រឿងដ៏គួរឱ្យខ្លាច ដែលនិយាយពីអ្នកទោសបួននាក់ ត្រូវបានគេដាក់ឃុំ និងបង្ខាំងមិនឲ្យដេក (Russian Sleeping Experiment)

នៅកំឡុងឆ្នាំ១៩៤០ មានរឿងមួយដែលនិយាយពីក្រុមអ្នកវិទ្យាសាស្រ្តជនជាតិរុស្សីមួយក្រុម ដែលបានសាកល្បងការពិសោធន៍នេះទៅលើអ្នកទោសចំនួន៤នាក់ ដោយឃុំពួកគេទុកក្នុងបន្ទប់ក្រោមដី ហើយបំពាក់នូវម៉ាស ដែលមានសារធាតុហ្គាសម្យ៉ាងបង្អាក់មិនឲ្យពួកគេដេក។

A1

នៅប៉ុន្មានថ្ងៃដំបូង អ្វីៗគឹធម្មតានោះទេ ប៉ុន្តែនៅថ្ងៃទីប្រាំ ពួកគេចាប់ផ្តើមមានអារម្មណ៍ធុញថប់ ផ្អើលៗ ហើយឈប់និយាយរកគ្នាដូចសព្វដង។

"

នៅថ្ងៃទី៩ ពួកគេចាប់ផ្តើមស្រែកឮៗ និងរត់ប្រកាច់ៗពេញបន្ទប់ឃុំ ស្ទើរបែកបំពង់ក ហើយមួយសន្ទុះក្រោយមកស្រាប់តែសម្លេងនោះបាត់ឈឹង នាំឲ្យពួកអ្នកវិទ្យាសាស្ត្រដែលឃ្លាំមើល កើតមានក្តីបារម្ភ ក៏សម្រេចចិត្តបើកបន្ទប់ឃុំចូលមើលតែម្តង។ បម្រុងនឹងបើកហើយស្រាប់តែមានសម្លេងខ្សុលៗ ឮចេញពីក្នុងនោះថា “ពួកយើងលែងចង់មានសេរីភាពហើយ”

A2

នៅថ្ងៃទី១៥ ពួកគេក៏បានបើកបន្ទប់ឃុំឲ្យខ្យល់បរិសុទ្ធចេញចូល ក៏ឃើញថាមានអ្នកទោសម្នាក់បានស្លាប់ទៅហើយ ចំណែកឯអ្នកផ្សេងទៀតបានហែកខ្លួនជាចំណែកៗ ហូរឈាមគ្រប់ទីកន្លែង មើលទៅហាក់បីដូចជាកំពុងស៊ីសាច់ខ្លួនឯងអញ្ចឹង។

A3


អ្នកទោសទាំងនោះមានសភាពប្លែកខ្លាំងណាស់ រហូតមើលលែងចង់ស្គាល់ និងសឹងតែលែងមានលក្ខណៈជាមនុស្សទៅហើយ។ ម្យ៉ាងទៀតពួកគេ រើបម្រាស់មិនឲ្យចាក់ថ្នាំសណ្តំឲ្យនោះទេ ហើយថែមទាំងហែកសាច់ខ្លួនឯងស្រស់ៗ នៅមុខពួកអ្នកវិទ្យាសាស្ត្រទៀតផង និងព្រមទាំងនិយាយថា “ខ្ញុំត្រូវតែក្រោកឡើង មិនអាចដេកបានទេ”

A4

តើអ្នកអានហើយមានអារម្មណ៍យ៉ាងណាដែរ? តាមពិតទៅនេះគឺជារឿងប្រឌិតដ៏ល្បីមួយរបស់ Creepypasta ដែលទទួលបានការគាំទ្រ និងចែករំលែកជុំវិញពិភពលោក។ អ្នកខ្លះគិតថាវាជារឿងពិត ក៏កើតមានភាពភ័យខ្លាច ចូលគេងតាំងពីប្រលប់ និងលែងហ៊ាននៅដល់យប់ជ្រៅ ព្រោះខ្លាចដូចអ្នកទោសទាំង៤នាក់នោះ៕

A5

A6

 

ប្រភព ៖ បរទេស