ប្រវត្តិនៃសិល្បៈគូសលើជញ្ជាំង “ Graffiti ” តាំងពីល្បីខ្លាំងរហូតក្លាយជាអំពើខុសច្បាប់

ការសរសេរកំណត់ត្រាឬឆ្លាក់នៅលើជញ្ជាំង គឺមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ពោលគឺចាប់ផ្តើមតាំងពីការសរសេរឈ្មោះ និងកំណាព្យផ្សេងៗរបស់ពួករ៉ូមុំាង និងក្រិកមកម្ល៉េះ។ លុះមកដល់ដើមឆ្នាំ ១៩៦០ នៅរដ្ធ Philadelphia ក៏បានលេចចេញនូវសិល្បៈមួយបែបថ្មី ដែលគេហៅថា Graffiti រួចមកវាក៏បានរីកសុះសាយមកដល់ទីក្រុង New York។

A1

កាលពីដើមឡើយ មានក្រុមក្មេងទំនើងមួយក្រុមដែលហៅខ្លួនឯងថា “taggers” បានដាក់ឈ្មោះការសរសេរតាមជញ្ជាំងនោះថា “Graffiti” ហើយត្រូវបានគេយកទៅផ្សព្វផ្សាយនៅក្នុង The New York Times ថែមទៀតផង។ បន្ទាប់មកនៅក្នុងឆ្នាំ១៩៧០ គឺជាឆ្នាំដែល Graffiti ចាប់ផ្តើមមានភាពរីកចម្រើនខ្លាំង រហូតមានមនុស្សជាច្រើនចាប់ផ្តើមសរសេរជាឈ្មោះឬ “Tags” នៅតាមជញ្ជាំងលើដងផ្លូវ និងនៅលើរថភ្លើងជាដើម។

"

A2

សារមន្ទីរគំនូរជាច្រើនបានចាប់ផ្តើមទិញយកសិល្បៈ Graffiti ដើម្បីដាក់តាំងក្នុងសាលគំនូររបស់ខ្លួន ប៉ុន្តែមកដល់ប្រហែលឆ្នាំ ១៩៨០ លោក John Lindsay ដែលជាអភិបាលក្រុង New York បានចេញច្បាប់ប្រឆាំងនឹងសិល្បៈ Graffiti មួយនេះ។

A3

អ្នកសរសេរ Graffiti លែងមានសេរីភាពដូចមុនក្នុងការបាញ់ពណ៌ ឬសរសេរលើជញ្ជាំង ព្រោះវាត្រូវបានគេចាត់ទុកថាជាអំពើខុសច្បាប់ ឬជាបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ យ៉ាងណាមិញ លោក Peter Vallone ជាសមាជិកសភានៅទីក្រុង New York បានមានប្រសាសន៍ថា «Graffiti ដែលធ្វើឡើងដោយមានការអនុញ្ញាតគឺជាសិល្បៈ ប៉ុន្តែប្រសិនបើធ្វើលើកម្មសិទ្ធិ ឬទ្រព្យសម្បត្តិរបស់អ្នកដ៏ទៃ វាគឺជាអំពើខុសច្បាប់»


A4

ដោយឡែក លោក Jean-Michel Basquiat លោក Blek le Rat និង Banksy គឺសុទ្ធសឹងតែជាវិចិត្រករផ្នែក Graffiti ដែលទទួលបានការគោរពកោតសរសើរនូវស្នាដៃរបស់ពួកគាត់ និងថែមទាំងអាចរកបានចំណូលយ៉ាងកាក់កបផងដែរ៕

A5

A6

 

 

ប្រភព ៖ បរទេស