នុងការដាំណាស់ ក៏ព្រោះតែវាមានភាពស្រស់ស្អាត និងអាចដាក់តាំងលំអបានគ្រប់ទីកន្លែងដូចជានៅលើតុធ្វើការជាដើម។ ប៉ុន្តែអ្នកត្រូវតែដឹងអំពីវិធីដាំអោយបានត្រឹមត្រូវនិងមើលថែដោយការអត់ធ្មត់ដោយសារប្រភេទខ្លះត្រូវការស្រោចទឹករៀងរាល់ ២ ទៅ ៣ដង ក្នុងមួយសប្តាហ៏ឯណោះ។

A1

ការលូតលាស់បានល្អគឺត្រូវពឹងផ្អែកលើការជ្រើសរើសដីនិងកំរិតស្រោចទឹកទៅតាមប្រភេទ ហើយថ្ងៃនេះយើងខ្ញុំសូមណែនាំប្រភេទប្រទាល Cactus ខ្លះៗ ដែលគេពេញនិយមដាំ និងវិធីមើលថែវាអោយបានល្អ។

"

១. Christmas Cactus

ប្រភេទប្រទាលនេះ បើមានការថែទាំត្រឹមត្រូវ វានឹងចេញផ្ការីកស្កុះស្គាយពណ៏ផ្កាឈូក (Christmas Vipe) ។ ប្រទាលនេះត្រូវការពន្លឺថ្ងៃបន្តិច និងត្រូវការទឹកច្រើនជាងប្រភេទដទៃទៀត ដូចនេះអ្នកគួរតែស្រោចទឹករាល់ថ្ងៃអោយសើមដី និងដាក់អោយត្រូវថ្ងៃរាល់ព្រឹក ឬ២ថ្ងៃក្នុងមួយសប្តាហ៏។

A2

២. Barrel Cactus

ប្រទាលនេះមានបន្លា ដូចនេះអ្នកត្រូវប្រុងប្រយ័ត្នពេលផ្លាស់ប្តូរទីតាំងរបស់វា។ វាជាប្រភេទមួយ ដែលគេពេញនិយមក្នុងការដាំណាស់ដោយសារ តែវាត្រូវការព្រះអាទិត្យច្រើន តែមិនសូវត្រូវការទឹកទេ ហើយអ្នកអាចស្រោចទឹករហូតដល់ ២ ទៅ ៣ ខែម្តងក៏បាន។

A3

៣. Fairy Castle Cactus

ដើមប្រទាលប្រភេទនេះមានលក្ខណៈខុសប្លែកពីគេ ហើយរូបរាងរបស់វា គឺស្រដៀងទៅនឹងប្រាសាទមួយអញ្ចឹង ដែលធ្វើអោយវាពេញនិយមក្នុងការយកទៅដាំលំអលើតុណាស់។ ប្រទាលនេះលូតលាស់យឺតតែវាអាចមានកម្ពស់ ៦ ហ្វីត ប៉ុន្តែប្រទាលប្រភេទនេះកម្រមានផ្កាណាស់ ហើយបើសិនជាអ្នកចង់អោយវាមានផ្កានោះ អ្នកគ្រាន់តែផ្សាំដើមវាជាមួយផ្ការបស់ប្រទាលផ្សេងក៏បាន ដើម្បីលំអអោយឃើញកាន់តែស្អាត។ អ្នកអាចស្រោចទឹកវា២ទៅ៣ដងក្នុងមួយសប្តាហ៏ និងត្រូវដាក់វាអោយត្រូវថ្ងៃខ្លះ។

A4

៤. Star Cactus

ប្រទាលនេះត្រូវគេហៅក្រៅថាប្រទាលផ្កាយ ឬប្រទាលផ្កាយសមុទ្រដែលមានរូបរាងតូច។ ប្រសិនបើអ្នកថែវាបានល្អវាអាចចេញផ្កាហើយផ្ការបស់វាក៏មិនងាយរោយផងដែរ។ អ្នកអាចស្រោចទឹក២ដង ក្នុងមួយសប្តាហ៏ និងដាក់អោយត្រូវថ្ងៃម្តងម្កាល។

A5


៥. Feather Cactus

ប្រទាលតូចនេះបើមើលពីចំងាយវាដូចជាដុំសំលីទន់ ប៉ុន្តែតាមពិតវាមានបន្លាដ៏មុតស្រួច ដែលគ្របពីលើ ហើយវិធីមើលថែវាគឺកាន់តែងាយស្រួលដោយគ្រាន់តែស្រោចទឹកបន្តិចបន្តួចប៉ុណ្ណោះ។

A6

៦. Old Lady Cactus

ប្រទាលនេះងាយស្រួលដាំបំផុត ហើយគឺជាជម្រើសដ៏ល្អសម្រាប់អ្នកចាប់ផ្តើមដាំប្រទាលលើកដំបូង និងមិនសូវមានពេលថែទាំ ដោយសារតែអ្នកអាចទុកវាចោលដោយមិនចាំបាច់ស្រោចទឹកពេញមួយខែក៏វាអាចរស់បានដែរ។

A7

៧. Bunny Ear Cactus

ប្រទាលនេះមានរាងដូចត្រចៀកទន្សាយ ហើយវាគឺជាជំរើសដ៏ពេញនិយមដោយសាររូបរាងដ៏គួរអោយស្រលាញ់របស់វា។ វាជាប្រទាលដែលដាំក្នុងផ្ទះ (Indoor) ដោយត្រូវបាចទឹកស្រោចតិចៗរាល់ថ្ងៃ តែត្រូវប្រាកដថាដីមិនសើមជ្រុល ដើម្បីជៀសវាងកុំអោយរលួយរឹសគល់របស់វា។

A8

៨. Moon Cactus

ប្រទាលព្រះច័ន្ទជាប្រទាលកូនកាត់ (Indoor cactus) គឺផ្នែកខាងក្រោម និងផ្នែកខាងលើនៃដើមត្រូវបានគេកាត់ផ្សាំហើយទោះជាដាំយូរប៉ុណ្ណា ក៏ផ្នែកខាងក្រោមមិនចេញពន្លកកូនប្រទាលដែរ។ វាងាយស្រួលក្នុងការមើលថែណាស់ ដោយបាចទឹកស្រោច ២-៣ដងក្នុងមួយសប្តាហ៏ ហើយចំពោះការដាំប្រភេទប្រទាលតូចៗទាំងនេះ លោកអ្នកគួរតែជ្រើសរើសយកការបាញ់ទឹក ដើម្បីជៀសវាងការចាក់ស្រោចទឹកដែលវាងាយធ្វើអោយប្រទាលរលួយប្ញស៕

A9

 

 

ប្រភព ៖ បរទេស