តោះអ្នកអាចជួយដល់បរិស្ថានបានយ៉ាងងាយ ដោយគ្រាន់តែធ្វើនូវរឿង១០ចំណុចនេះ!

ដូចអ្នកបានដឹងស្រាប់ហើយថា បរិស្ថាននៅជុំវិញខ្លួនយើងសព្វថ្ងៃកំពុងទទួលរងនូវការបំផ្លិចបំផ្លាញជាខ្លាំង ដូចនេះពួកយើងគប្បីចូលរួមទប់ស្កាត់ ដោយចាប់ផ្តើមធ្វើនូវរឿងចំណុចទាំង១០ខាងក្រោមនេះដើម្បីលើកកម្ពស់បរិស្ថានក៏ដូចជាជួយសង្រ្គោះផែនដីរបស់យើង!

១. កាត់បន្ថយ, កែច្នៃ និងប្រើប្រាស់ឡើងវិញ

សូមអ្នកកាត់បន្ថយការបោះចោលកាកសំណល់ដោយអនុវត្តនូវវិធានការ “កាត់បន្ថយ, កែច្នៃ និងប្រើប្រាស់ឡើងវិញ”។ ឧទាហរណ៍៖ មុនអ្នកសម្រេចចិត្តបោះចោលក្រដាសវិកយប័ត្រផ្សេងៗ សូមព្យាយាមសរសេរផ្នែកខាងក្រោយរបស់វាឲ្យអស់សិន ឬការរក្សាទុករាល់ប្រអប់ជ័រដែលប្រើរួចហើយជាដើមដើម្បីយកវាមកប្រើម្តងទៀត។

"

A1

២. ចូលរួមការងារស្ម័គ្រចិត្ត

អ្នកអាចចូលរួមការងារស្ម័គ្រចិត្តដែលទាក់ទងទៅនឹងការថែរក្សាបរិស្ថានដូចជា៖ ការសម្អាតទីធ្លាសាធារណៈ និងការដាំដើមឈើជាដើម។

A2

៣. បង្រៀនដល់មហាជន

ជួយធ្វើការផ្សព្វផ្សាយចំណេះដឹងដែលទាក់ទងទៅនឹងការថែរក្សាបរិស្ថានឲ្យមហាជនទូទៅបានយល់ដឹង។

A3

៤. សន្សំសំចៃទឹក

ព្យាយាមប្រើប្រាស់ទឹកប្រចាំថ្ងៃក្នុងបរិមាណតិចបំផុតតាមដែលអាចធ្វើបាន។

A4

៥. កាត់បន្ថយការទិញទំនិញ

អ្នកគួរទិញតែទំនិញប្រចាំថ្ងៃណាដែលចាំបាច់ ដោយជៀសវាងការទិញមកទុកចោលនិងមិនប្រើប្រាស់វា។

A5


៦. សន្សំសំចៃភ្លើង

ប្រើប្រាស់នូវអំពូលដែលមិនសូវស៊ីភ្លើង ហើយត្រូវបិទភ្លើងនៅពេលដែលអ្នកចេញពីបន្ទប់ឬចេញពីផ្ទះ។

A6

៧. ធ្វើដំណើរតែពេលចាំបាច់

ប្រសិនបើអ្នកត្រូវការធ្វើដំណើរទៅណាជិតៗ អ្នកអាចជ្រើសរើសការដើរឬជិះកង់ហើយប្រសិនជាក្នុងករណីមិនចាំបាច់ដូចជាកិច្ចប្រជុំតូចតាច អ្នកអាចជ្រើសរើសការ host meeting នៅលើប្រព័ន្ធ Online ជាជាងចេញទៅក្រៅដោយផ្ទាល់ក៏បានដែរ ដើម្បីជួយកាត់បន្ថយផ្សែងដែលចេញពីយានយន្ត។

A7

៨. ដាំដើមឈើ

ការដាំដើមឈើនៅជុំវិញផ្ទះមិនត្រឹមតែផ្តល់ម្លប់និងភាពស្រស់ស្អាតនោះទេ ប៉ុន្តែវាថែមទាំងជួយដល់បរិស្ថានថែមទៀតផង។

A8

៩. ធ្វើដំណើរជាមួយគ្នា

អ្នកអាចប្រើប្រាស់ឡានមួយដើម្បីដឹកមិត្តរួមការងារទៅកន្លែងធ្វើការជាមួយគ្នា ព្រោះវាទទួលបានអត្ថប្រយោជន៍ទាំងភាពសន្សំសំចៃនិងភាពជិតស្និទ្ធិ។

Young Male

១០. កាត់បន្ថយការប្រើប្រាស់ជាតិគីមី

ចំណីអាហារឬវត្ថុប្រើប្រាស់ខ្លះគឺពោរពេញទៅដោយសារធាតុគីមីដូចនេះអ្នកគួរជៀសវាងរាល់របស់ទាំងនេះ ដោយងាកមកប្រើប្រាស់ផលិតផលបែប Organic វិញ៕

A10

ប្រភព ៖ បរទេស