ការឆាបឆេះរោងចក្រផលិតស្នោរ និងផ្លាស្ទិចដ៏កំណាចនៅប្រទេសថៃ ដែលបានបណ្តាលអោយមានមនុស្សស្លា.ប់ និងរងរបួសជាច្រើននាក់

អគ្គិភ័យដ៏ធំមួយបានបំផ្លាញរោងចក្រផលិតសំភារ:ផ្លាស្ទិចអស់ជាច្រើន ដោយមានការបង្កអោយខូចខាតជាច្រើននៅក្នុងសង្កាត់បាងហ្លី នៃខេត្តសមុទ្រប្រាកាន ប្រទេសថៃ កាលពីព្រឺកថ្ងៃចន្ទទី៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៣ ទាបភ្លឺ ថ្មីៗនេះ។

ក្នុងហេតុការណ៍គួរអោយព្រឺព្រួចមួយនេះ មនុស្សចំនួន២១នាក់ត្រូវបានគេអះអាងថាបានរងរបួស និងចំនួនអ្នកស្លាប់ដែលគេនៅមិនទាន់ដឹងតួរលេខពិតប្រាកដនៅឡើយទេ។

A1

"

ដំបូងឡើយគេជឿជាក់ថានឹងអាចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យមួយនេះបាន ប៉ុន្តែដោយសារភ្លើងនៅតែបន្តឆេះហើយផ្សែងខ្មៅនៅតែបន្តហុយចេញមកក្រៅរហូតដល់ពេលព្រឹក ដូចនេះនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរសង្កាត់បាងហ្លី បានបញ្ជាឱ្យជម្លៀសប្រជាជនទាំងអស់ចេញជាបន្ទាន់ក្នុងចម្ងាយ៥គីឡូម៉ែត្រពីកន្លែងកើតហេតុ ព្រោះមានការព្រួយបារម្ភថាវាអាចនឹងមានការឆាបឆេះបន្ថែមទៀត ដោយសារតែភ្លើងកាន់តែឆេះគៀកទៅនឹងឃ្លាំងផ្ទុកសំភារៈគីមីដែលនៅមិនឆ្ងាយពីកន្លែងកើតហេតុនោះប៉ុន្មានទេ។

អ្វីដែលគួរអោយភ័យខ្លាចនោះគឺ បើសរុបទៅនៅក្នុងរោងចក្រនោះមានឃ្លាំងចំនួន៥-៦ ដែលមានផ្ទុកសារធាតុគីមីចំនួនរហូតដល់ ៥០ តោនឯណោះ។ អំឡុងពេលនេះអគ្គិភ័យបានឆាបឆេះរោងចក្រទាំងមូលនឹងបណ្តាលឱ្យខូចខាតអគារ និងផ្ទះជាច្រើនដែលនៅក្នុងចម្ងាយមួយគីឡូម៉ែត្រពីទីនោះ។

A2

ឡានពន្លត់អគ្គីភ័យជាង ៣០ គ្រឿង ដែលមកពីអង្គភាពរដ្ឋបាល Rachathewa tambon និងរដ្ឋបាលមូលដ្ឋានផ្សេងៗទៀត ត្រូវបានគេបញ្ជូនទៅកាន់កន្លែងកើតហេតុជាបន្ទាន់ ហើយនៅក្នុងនោះក៏មានឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យបានចូលរួមជាមួយផងដែរ។ ខណៈពេលដែលផ្សែងក្រាស់ឃ្មឹកនៅតែបន្តហុយចេញពីរោងចក្រដែលកំពុងឆេះនោះ ម្ចាស់ផ្ទះដែលទទួលរងការខូចខាតត្រូវបានគេណែនាំឱ្យចុះឈ្មោះដាក់ពាក្យបណ្តឹងជាមួយនឹងប៉ូលីសដើម្បីទាមទារសំណងមកវិញ។

A3

អ្នកបើកបរឆ្លងកាត់នៅតំបន់នោះត្រូវបានគេណែនាំអោយបើកវាងផ្លូវក្នុងតំបន់ Rachathewa ខណៈពេលមន្ទីរពេទ្យ Chularat 9 ដែលនៅជិតកន្លែងកើតហេតុនោះត្រូវបានពន្យាពេលណាត់ជួបអ្នកជំងឺទាំងអស់ ដើម្បីការពារសុវត្ថិភាព ដោយមន្ទីរពេទ្យបាននិយាយថាប្រជាជនដែលគ្រោងនឹងចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃច័ន្ទគួរតែលើកមកនៅថ្ងៃអង្គារជំនួសវិញ។

A4


រហូតមកទល់ពេលនេះគេមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការឆាបឆេះក្រុមហ៊ុនមីងឌីគីមី (Ming Dih Chemical Co) ដែលជាក្រុមហ៊ុនរបស់តៃវ៉ាន់បង្កើតនៅឆ្នាំ ១៩៩៨ មួយនេះនៅឡើយទេ។ រោងចក្រនេះគឺជាក្រុមហ៊ុនដ៏ធំមួយដែលចែកចាយផលិតផលធ្វើអំពីប្លាស្ទិកទៅកាន់ទីផ្សារក្នុងស្រុក និងនាំចេញទៅប្រទេសជិតខាងថែមទៀតផង ដែលវាអាចផលិតបានស្នោ និងសំភារៈប្លាស្ទិកបានរហូតដល់ ៣០.០០០ តោនក្នុងមួយឆ្នាំ។

នៅពេលម្សិលមិញវេលាម៉ោង ៦ ល្ងាចថ្ងៃទី៧ ខែកក្កដាដដែលនេះ ការឆាបឆេះនៅតែបន្ត ហើយក៏បានមានការផ្ទុះគ្រាប់សាធាតុគីមីលើកទី២ ដែលបានបង្ករអោយអ្នកពន្លត់អគ្គិភ័យម្នាក់បានបាត់បង់ជីវិតភ្លាមៗផងដែរ។

យ៉ាងណាមិញមកដល់ថ្ងៃនេះខាងពន្លត់អគ្គិភ័យអាចគ្រប់គ្រងស្ថានការណ៍បានខ្លះហើយ ប៉ុន្តែមិនមែនទាំងស្រុងនោះទេ៕

A5

A6

A7

 

 

ប្រភព ៖ បរទេស