លក្ខណៈពិសេស ១៦យ៉ាង របស់សត្វ «កវែង» ដែលអ្នកមិនបានដឹង

ពិតណាស់អ្នកប្រហែលជាដឹងត្រឹមថាពួកវាមានកម្ពស់ខ្ពស់ ហើយករបស់វាក៏វែង។ ម៉្យាងទៀតវាជាថនិកសត្វខ្ពស់ជាងគេបំផុតនៅលើពិភពលោ កប៉ុន្តែតាមពិតនេះគឺជាការពិតដ៏រីករាយមួយចំនួនផ្សេងទៀតអំពីរុក្ខជាតិស្មៅមួយនេះ។

តោះមកតាមដានទាំងអស់គ្នា ពីលក្ខណៈពិសេស ១៦យ៉ាង របស់សត្វ «កវែង» ខាងក្រោម ៖

១. សត្វកវែងអាចរត់ក្នុងល្បឿនចាប់ពី ៥៦ គីឡូម៉ែត្រក្នុងមួយម៉ោង។

"

111

២. ដោយសារតែអាហារដែលពួកវាស៊ីសម្បូរជាតិទឹកដែលអាចទ្រទ្រង់រាងកាយបាន ហេតុនេះទើបពួកវាត្រូវការផឹកទឹកជារៀងរាល់ពីរថ្ងៃម្តង។ ម៉្យាងវិញទៀតនោះវាពិបាកនៅក្នុងការផឹកទឹក ដោយសារតែករបស់វាវែងពេក។

៣. ចំពោះសត្វកវែងញីវិញ ជារឿយៗ វាតែងតែវិលត្រឡប់ទៅកាន់កន្លែងដែលពួកវាចាប់កំណើត ដើម្បីផ្តល់កំណើតដល់កូនក្នុងពោះរបស់វា។ នៅពេលដែលវាទៅដល់កន្លែងនោះហើយ វានឹងបង្កើតកូនរបស់វា ហើយជាទូទៅកូនដែលកើតចេញមកនឹងត្រូវធ្លាក់ពីពោះមេរបស់វាមកដីប្រហែល១ម៉ែត្រកន្លះ។

Image_2021 07 15_15 53 23

៤. កូនរបស់ពួកវាអាចក្រោកឈរ ហើយថែមទាំងរត់បានក្នុងរយៈពេលមួយម៉ោងក្រោយពេលកើត។

SONY DSC

៥. អណ្តាតរបស់សត្វកវែង អាចមានប្រវែងរហូតដល់ ៥០សង់ទីម៉ែត្រ និងមានពណ៌ខ្មៅស្រអាប់ ដែលត្រូវបានគេយល់ឃើញថាវាជួយការពារនៅពេលត្រូវពន្លឺព្រះអាទិត្យញឹកញាប់។

Image_2021 07 15_15 53 45

៦. សត្វកវែង ជាធម្មតាពួកវាឈរត្រង់ពេលកំពុងដេក ហើយប្រសិនបើវាដេកនៅលើដីដោយយកក្បាលដាក់លើខ្លួន នោះវាគ្រាន់តែសម្រាករយៈពេលប្រហែល ៦ នាទីប៉ុណ្ណោះ។

Image_2021 07 15_15 53 58

៧. សត្វកវែងឈ្មោល វាមានស្នែងពីរ ដែលមានរោមហៅថា ossicones ដែលប្រើសម្រាប់ប្រយុទ្ធគ្នា


៨. ពួកវាចំណាយពេលស៊ីចំណីច្រើន ព្រោះវាត្រូវការស៊ីស្លឹកឈើជាអាហារប្រហែល ៣៤ គីឡូក្រាមក្នុងមួយថ្ងៃ

Image_2021 07 15_15 54 22

៩. អ្នកវិទ្យាសាស្ត្រខាងសត្វកវែងម្នាក់មានឈ្មោះថាGiraffa Camelopardalis គាត់ជឿថាសត្វនេះវាមើលទៅមានរូបរាងដូចជាសត្វអូដ្ឋពាក់អាវរោមខ្លារខិនអញ្ចឹង។

Image_2021 07 15_15 54 34

១០. ថ្វីត្បិតតែករបស់វាវែងក៏ពិតមែន ប៉ុន្តែវាមានចំនួនឆ្អឹងកងចំនួន៧ ដែលដូចគ្នាទៅនឹងមនុស្សដែរ។

១១.ដោយសារតែរូបរាងមិនធម្មតារបស់វា ទើបវាមានប្រព័ន្ធសរសៃឈាមបេះដូងប្រវែង ៦០សង់ទីម៉ែត្រ និងបេះដូងទម្ងន់រហូតដល់ ១១គីឡូ។

១២. លើសពីនេះទៅទៀត វាក៏មានវ៉ាល់សម្រាប់រារាំងលំហូរឈាមខ្លាំងពេកទៅខួរក្បាលនៅពេលដែលវាឱនផឹកទឹក

Image_2021 07 15_15 55 10

១៣. ចំពោះសត្វឈ្មោល គឺពួកវាក៏មានការបង្អួតកគ្នាទៅវិញទៅមក ដើម្បីបង្ហាញពីភាពអស្ចារ្យរបស់វារៀងៗខ្លួនផងដែរ

១៤. អ្នកប្រហែលជាពុំចាប់អារម្មណ៍នោះទេថា សត្វកវែងវាដើរខុសពីពពួកសត្វជើងបួនផ្សេងទៀត ដោយវាឈានជើងមុខ និងជើងក្រោយខាងស្តាំក្នុងពេលតែមួយ បន្ទាប់មកទើបវាឈានជើងមុខ និងជើងក្រោយម្ខាងទៀតក្នុងពេលតែមួយដូចគ្នា ដើម្បីផ្លាស់ទី។

១៥. បើទោះបីជាមើលទៅវារត់មិនសូវលឿនពិតមែន ក៏ប៉ុន្តែវាអាចគេចខ្លួនពីការប្រម៉ាញ់របស់សត្វតោបាន ដោយសារតែជើងដ៏វែងរបស់វា។

១៦. រឿងដែលអ្នកគួរតែដឹងមួយទៀតនោះ គឺសត្វកវែងឈ្មោលនឹងធ្វើតេស្តលទ្ធភាពមានកូនរបស់សត្វកវែងញី តាមរយៈការលិតទឹកនោមរបស់មីញី។

Image_2021 07 15_16 51 51

ប្រភព៖បរទេស