ប្រវត្តិ និងការដួលរលំរបស់ក្រុមហ៊ុនទូរស័ព្ទ NOKIA ដែលគ្រប់គ្នានឹកស្មានមិនដល់!

Nokia គឺជាក្រុមហ៊ុនទូរស័ព្ទមួយដែលទទួលបានការពេញនិយមបំផុតនៅលើសកលលោក ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៨៦៥ នៅហ្វាំងឡង់។ វាជាក្រុមហ៊ុនទូរគមនាគមន៍ពហុជាតិ ដែលធ្លាប់ជាក្រុមហ៊ុនផលិតទូរស័ព្ទចល័តធំជាងគេមួយ។ ប៉ុន្តែក្រោយមកទៀតក្រុមហ៊ុន Nokia ក៏បានបរាជ័យយ៉ាងខ្លាំង ដោយសារតែវាមិនអាចប្រកួតប្រជែងជាមួយគូប្រជែង និងបច្ចេកវិទ្យារបស់ខ្លួនបាន។

W1

លោក Kari Kairamo គឺជានាយកប្រតិបត្តិដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកក្រុមហ៊ុនមួយនេះ ហើយមិនយូរប៉ុន្មានក្រុមហ៊ុនក៏បានពង្រីកខ្លួននៅក្នុងប្រទេសស៊ុយអែត (Sweden) ន័រវែស៏ (Norway) និងដាណឺម៉ាក (Denmark) ហើយបន្ទាប់មកបានផ្លាស់ប្តូរបន្តិចម្តងៗ ទៅកាន់តំបន់អឺរ៉ុបដទៃទៀត។

"

នៅខែតុលា ឆ្នាំ ១៩៩៨ NOKIA បានក្លាយជាក្រុមហ៊ុនទូរស័ព្ទ ដែលលក់ដាច់ជាងគេលើពិភពលោក ហើយត្រឹមតែរយៈពេល៤ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុនអាចបង្កើនប្រាក់ចំណូលពី ១០០០លានដុល្លា ក្នុងឆ្នាំ ១៩៩៥ រហូតដល់ក្បែរ ៤០០០លានដុល្លារ ក្នុងឆ្នាំ ១៩៩៩ ចំណែកឯនៅក្នុងឆ្នាំ ២០០៣ ក្រុមហ៊ុន NOKIA ក៏បានបង្កើតម៉ូដែល ១១០០ ដែលលក់ដាច់ជាងគេថែមទៀតផង។

W2

រហូតមកដល់ឆ្នាំ ២០០៧ ក្រុមហ៊ុនមួយទៀតដែលមានឈ្មោះ Iphone ក៏បានលេចរូបរាងឡើង និងធ្វើអោយក្រុមហ៊ុន NOKIA បានធ្លាក់ចុះ ៥០ ភាគរយមកនៅតិចជាង ៥ ភាគរយនៃទីផ្សារសរុបក្នុងឆ្នាំ២០១៣។

ដូចនេះ NOKIA ក៏បានបង្ហាញវត្តមានរបស់ N97 ដែលដើរតួជា Iphone killer ដើម្បីទៅប្រកួតប្រជែង និងផ្ដួលរលំ Iphone ប៉ុន្តែគួរអោយសោកស្តាយពួកគេក៏ទទួលបានបរាជ័យ។ នេះគឺជាពេលវេលាដែលថ្នាក់ដឹកនាំ ម្ចាស់ភាគហ៊ុន និងអតិថិជនរបស់ក្រុមហ៊ុនមានការភ័យខ្លាចការក្ស័យធនរបស់ NOKIA ហើយត្រឹមតែ៦ឆ្នាំប៉ុណ្ណោះ ទីផ្សាររបស់ក្រុមហ៊ុន NOKIA ត្រូវបានធ្លាក់ចុះប្រមាណ ៩០% ឯណោះ។

ហើយទីបំផុតនៅឆ្នាំ ២០១៣ ក្រុមហ៊ុននេះក៏ត្រូវបានក្រុមហ៊ុន Microsoft ទិញយក និងត្រូវបានគេយកទៅសិក្សានៅក្នុងមុខវិជ្ជា Business Management ។

W4

បន្ទាប់មកមានវិស្វករ សាស្រ្តាចារ្យ ផ្នែកយុទ្ធសាស្រ្តនៅមហាវិទ្យាល័យ Alato និងលោក Qui Huy ជាស្រ្តាចារ្យ ផ្នែកយុទ្ធសាស្រ្តនៅប្រទេសសិង្ហបុរីបានធ្វើការស្រាវទៅលើមូលហេតុនៃការក្ស័យធននេះ។


ខាងក្រោមនេះគឺជាមូលហេតុទាំង៣ដែលគេសង្ស័យថាវាជាដើមហេតុធ្វើអោយក្រុមហ៊ុនមួយនេះដួលរលំ៖

១. Nokia មិនបានផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យាថ្មីទេ និងមិនអាចគ្រប់គ្រងនូវបច្ចេកវិទ្យារបស់ស្មាតហ្វូន Symbian ដែលពួកគេបានដាក់បង្ហាញនៅក្នុងឆ្នាំ ២០០២ បាន។

២. កំហុសនៃការគ្រប់គ្រងបុគ្កលិក : បុគ្គលិកបានប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា សម្ពាធផ្លូវអារម្មណ៏ពេលកំពុងធ្វើការ ដែលមិនហ៊ាននឹងបញ្ចេញមតិយោបល់ទៅអ្នកដឹកនាំរបស់ខ្លួន ទើបវាជាហេតុដែលធ្វើអោយប៉ះពាល់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។

W5

៣. កង្វះចក្ខុវិស្ស័យ គឺការផ្តោតសំខាន់ទៅលើផលប្រយោជន៏រយៈពេលខ្លី ដោយមិនធ្វើការសិក្សារច្បាស់លាស់ទៅលើទីផ្សារពិភពលោក សម្រាប់ការលូតលាស់ និងផលប្រយោជន៏នាពេលអនាគតឡើយ។ ជាពិសេសគឺការប្រកាន់ខ្ជាប់ទៅនឹងគំនិតចាស់គំរិលដោយមិនបើកចិត្តទទួលយកគំនិតថ្មី និងបច្ចេកវិទ្យាថ្មី ហើយជាពិសេសគឺ មិនពង្រីកយុទ្ធសាស្រទីផ្សារ ។

W6

នេះគឺជាភាពធ្វេសប្រហែសយ៉ាងខ្លាំងចំពោះការដឹកនាំក្រុមហ៊ុន ដោយមិនទទួលយកនូវបច្ចេកវិទ្យាថ្មី ដែលជាតម្រូវការអតិថិជនចង់បាន។ ម្យ៉ាងទៀត ការដែលផ្តល់ឱកាសអោយក្រុមហ៊ុនដទៃមកប្រកួតប្រជែងទីផ្សារ គឺជាការទទួលបរាជ័យដ៏ធំមួយនៅក្នុងប្រវត្តិសាស្ត្រ ​របស់ក្រុមហ៊ុនដ៏ល្បីៗក្នុងពិភពលោក៕

 

 

ប្រភព ៖ បរទេស