តោះ! នាំគ្នាមកគយគន់សំរស់បុប្ផាខ្មែរ នារដូវផ្ការីកតាមរបងផ្ទះអ្នកភូមិ ក្នុងស្រុកបន្ទាយស្រី

បើនិយាយពីរដូវផ្ការីក អ្នកប្រាកដជាស្រមៃថាចង់ទៅលេងសួនផ្កាធំៗណាមួយ ដើម្បីគយគន់នូវសម្រស់ និងស្រូបយកក្លិនដ៏ពិដោររបស់ផ្កាទាំងនោះជាមិនខាន។ ប៉ុន្តែដោយសារតែមេរោគ Covid-19 តម្រូវអោយអ្នកទាំងអស់គ្នានៅក្នុងផ្ទះ និងមិនអាចចេញក្រៅបាន ហេតុនេះ “ក្នុងស្រុក” សូមនាំទស្សនីយភាពដ៏ត្រជាក់ភ្នែក និងសែនមនោរមន្យនៃផ្ការីកដ៏ស្កុះស្គាយរបស់អ្នកភូមិក្នុងស្រុកបន្ទាយស្រីរបស់ខេត្តសៀមរាប មកកាន់អ្នកទាំងអស់គ្នា ដើម្បីទស្សនា និងកំសាន្តអារម្មណ៍។

A1

កន្លងមកនេះស្រុកបន្ទាយស្រី ត្រូវបានភ្ញៀវទេសចរណ៏មិនតិចជាង៤ម៉ឺននាក់នោះទេ ដែលបានទៅទស្សនាតំបន់ទេសចរណ៍បែបប្រវត្តិសាស្រ្ត និងតំបន់ទេសចរណ៍កែច្នៃថ្មីដ៏សម្បូរបែប។ មិនត្រឹមតែប៉ុណ្ណោះ អ្នកភូមិនៅទីនោះតែងតែធ្វើការរក្សាទុកដាក់សំរាមក្នុងធុងសំរាមយ៉ាងមានរបៀបនៅតាមមុខផ្ទះនីមួយៗ ហើយថែមទាំងឲ្យតំលៃទៅលើភាពស្អាតដោយដាំផ្កាចំរុះពណ៌លំអរបងផ្ទះទៀតផង ដែលធ្វើអោយទិដ្ឋភាពនៅក្នុងភូមិមានភាពស្រស់បំព្រងនិងគួរអោយស្ងប់ស្ងែងជាខ្លាំង។

"

តោះកុំអោយខាតពេលយូរ មកមើលសំរស់ផ្កា និងទិដ្ឋភាពនារដូវផ្ការីកនៅស្រុកបន្ទាយស្រីទាំងអស់គ្នា៖

A2

A4

A5

A6

A7

A8


A9

A10

A11

A12

A13

A16

A15

A3

ប្រភពរូបភាព ៖ ទៅលេងបន្ទាយស្រី

រក្សាសិទ្ធដោយ ៖ ក្នុងស្រុក