តោះមកស្គាល់ប្រទេសដែលតូចជាងគេបំផុត នៅលើពិភពលោកយើងនេះ!

នៅលើពិភពលោកសព្វថ្ងៃ គឺមានប្រទេសចំនួន ១៩៥ ហើយនៅក្នុងនោះមានប្រទេសតូចជាងគេបំផុតដែលមានឈ្មោះថា Holy See (Vatican City ) ដែលមានទំហំដីស្មើ៤៤,០០០ km² និងមានប្រជាជនសរុប៨២៥នាក់។ ប្រទេសនេះជារដ្ឋឯករាជ្យមួយ ដែលបានផ្តាច់ខ្លួនចេញពីប្រទេសអ៊ីតាលី និងមានព្រំប្រទល់ចម្ងាយតែ 2 mile ប៉ុណ្ណោះពីប្រទេសអ៊ីតាលី។

A1

ការគ្រប់គ្រង និងអនុម័ត្រច្បាប់នានានៅក្នុងប្រទេសនេះ គឺស្ថិតទៅលើសាសនាកាតូលីក និងការគ្រប់គ្រងជារាជាធិបតេយ្យដោយលោកឪ The pope។ ហើយប្រទេសនេះគឺមានលក្ខណៈពិសេសណាស់ ព្រោះវាជាទីតាំងរបស់សាសនាកាតូលិក ដែលមានទាំងវប្បធម៌ និងទីកន្លែងល្បីល្បាញជាច្រើនដូចជាសារមន្ទីរ ដែលដាក់បង្ហាញផ្ទាំងគំនូរ និងរូបចម្លាក់ល្បីៗជាដើម។

"

A2

A4

ចំណែកឯប្រជាជន ដែលចង់មករស់នៅក្នុងប្រទេសនេះ គឺត្រូវតែតែសុំសិទ្ធផ្លាស់ទីមកស្នាក់នៅ និងកាន់សាសនាកាតូលិកជាបុព្វជិត រឺអ្នកបួសទើបបាន។ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍នោះ ដោយសារតែប្រទេសនេះគ្មានមន្ទីរពេទ្យ ហេតុនេះហើយគ្មានប្រជាជនណាម្នាក់បានកើតផ្ទាល់នៅក្នុងប្រទេសនេះទេ ពោលប្រជាជនទាំងអស់ គឺសុទ្ធតែផ្លាស់ទីលំនៅមកពីប្រទេសដទៃ។


A5

ប៉ុន្តែប្រទេសនេះ គឺមានអត្រាឧក្រិដ្ឋកម្មខ្ពស់បំផុតនៅលើពិភពលោក ដែលភាគច្រើនភ្ញៀវទេសចរណ៍ត្រូវបានចោរឆក់ និងប្លន់ពេញទីក្រុង។ តែទោះបីជាយ៉ាងនេះក្តី ភ្ញៀវទេសចរណ៍ជាច្រើនក៏នៅតែទៅទស្សនាប្រទេសនេះដោយមិនមានភាពភ័យខ្លាច រីឯចំនួនភ្ញៀវវិញគឺតែងតែកើនឡើងជារៀងរាល់ឆ្នាំ៕

A6

A7

 

ប្រភព ៖ បរទេស