មិនធម្មតា! បច្ចេកវិទ្យាបង្កកសាកសពទុក ដើម្បីធ្វើឲ្យរស់ឡើងវិញនៅពេលអនាគតនៅតែទទួលបានការគាំទ្រ (Cryonics)

នៅវិទ្យាស្ថានស្រាវជ្រាវ Alcor មួយ ដែលស្ថិតនៅក្នុងរដ្ធ Arizona សហរដ្ធអាមេរិក បានចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាអនុវត្តការបង្កកសាកសពទុក ដើម្បីធ្វើឲ្យរស់ឡើងវិញនេះតាំងពីឆ្នាំ ១៩៧២ មកម្ល៉េះ។ បើទោះបីជាស្តាប់ទៅមិនគួរអោយជឿ ប៉ុន្តែមានមនុស្សជាច្រើនដែលចាប់អារម្មណ៍ និងចូលរួមជាមួយគម្រោងមួយនេះ។

A1

ក្នុងលក្ខខ័ណ្ឌគេតម្រូវអោយគ្រួសារសាកសពចំណាយលុយប្រហែលពីរសែនដុល្លារ ដើម្បីរក្សាសាកសពទុកក្នុងសារធាតុនីដ្រូសែននៅសីតុណ្ហភាព -២០០ អង្សាសេ ប៉ុន្តែប្រសិនបើមានអ្នកចង់ចំណាយតិច នោះពួកគេអាចឲ្យតែក្បាលដើម្បីរក្សាទុកក៏បាន។

"

A2

ហើយនៅក្នុងនោះក៏មានកីឡាករ Baseball លោក Ted Williams និងកូនប្រុសគាត់ John Henry Williams និងថែមទាំងអ្នកដែលមានឈ្មោះល្បីល្បាញផ្សេងៗទៀតដូចជា L. Stephen Coles និង Phil Salin ជាដើម ដែលសាកសពរបស់ពួកគេត្រូវបានរក្សាទុកដើម្បីប្រើប្រាស់វិធីសាស្ត្រ Cryonics នេះផងដែរ។


A3

យ៉ាងណាមិញមកដល់សព្វថ្ងៃ វិធីសាស្ត្រមួយនេះពុំទាន់បានចេញជាផ្លែផ្កាដោយធ្វើឲ្យមនុស្សរស់ឡើងវិញនៅឡើយទេ ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្រក៏មិនទាន់អស់សង្ឃឹមដែរ ព្រោះពួកគាត់រំពឹងថានៅថ្ងៃណាមួយ បច្ចេកវិទ្យានឹងរីកចម្រើនដល់កម្រិតមួយនោះជាក់ជាមិនខាន៕

A4

 

ប្រភព ៖ បរទេស