អស់បារម្ភហើយ ពេលនិពន្ធរឿងមិនចេញ

កាលពីចុងឆ្នាំ២០១៩ នាពេលកន្លងទៅ យុវជនវ័យក្មេងដ៏ស្រស់សង្ហា "ឆោម សុពៅ" ដែលប្រិយមិត្តអ្នកអាន និយមហៅថា “ពូជូន” បានចេញផ្សាយសៀវភៅ មូលដ្ឋានគ្រឹះនៃការតែងនិពន្ធ ដែលជាសៀវភៅដ៏សំខាន់បំផុត សម្រាប់អ្នកចង់ក្លាយជាអ្នកនិពន្ធនាពេលអនាគត ព្រោះទម្រាំអ្នកនិពន្ធរបស់យើងបោះពុម្ពផ្សាយសៀវភៅមួយក្បាលនេះ គាត់បានសាកល្បងយកមេរៀនទៅបង្រៀនសិស្សរៀននិពន្ធនៅ DRAMA School for Cambodia រួចរាល់ហើយ។

66455963_1223550184474594_5535595782297616384_n

ដោយឡែកសម្រាប់សៀវភៅថ្មី ដំណោះស្រាយសម្រាប់ការនិពន្ធ

"

Photo_2021 07 12_14 02 56

ពូជូន បានអះអាងថា វាជាសៀវភៅបន្ត ពី មូលដ្ឋានគ្រឹះនៃការនិពន្ធ ហើយជាចាំបាច់សម្រាប់អ្នកនិពន្ធវ័យក្មេង ឬអ្នកដែលចង់ក្លាយជាអ្នកនិពន្ធ និងអ្នកនិពន្ធដែលកំពុងតែពិបាកសម្រាប់ការនិពន្ធ គួរតែមានដូចគ្នា ព្រោះលោកបានសរសេរពីដំណោះស្រាយនៃការនិពន្ធជាច្រើនវិធី ជាច្រើនមេរៀន ដែលដកស្រង់ចេញពីបទពិសោធប្រមាណ១០ឆ្នាំមកម្ល៉េះ ពោលគឺតាំងពីលោកចេះនិពន្ធរឿងនៅឆ្នាំ២០១០។

Pu1

ម្ចាស់ស្នាដៃ មូលដ្ឋានគ្រឹះនៃការនិពន្ធ គម្រោងបោះពុម្ពសៀវភៅថ្មី “ដំណោះស្រាយសម្រាប់ការនិពន្ធ” នៅដើមខែសីហាខាងមុខនេះ លើសពីនេះ លោករៀបចំកញ្ចប់សៀវភៅធូរថ្លៃសម្រាប់កូនអ្នកក្រដែលចង់ក្លាយជាអ្នកនិពន្ធ តែពុំសូវមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញសៀវភៅ ឬពុំមានលុយសម្រាប់បង់ថ្លៃសិក្សាជាមួយនឹងលោក។


ពូជូន១

ដោយលោកនឹងរៀបចំសៀវភៅជាកញ្ចប់ពិសេស

រួមមានសៀវភៅចំនួន២ ចំណងជើង៖

១. សៀវភៅ មូលដ្ឋានគ្រឹះនៃការនិពន្ធ

២. និងសៀវភៅថ្មី  “ដំណោះស្រាយសម្រាប់ការនិពន្ធ”

ចំពោះថ្ងៃបើកកក់ទុកនៅពេលណា និងតម្លៃប៉ុន្មាន ខាង "គេហទំព័រក្នុងស្រុក " នឹងជម្រាបជូនលោកអ្នកនៅពេលក្រោយ៕

Photo_2021 07 14_17 12 35