តោះមកស្គាល់បុងប័រ (bún bò nam bộ) ដែលជាមុខម្ហូបដ៏ល្បីមួយរបស់ប្រទេសវៀតណាម

មុខម្ហូបរបស់ជនជាតិវៀតណាមមួយមុខនេះមានឈ្មោះបុងប័រ (bún bò nam bộ) ដែលប្រែថា “មីគុយទាវជាមួយសាច់គោមកពីទិសខាងត្បូង”

A3

បន្លែគុយទាវក្តៅៗមួយចាននេះ ត្រូវបានគេប្រើបន្ទះមីអង្ករ ហៅជាភាសាវៀតណាមថា បុងជាមួយសាច់គោចៀនហៅថា (ប័រ) ដែលវាជាជំរើសមុខម្ហូបមួយចានដ៏ពេញនិយមនៅក្នុងប្រទេសវៀតណាម។ ហើយមិនត្រឹមតែនៅក្នុងប្រទេសនោះទេ ប្រភេទម្ហូបសសៃមីនេះក៏ពេញនិយមនៅក្រៅប្រទេសជាច្រើនផងដែរ ដូចជាតាមបណ្តាលភោជនីយដ្ឋាន រឺតូបអាហាររបស់ជនជាតិវៀតណាមក្រៅស្រុកជាដើម។

"

A2

ម្ហូបមួយមុខនេះ ចាប់ផ្តើមផ្ទុះការពេញនិយមខ្លាំងបន្ទាប់ពីប្រទេសវៀតណាម បានរួបរួម និងមានសន្តិភាព ហើយភ្ញៀវទេសចរណ៍ដែលបានទៅកំសាន្តនៅប្រទេសនេះ គឺមិនដែលរំលងក្នុងការសាកល្បងបុងប័រ ដែលជារសជាតិដើមរបស់វៀតណាមនោះទេ។ រីឯអ្វីដែលកាន់តែធ្វើអោយម្ហូបនេះពិសេស និងមានរសជាតិឆ្ងាញ់នោះ គឺគេតែងតែផ្សំគ្រឿងវាជាមួយទឹកជ្រលក់ ដែលមានរសជាតិហិល,ខ្ទឹមស និងគល់ស្លឹកគ្រៃ។

A4


បុងប័រ ត្រូវបានគេនិយមបរិភោគគ្រប់ពេលវេលាទាំងអស់ មិនថាអាហារពេលព្រឹក,ថ្ងៃត្រង់ និងអាហារពេលល្ងាចនោះឡើយ។ ចំណែកក្រៅពីរសជាតិដ៏ឆ្ងាញ់ បុងប័រក៏មានតម្លៃថោកសម្យរម្យផងដែរ ទើបវាបានរីកសុសសាយនៅគ្រប់ទីកន្លែងទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ៕

A5

A1

 

ប្រភព ៖ បរទេស