អត្ថប្រយោជន៏ នៃការបរិភោគស៊ុត សត្វអូទ្រីស ដែលល្អចំពោះសុខភាពរបស់លោកអ្នក

អូទ្រីស គឺជាសត្វស្លាប ដែលត្រូវបានគេដឹងថាមានស៊ុតធំជាងគេក្នុងចំណោមបក្សីទាំងអស់។ ទំហំស៊ុតរបស់វាគឺប្រហែល ៦-៧ អ៊ីញ ហើយបើបូករួមទាំងសំបកវិញ គឺប្រហែល ១៥-១៨ អ៊ីញឯណោះ។

A2

ស៊ុតសត្វអូទ្រីស មានផ្ទុកនូវកូលេស្តេរ៉ុលតិច ជាតិខ្លាញ់ និងសូដ្យូមច្រើនជាងស៊ុតរបស់មាន់ និងថែមទាំងមានសុខភាពល្អទៀតផង ពោលគឺស៊ុតរបស់អូទ្រីសមួយគ្រាប់ អាចស្មើនឹងពងមាន់ចំនួន ២៤គ្រាប់។

"

A3

# អាហារូបត្ថម្ភដែលមានក្នុងស៊ុត អូទ្រីស

បរិមាណកាឡូរីដែលមាននៅក្នុងស៊ុតអូទ្រីសមួយគ្រាប់ គឺប្រហែល ២០០០កាឡូរី ហើយវាផ្ទុកទៅដោយខ្លាញ់ប្រមាណ ៤៥% និង ៤៧% នៃប្រូតេអ៊ីន។

A4

ស៊ុតអូទ្រីស សំបូរទៅដោយវីតាមីន ដូចជាផ្ទុកនូវវីតាមីន A ប្រហែល ១៦.២៩ IU / ក្រាមក្នុងនោះ ហើយក៏ជាប្រភព Thiamine ផងដែរ។ ស៊ុតអូទ្រីស ត្រូវបានគេដឹងថាមានផ្ទុកសារធាតុរ៉ែដូចជាស័ង្កសី កាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម និងម៉ង់ហ្គាណែសនៅក្នុងនោះទៀតផង ដែលវាគឺជាជំរើសល្អបំផុតក្នុងការជួយអោយអ្នកញុំាមានសុខភាពល្អ និងការលូតលាស់ប្រសើរសម្រាប់រាងកាយ។


យ៉ាងណាមិញ សម្រាប់មនុស្សដែលគ្រូពេទ្យណែនាំឱ្យទទួលទានរបបអាហារ ដែលមានជាតិសូដ្យូមតិច គួរតែបរិភោគតែផ្នែកក្រហមបានហើយ ព្រោះវាមិនមានជាតិសូដ្យូមនៅក្នុងនោះទេ។

A5

#អត្ថប្រយោជន៍សុខភាពរបស់ស៊ុតអូទ្រីស

ស៊ុតរបស់អូទ្រីស គឺជាជម្រើសល្អប្រសើរបំផុត បើធៀបជាមួយហ្នឹងស៊ុតបក្សីផ្សេងទៀត ហើយវាក៏មានផ្ទុកនូវជាតិសរសៃ ដែលច្រើនជាងស៊ុតមាន់ថែមទៀតផង។

* ស៊ុតនេះសំបូរទៅដោយសារជាតិអូមេហ្គា៣ និងជួយការពារអ្នកពីជំងឺបេះដូង។

* ចំពោះអ្នកតបអាហាររឹតតែអាចបរិភោគវាបាន ព្រោះវាផ្ទុកទៅដោយប្រូតេអ៊ីនហើយវាក៏មានរសជាតិឆ្ងាញ់ផងដែរ៕

 

ប្រភព ៖ បរទេស