«ផ្លែល្មើ» ផ្តល់អត្ថប្រយោជន៍ដល់ស្រ្តីមានផ្ទៃពោះ ប៉ុន្តែកុំទទួលទានច្រើនពេក

យើងឃើញថាផ្លែល្មើ គឺកំពុងពេញនិយមខ្លាំងណាស់នាពេលបច្ចុប្បន្ននេះ ហើយមានលក់ស្ទើរគ្រប់ទៅកន្លែង ជាពិសេសនៅតាមផ្សារនានានៅទីក្រុងភ្នំពេញ។ ឥលូវយើងមកដឹងពីអត្ថប្រយោជន៍របស់វា ថាតើផ្លែឈើមួយប្រភេទនេះបានជួយអ្វីខ្លះដល់សុខភាព ជាពិសេសគឺចំពោះស្រ្តីមានផ្ទៃពោះ។

ទាំងនេះគឺជាការរៀបរាប់អំពីអត្ថប្រយោជន៍សំខាន់ៗរបស់ផ្លែល្មើ សម្រាប់ស្រ្តីមានផ្ទៃពោះ!!

១. ផ្តល់ថាមពល៖ ក្នុងអំឡុងពេលមានផ្ទៃពោះ អ្នកត្រូវការថាមពលច្រើនជាងធម្មតា។ ការទទួលទានផ្លែល្មើ ប្រហែលមួយក្តាប់ជារាល់ថ្ងៃ វានឹងផ្តល់សារធាតុចិញ្ចឹម រួមទាំងជាតិស្ករ ដែលជួយឲ្យអ្នកមានថាមពលគ្រប់គ្រាន់។

"

De78526c2704b9f83a2b09feb42c1867

២. ជួយសម្រួលមិនឲ្យទល់លាមក៖ ផ្លែល្មើ គឺជាប្រភពជាតិសរសៃ ដែលជួយរក្សាប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ និងជួយបំបាត់ការទល់លាមក ដែលទាក់ទងនឹងការមានផ្ទៃពោះ។

៣. ប្រូតេអ៊ីនផលិតអាស៊ីតអាមីណូ៖ ផ្លែល្មើ អាចផ្តល់នូវបរិមាណប្រូតេអ៊ីនមួយចំនួនទៅក្នុងរបបអាហារ ដែលត្រូវការដើម្បីបង្កើតអាស៊ីតអាមីណូ សម្រាប់ការលូតលាស់រាងរាងកាយ។

8 Benefits Of Dates During Pregnancy And When To Eat Them

៤. ជួយការពារពិការភាពពីកំណើត៖ ផ្លែល្មើ គឺជាប្រភពដ៏ល្អនៃអាស៊ីដ folate ដែលអាចជួយការពារពិការភាពពីកំណើត ទាក់ទងនឹងខួរក្បាល និងខួរឆ្អឹងខ្នង។ ជាមួយគ្នានេះផងដែរ អង្គការសុខភាពពិភពលោក បានណែនាំឱ្យទទួលទានអាហារបំប៉ន និងទទួលទានអាហារ ដែលសំបូរទៅដោយជាតិអាស៊ីដ folate នេះមុន និងអំឡុងពេលមានផ្ទៃពោះ ដើម្បីការពារពិការភាពពីកំណើត។

12781


៥. ផ្តល់វីតាមីន K សម្រាប់ទារក៖ វីតាមីនK សំខាន់សម្រាប់ការលូតលាស់របស់ទារក ដូចនេះអ្នកម្តាយគួរទទួលទានផ្លែល្មើមុន ឬក្រោយពេលសម្រាល ដើម្បីបញ្ចូនវីតាមីននេះដល់ទារកបានតាមរយៈទឹកដោះ។

៦. មានផ្ទុកជាតិដែក៖ បរិមាណជាតិដែក ដែលមាននៅក្នុងផ្លែល្មើ អាចជួយក្នុងការការពារភាពស្លេកស្លាំងអំឡុងពេលមានផ្ទៃពោះ និងជួយពង្រឹងភាពសុំាទាំងទារកទាំងម្តាយផងដែរ។

19598664_1401354529978320_2946238075473674870_n

៧. មាផ្ទុកប៉ូតាស្យូម៖ ផ្លែល្មើ មានផ្ទុកប៉ូតាស្យូម ដែលអាចរក្សាតុល្យភាពជាតិប្រៃក្នុងទឹក រក្សាសម្ពាធឈាម និងជៀងវាងការរមួលសាច់ដុំ។ ប្រសិនបើអ្នកម្តាយកង្វះសារធាតុរ៉ែនេះវាអាចបង្កើនហានិភ័យនៃសម្ពាធឈាម ជំងឺសរសៃឈាមបេះដូង និងដាច់សរសៃឈាមខួរក្បាល។

៨. ឆ្អឹង និងធ្មេញរបស់ទារក៖ ម៉ាញ៉េស្យូម គឺជាសារធាតុរ៉ែចាំបាច់មួយផ្សេងទៀត ព្រោះវាជួយដល់ធ្មេញ និងឆ្អឹងទារក។ ជាមួយគ្នានេះផងដែរសារធាតុរ៉ែក៏កំណត់កម្រិតជាតិស្ករក្នុងឈាម និងកម្រិតសម្ពាធឈាម ហេតុនេះការទទួលទានផ្លែល្មើ អាចជួយការពារស្រ្តីមានផ្ទៃពោះមិនឲ្យខ្វះម៉ាញ៉េស្យូម ដើម្បីជៀសវាងពីបញ្ហាមួយចំនួនមិនឲ្យកើតមានដូចជាសម្រាលមិនគ្រប់ខែ ឬហានិភ័យនៃជំងឺលើសឈាមជាដើម។

When_To_Eat_Dates

ចំណាំ៖ ត្បិតថាផ្លែល្មើផ្តល់អត្ថប្រយោជន៍ពិតមែន ប៉ុន្តែវាសម្បូរទៅដោយជាតិស្ករច្រើន ដូចនេះស្រ្តីមានផ្ទៃពោះគួរទទួលទានវានូវបរិមាណប្រហែល៦ ទៅ៧ផ្លែក្នុងមួយថ្ងៃ។ ជាពិសេសនៅត្រីមាសទី២ ស្រ្តីមានផ្ទៃពោះអាចមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែម ហេតុនេះសូមទទួលទាននូវបរិមាណសមរម្យ៕

Unnamed

ប្រភព៖ បរទេស