ទំពាំង មានអត្ថប្រយោជន៍ច្រើនក៏ពិតមែន ប៉ុន្តែវាក៏អាចធ្វើឱ្យអ្នកពុលបានដែរ !!!

ទំពាំង រឺប្ញស្សី គឺមានប្រភពមកពីប្រភេទដើមស្មៅព្រៃនៅប៉ែកអាស៊ីអាគ្នេយ៍ ហើយប្រសិនបើនិយាយដល់ទំពាំងនោះ អ្នកអាចនឹងនឹកឃើញដល់ជនជាតិចិន ដែលពេញនិយមប្រើប្រាស់ទំពាំងមកធ្វើជាបន្លែនៅក្នុងមុខម្ហូបប្រចាំថ្ងៃ ព្រោះដោយសារតែប្រទេសចិនមានប្រភេទដីដែលមានអំណាយផលខ្ពស់ ចំពោះដំណាំទំពាំងនេះតែម្តង។

A2

មើម ឬពន្លកទំពាំង ត្រូវបានគេចាត់ទុកថាជាអាហារបំប៉នសុខភាពមួយ ដែលមានប្រយោជន៍ខ្លាំងណាស់ ដោយសារតែវាសំបូរទៅដោយជាតិប្រូតេអ៊ីន, កាបូអ៊ីដ្រាត, វីតាមីនសរសៃ, ជាតិរ៉ែ និងមានជាតិខ្លាញ់ទាប។

"

A4

ថ្វីត្បិតតែទំពាំង អាចផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពក៏ដោយ តែការប្រើប្រាស់ភាគច្រើន គឺមានតែនៅតាមបណ្តាលប្រទេសអាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ាប៉ុណ្ណោះ ដោយមិនសូវពេញនិយមនៅប៉ែកអ៊ឺរ៉ុបប៉ុន្មានទេ ក៏ព្រោះតែក្លិន និងរសជាតិអាស៊ីដជូររបស់វា។

A3

ម្យ៉ាងទៀត មុនប្រើប្រាស់ទំពាំងសំរាប់បរិភោគ លោកអ្នកគួរចំអិនអោយបានឆ្អិនជាមុនសិន ព្រោះវាមានផ្ទុកនូវសារធាតុគ្លុយកូស ដែលមានជាតិពុល និងអាចប៉ះពាល់ដល់សុខភាពបាន។ យ៉ាងណាមិញ វាមិនបណ្តាលអោយពុលដល់ថ្នាក់បាត់បង់ជីវិតនោះទេ ប៉ុន្តែវានឹងធ្វើអោយអ្នកមានអាការៈមួយចំនួន ដូចជាវិលមុខ និងពិបាកក្នុងខ្លួនជាដើម។

A1

ខាងក្រោមនេះគឺជាសាមាសធាតុអាហាររូបត្ថម្ភដែលមាននៅក្នុងទំពាំង៖


១. អាមីណូអាស៊ីត (Amino Acids) ក្នុងទំពាំងមានអាមីណូអាស៊ីត ដែលរាងកាយមនុស្សត្រូវការ។

២. ប្រូតេអ៊ីន (Proteins) ទំពាំងគឺជាប្រភពនៃវីតាមីនប្រហែល១.៤៩ក្រាម-៤.០៤ក្រាម ក្នុងទំពាំង១គីឡូក្រាម។

៣. ជាតិរ៉ែ (Minerals) បរិភោគទំពាំង អាចផ្តល់បរិមាណជាតិរ៉ែ មានប្រយោជន៍ដូចជាប៉ូតាស្យូម, ផូស្វ័រ, សូដ្យូម កាល់ស្យូម, ម៉ាញេស្យូម និងជាតិដែក។

៤. កាប៊ូអ៊ីដ្រាត (Carbohydrate) នៅក្នុងទំពាំង សំបូរទៅដោយកាប៊ូអ៊ីដ្រាត ហើយបរិមាណវាកើនឡើងនៅពេលទំពាំងបានចម្អិនឆ្អិន។

៥. ខ្លាញ់ (Fat) វាត្រូវបានគេដឹងថាមានផ្ទុកបរិមាណខ្លាញ់តិចបំផុត ដូចនេះហើយ វាគឺជាជំរើសដ៏ល្អបំផុតសម្រាប់បរិភោគ និងសំរកទំងន់ ជាពិសេសសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម និងជំងឺបេះដូង៕

៦. ជាតិសសៃ (Fibre) ជាតិសរសៃក្នុងទំពាំង ផ្តល់នូវគុណប្រយោជន៍ជាច្រើនចំពោះសុខភាព ព្រោះវាអាចជួយគ្រប់គ្រងសម្ពាធឈាម កាត់បន្ថយការឡើងឈាម និងធាត់ ហើយក៏អាចការពាររាងកាយយើងពីជំងឺសរសៃឈាម និងមហារីកផងដែរ៕

A5

 

ប្រភព ៖ បរទេស