មូលហេតុសំខាន់ទាំង ៧យ៉ាង ដែលអ្នកគួរតែសាកល្បងក្នុងការឡើងភ្នំយ៉ាងហោចណាស់ឱ្យបានម្តងក្នុងមួយជីវិត!

តាមការណែនាំរបស់វេជ្ជបញ្ជា ការលំហែអារម្មណ៍ គឺជាវិធីសាស្ត្រដ៏ល្អសំរាប់អ្នកមានបញ្ហាផ្នែកអារម្មណ៍ ក៏ដូចជាអ្នកមានជំងឺបាក់ទឹកចិត្តជាដើម។ ហើយប្រសិនបើអ្នកជ្រើសរើសយកការឡើងភ្នំនោះ គឺពិតជាផ្តល់អោយមានសុខភាពល្អសម្រាប់រាងកាយរបស់យើងនឹងរឹតតែមានអត្ថប្រយោជន៍ដល់សុខភាពផ្លូវចិត្តរបស់យើងថែមទៀតផង។ នេះហើយជាមូលហេតុដែលមនុស្សកាន់តែច្រើនងាកមកមានចំណាប់អារម្មណ៍ក្នុងការឡើងភ្នំ ព្រោះវាធ្វើអោយយើងរីករាយជាមួយនឹងទេសភាពប្លែកៗ និងទទួលបានបទពិសោធន៍ថ្មីៗ។

A1

តោះមកអានពីមូលហេតុទាំង៧ខាងក្រោម ដែលអ្នកគួរតែឧស្សាហ៍ឡើងភ្នំ!

"

១. ជាកីឡាដែលផ្តល់ប្រយោជន៍ដល់សុខភាព

ដូចគ្រប់គ្នាបានដឹងហើយថាការធ្វើកីឡា គឺល្អបំផុតព្រោះវាបានដុតបំផ្លាញខ្លាញ់មិនល្អក្នុងរាងកាយ និងផ្តល់អត្ថប្រយោជន៍ដល់ប្រព័ន្ធសរសៃឈាម និងបេះដូង។ ហើយប្រសិនបើអ្នកដើរឡើងភ្នំនោះ វាគឺជាវិធីមួយដ៏អស្ចារ្យមួយសំរាប់រាងកាយ ព្រោះកាលណាមានជម្រាលកាន់តែច្រើននោះការដុតបំផ្លាញកាឡូរីក៏បានកាន់តែច្រើនផងដែរ។

A2

២. មានទំនាក់ទំនងជាមួយធម្មជាតិ

ប្រសិនបើស្រឡាញ់ធម្មជាតិ អ្នកគួរតែជ្រើសរើសការឡើងភ្នំ ព្រោះវាជាសកម្មភាពដ៏ល្អឥតខ្ចោះមួយក្នុងការដើរផ្សងព្រេងបែបធម្មជាតិ។ នៅពេលនោះអ្នកនឹងឃើញរុក្ខជាតិព្រៃភ្នំខៀវស្រងាត់ត្រជាក់ភ្នែក និងសំលេងសត្វយំដ៏ក្រលួច ដែលធ្វើអោយអ្នកមានអារម្មណ៍ស្រស់ស្រាយក្នុងការស្រូបយកខ្យល់បរិសុទ្ធទាំងនោះ។

A3

៣. គ្មានការប្រកួតប្រជែង

ក្រៅពីជាកីឡាដែលមានអត្ថប្រយោជន៍ដល់សុខភាព វាជាការរួមសាមគ្គីភាព ជួយគ្នា និងតស៊ូទៅមុខជាមួយគ្នាពេលជួបការលំបាកក្នុងការឡើងដោយគ្មានការប្រកួតប្រជែងដូចជាជីវិតប្រចាំថ្ងៃនោះឡើយ។ ដូចគ្នានេះផងដែរ វាគឺជាជំរើសល្អបំផុតសម្រាប់ការជួបជុំដ៏អស្ចារ្យ  ការជជែកកំសាន្ត និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់របស់យើងឱ្យកាន់តែជិតស្និទ្ធ។

A4


៤. បានជួបមិត្តថ្មីៗ

ជាមួយនឹងការឡើងភ្នំ អ្នកអាចពង្រឹងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនបានយ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែមិនត្រឹមតែប៉ុណ្ណោះទេ អ្នកក៏អាចបង្កើតទំនាក់ទំនងថ្មីជាមួយអ្នកឡើងភ្នំដទៃទៀតដែរ ដោយណែនាំគ្នាពីដំណើរផ្សងព្រេងឡើងភ្នំផ្សេងទៀតនឹងអាចក្លាយជាមិត្តភក្តិដ៏ល្អផងដែរ។

A5

៥. ចំណាយតិច

ប្រសិនបើអ្នកចាប់ផ្តើមឡើងភ្នំដំបូង ហើយមិនមានសម្លៀកបំពាក់ និងគ្រឿងឧបករណ៍ចាំបាច់ផ្សេងៗក្នុងការប្រើប្រាស់ នោះអ្នកនឹងត្រូវចំណាយថវិការគួរសម។ ប៉ុន្តែនៅពេលដែលអ្នកមានសំភារៈ រឺឧបករណ៍គ្រប់គ្រាន់ហើយនោះ អ្នកស្ទើរតែមិនចំណាយទាល់តែសោះ ពោលគឺគ្រាន់តែមានអាហារសំរាប់ចំអិនញុំាទៅបានហើយ។

A6

៦. អត្ថប្រយោជន៍ផ្លូវចិត្ត

ការដើរឆ្លងកាត់ធម្មជាតិដែលស្រស់ស្អាត និងស្រូបយកខ្យល់អាកាសបរិសុទ្ធ អាចជួយឱ្យយើងសម្រាក និងចាកឆ្ងាយពីភាពតានតឹងបានយ៉ាងប្រសើរ។ ហើយការឡើងភ្នំនឹងជួយអ្នកឱ្យភ្លេចបញ្ហាទាំងអស់ ដូចនេះកុំស្ទាក់ស្ទើរតទៅទៀតហើយនៅពេលអ្នកមានអារម្មណ៍ធុញទ្រាន់ សូមចាប់យកកាបូបស្ពាយ និងរៀបចំអាហារទៅឡើងភ្នំជាមួយមិត្តភក្តិ ដើម្បីទទួលបាននូវអារម្មណ៍ស្រស់ស្រាយ និងសុខភាពជីវិតផ្លូវចិត្តល្អប្រសើរឡើងវិញ។

7 18_MedicineBowHikingFishing_KL_0708_3298

៧.ស្វែងយល់ពីជ្រុងមួយនៃសំរស់ធម្មជាតិ

ផ្លូវ និងភ្នំនីមួយៗ គឺជាមានលក្ខណៈពិសេសខុសៗគ្នា។ ដូចនេះការស្វែងយល់ពីជ្រុងមួយដ៏អស្ចារ្យនៃទេសភាពដែលស្រស់ស្អាតទាំងនោះ នឹងធ្វើអោយអ្នកមិនស្ទាក់ស្ទើរក្នុងការដើរឡើងភ្នំឡើយ ព្រោះក្រៅពីថតរូបអ្នកក៏អាចលំហែរអារម្មណ៍ជាមួយនឹងទេសភាព ដែលប្លែកភ្នែក និងស្រស់ស្រាយ៕

A8

ប្រភព ៖ បរទេស