អស្ចារ្យមែន! អាងហែលទឹកនៅឌូបៃ មានជម្រៅរហូតដល់ ៦០ ម៉ែត្រ ដែលជ្រៅជាងគេបំផុតនៅលើពិភពលោក (មានវីដេអូ)

ថ្មីៗនេះ ទីក្រុងអាងហែលទឹកដែលមានជម្រៅ៦០ ម៉ែត្រជ្រៅជាងគេបំផុតក្នុងពិភពលោក បានបើកសម្ពោធជាផ្លូវការហើយ។ បើយោងតាមសារព័ត៌មានCNN បានអោយដឹងថាអាងទឹកមួយនេះគឺមានទីតាំងស្ថិតនៅក្នុងអាគារធំមួយដែលមានទំហំ ១៦,០០០ ហ្វីតការ៉េនិងរួមបញ្ចូលទាំងទីក្រុងដែលត្រូវបានបោះបង់ចោលក្រោមទឹក។

A1

គោលបំណងក្នុងការបង្កើតអាងមួយនេះគឺដើម្បីធ្វើអោយវាក្លាយជាកន្លែងសម្រាប់ការបណ្តុះបណ្តាលការមុជទឹកក្នុងសមុទ្រ និងការកម្សាន្តជាដើម។ ម្យ៉ាងទៀតនៅក្នុងអាងនោះបានបង្ហាញថា មនុស្សអាចលេងអុក, ជិះកង់និងលេងបាល់ទាត់នៅបាតអាងថែមទៀតផង។

"

A2

អាងហែលទឹកមួយនេះត្រូវបានដាក់នៅក្នុងរចនាសម្ព័នរាងអយស្ទ័រដែលមានទំហំ ១៥០០ ម៉ែត្រក្រឡា ហើយក្រៅពីមុជទឹកនោះ អ្នកមុជទឹកក៏អាចរីករាយជាមួយនឹងអាផាតមិនក្នុងទីក្រុងដែលបោះបង់ចោលផងដែរ។ ចំណែកឯផ្នែកខាងក្នុងនៃកន្លែងនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធភ្លើងបំភ្លឺ និងប្រព័ន្ធសំឡេងទំនើបសម្រាប់បង្កើតបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។


A5

A6

លោក Jarrod Jablonski នាយកក្រុមហ៊ុន Deep Dive Dubai បាននិយាយថា“ មានអាងហែលទឹកមួយចំនួននៅលើពិភពលោកដែលជ្រៅប៉ុន្តែអាងទឹកមួយនេះគឺមានលក្ខណៈខុសប្លែកពីគេ និងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់៕