មិនធម្មតា! បុគ្គលល្បីៗទាំងនេះមានទាំងនាវាកំសាន្ត និងយន្តហោះឯកជនផ្ទាល់ខ្លួនតម្លៃខ្ទង់រាប់លានដុល្លារ

នាពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនរូបដែលមានទ្រព្យសម្បត្តិស្តុកស្តមខ្ទង់រាប់លានដុល្លា ហើយពួកគេភាគច្រើនគឺសុទ្ធតែជាកំពូលតារាចម្រៀងដ៏ល្បីល្បាញ, អ្នកជំនួញ ឬជាអ្នកច្នៃម៉ូតជាដើម។ ដូចគ្នានេះដែរ អ្នកមានទាំងនោះក៏បានចំនាយប្រាក់របស់ពួកគេយ៉ាងច្រើនមហាសាលទៅលើនូវនាវាទេសចរណ៏ និងយន្តហោះឯកជនសម្រាប់ជាការធ្វើដំណើរ ឬការដើរកម្សាន្តលក្ខណ:ផ្ទាល់ខ្លួនផងដែរ។

ដូច្នេះហើយ តោះនាំគ្នាមកស្គាល់បុគ្គលប៉ុន្មានរូបនេះដែលជាម្ចាស់នាវាទេសចរណ៏ដ៏ប្រណិត និងយន្តហោះដែលមានតម្លៃរាប់លានដុល្លាទាំងអស់គ្នា!

"

Airplane Insurance Facebook

ទី១៖ តារាចម្រៀងដ៏ល្បី JUSTIN BIEBER

គាត់គឺជាតារាចម្រៀងរូបសង្ហារដ៏ល្បីល្បាញម្នាក់ ដែលមានអ្នកគាំទ្រស្ទើរតែពាសពេញពិភពលោក ហើយអ្វីដែលពិសេសនោះគឺលោកបានចំនាយប្រាក់ទិញនាវាកំសាន្ត ដែលមានតម្លៃរហូតដល់ទៅ ៤៥០ពាន់ដុល្លារ។  ម្យ៉ាងទៀត JUSTIN BIEBER ភាគច្រើនត្រូវបានគេប្រទះឃើញធ្វើពិធីជប់លៀងនៅក្នុងទូកទេសចរណ៍ដ៏ប្រណិតរបស់គាត់ជាមួយនឹងមនុស្សជាទីស្រឡាញ់ថែមទៀតផង។

A2

ទី២៖ លោក Alex Rodriguez

គាត់គឺជាស្វាមីរបស់តារាចម្រៀងស្រីដ៏ល្បីម្នាក់គឺអ្នកនាង Jennifer Lopez ហើយគាត់ក៏ជាម្ចាស់យន្តហោះឯកជនម៉ាក Gulfstream IV មួយគ្រឿងផងដែរ ដោយវាមានតម្លៃជាង ៣៥០,០០០ ដុល្លារឯណោះ ហើយពួកគេតែងតែប្រើប្រាស់វាសម្រាប់ការដើរលេងវិស្សមកាលជាដើម។

A3

ទី៣៖ John Travolta


លោក John Travolta គឺជាតារាសម្តែង និងផលិតករអាមេរិកដែលជាម្ចាស់យន្តហោះឯកជនម៉ាក ប៊ូអ៊ីង N707JT ដែលមានតម្លៃតម្លៃ ១០ លានដុល្លារ។ យោងតាមរបាយការណ៍របស់ ABC បានអោយដឹងថានៅពេលនេះយន្ដហោះនោះត្រូវបានធ្វើដំណើរត្រលប់ទៅប្រទេសអូស្ត្រាលីវិញដើម្បីថែរក្សា និងដាក់តាំងបង្ហាញនៅក្នុងសមាគមយន្ដហោះប្រវត្តិសាស្ត្ររបស់ HARS បន្ទាប់ពី John Travolta បានទទួលមរណៈភាពនៅឆ្នាំ ១៩៦៤មក។

A4

៤៖ លោកខេរីលឡាជើហ្វៀល(KARL LAGERFELD)

គាត់គឺជាម្ចាស់យន្ដហោះម៉ាក Boeing Business Jet ដែលបានមានតម្លៃ ៨០ លានដុល្លារ ប៉ុន្តែជាអកុសលអ្នកឆ្នៃម៉ូតដ៏ល្បីរបស់ Chanelមួយរូបនេះបានទទួលមរណភាពនៅអាយុ ៨៥ ឆ្នាំនៅទីក្រុងប៉ារីស។ នៅក្នុងយន្តហោះរបស់លោកនោះគឺពិតជាអស្ចារ្យខ្លាំងមែនទែនដោយរួមមាន បន្ទប់គេង, ផ្ទះបាយ, និងមានកន្លែងអង្គុយលេងសម្រាប់ឆ្មារបស់គាត់ថែមទៀតផង។

A5

ទី៥៖ លោក TOM HANKS – ENIGMA

លោក TOM HANKS គឹជាតារាសម្តែង, អ្នកផលិតខ្សែភាពយន្ត និងជាតារាកំប្លែងជនជាតិអាមេរិកម្នាក់ដែលត្រូវបានគេស្គាល់ជាច្រើននៅពាសពេញពិភពលោក។ គាត់គឺជាម្ចាស់ទូកក្តោងដែលមានឈ្មោះថា Enigma ដែលវាមានតម្លៃក្នុងការជិះកម្សាន្តចំនួន ២៧៥ពាន់ដុល្លាក្នុងមួយសប្តាហ៏ និងអាចផ្ទុកអ្នកទស្សនាសរុបចំនួន ១២ នាក់រួមជាមួយនាវិកចំនួន ១៦ នាក់ទៀតផង។ ម៉្យាងវិញទៀតទូកកម្សាន្តនេះមានកន្លែងដ៏ប្រណិតដូចជា៖ កន្លែងហាត់ប្រាណដែលមានបំពាក់ឧបករណ៏ដ៏ទំនើប, កន្លែងញាំអាហារ និងបន្ទប់គេងជាដើម៕

A6

 

ប្រភព ៖ បរទេស