ប្រវត្តិនៃការបង្កើត China Town និងការរីករាលដាលរបស់វា ទៅក្នុងប្រទេសផ្សេងទៀត

Chinatown គឺជាកន្លែងប្រមូលផ្តុំដោយការរស់នៅរបស់ជនជាតិចិន ដែលស្ថិតនៅតាមតំបន់មួយចំនួននៅក្នុងប្រទេសចិននិងមានពាសពេញពិភពលោកផងដែរ។ វាគឺជាតំបន់ដែលពេញនិយមខ្លាំងណាស់ ហើយម្យ៉ាងទៀតវាក៏សម្បូរទៅដោយហាង និងភោជនីយដ្ឋានផ្សេងៗទៀតជាច្រើនផងដែរ។

A1

ការកកើតឡើងនៃ Chinatown នេះគឺបណ្តាលមកពីការធ្វើអន្តោប្រវេសន៍របស់ជនជាតិចិន ដែលផ្លាស់ទីទៅរស់នៅក្នុងតំបន់ថ្មីមួយទៀត។ ហើយចំណែកឯ Chinatown ដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិក ត្រូវបានគេធ្វើការផ្លាស់ប្តូរមកនៅក្នុងតំបន់មួយចំនួនដូចជាផ្លូវ Broadway, California, Kearny និង Powell ជាដើម ដើម្បីធ្វើអោយវាមានសណ្តាប់ធ្នាប់ជាងមុន។

"

A2

នៅពាក់កណ្តាលទសវត្សឆ្នាំ ១៨៤០ បន្ទាប់ពីការបរាជ័យរបស់អង់គ្លេសនៅក្នុងសង្គ្រាមអាភៀនជាមួយចិនជាលើកដំបូងមក គ្រោះមហន្តរាយធម្មជាតិជាច្រើនក៏បានកើតឡើងនៅទូទាំងប្រទេសចិន ដែលបណ្តាលឱ្យមានគ្រោះទុរភិក្ស , ការបះបោរ និងបញ្ហាជាច្រើនទៀត ។ ដោយសារតែមូលហេតុនេះហើយ ទើបបណ្តាលអោយជនជាតិចិនសម្រេចចិត្តផ្លាស់ទីលំនៅរបស់ខ្លួនទៅកាន់ប្រទេសដទៃទៀត និងបង្កើតជាតំបន់ Chinatown នេះឯង។

Photo_2021 06 29_12 01 17

នៅថ្ងៃទី ១៨ ខែមេសាឆ្នាំ ១៩០៦ Chinatown ដែលស្ថិតនៅក្នុងរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ ត្រូវបានរងគ្រោះដោយគ្រោះរញ្ជួយផែនដី ហើយបានឆាបឆេះដោយអគ្គិភ័យ និងត្រូវគេបានបំផ្លាញចោលទាំងស្រុង ថែមទាំងសម្លាប់អាយុប្រជាជនចិនអាមេរិចជាច្រើន និងបានបាត់បង់ផ្ទះសម្បែងទៀតផង។

តាមពិតទៅរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ មានបំណងចង់បំផ្លាញ Chinatown ចោលស្រាប់ទៅហើយ ព្រោះពួកគេមិនពេញចិត្តនឹងអោយជនជាតិចិនរស់នៅក្នុងទឹកដីរបស់ពួកគេទេ ដូចនេះនៅពេលដែលមានការបំផ្លាញបែបនេះកើតឡើង គឺសមតាមបំណងរបស់ប្រជាជនដែលរស់នៅទីនោះណាស់។

A4


តែទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលបច្ចុប្បន្ននេះ Chinatown បានក្លាយទៅជាតំបន់ពិសេសមួយ ដែលកំណត់ដោយប្រជាជនស្ថាប័ន និងប្រវត្តិសាស្រ្តរបស់ខ្លួន ដែលក្នុងនោះរួមមានប្រវត្តិនៃការស្វាគមន៍, ការបដិសេធ និងការទទួលយកជាដើម។

ជាធម្មតានៅក្នុងតំបន់ Chinatown ទាំងនោះតែងតែមានអគារ ដែលរចនាបថបែបចិន និងផ្លូវតូចចង្អៀតដែលផ្តល់នូវលក្ខណៈពិសេសរបស់ពួកគេ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកទៅរស់នៅទីនោះ អ្នកនឹងបានឃើញការរស់នៅរបស់ជនអន្តោប្រវេស៍ចិនទាំងចាស់ និងក្មេង ដែលកំពុងងតែប្រឈមមុខនឹងការរើសអើងពីសំណាក់ជនជាតិដើម ក៏ដូចជាភាពអត់ការងារធ្វើ, បញ្ហាសុខភាព និងលំនៅដ្ឋានដែលមិនសមរម្យជាដើម។

A3

ក្រោយមកទៀតនៅឆ្នាំ ១៩៧៧ មជ្ឈមណ្ឌលធនធានចិន និងសាជីវកម្មលំនៅដ្ឋានរបស់សហគមន៍ចិន ក៏បានបង្កើតនូវកម្មវិធីកែលម្អគ្រប់ជ្រុងជ្រោយដើម្បីស្វែងរកដំណោះស្រាយសម្រាប់ការផ្លាស់ប្តូរ និងសិទ្ធក្នុងការកាន់កាប់ដីធ្លី ទៅអោយប្រជាជនចិន ដែលរស់នៅក្នុងតំបន់ Chinatown ទាំងនោះ។

A5

គួរអោយកត់សម្គាល់ផងដែរថា រហូតមកដល់បច្ចុប្បន្ននេះតំបន់ Chinatown មានវត្តមានសឹងតែនៅគ្រប់ទីកន្លែងពាសពេញពិភពលោក ដែលមានដូចជា៖ សហរដ្ឋអាមេរិកខាងជើង, អាមេរិកកណ្តាល, អាហ្រ្វីក, ប្រទេសមជ្ឈឹមបូពា៍, ប្រទេសអូស្រ្តាលី និងតំបន់អាស៊ីអាគ្នេយ៏ផងដែរ។ ហើយមិនត្រឹមតែប៉ុណ្ណោះ Chinatown ក៏បានក្លាយខ្លួនជាតំបន់អាជីវកម្មរបស់ជនជាតិអាស៊ីចម្រុះថែមទៀតផង ពោលគឺផ្ទុយពីដើមឡើយ ដែលមានតែជនជាតិចិនរស់នៅតែប៉ុណ្ណោះ៕

 

ប្រភព ៖ បរទេស