ទំនើបមែន! ឧបករណ៍ភ្នែកទីបី សម្រាប់ឲ្យសញ្ញា សាកសមចំពោះអ្នកពូកែដើរបុកសសរ ពេលចុចទូរស័ព្ទ

ពីមួយថ្ងៃទៅមួយថ្ងៃ បច្ចេកវិទ្យាកាន់តែមានភាពរីកចម្រើនឡើង ដើម្បីសម្រួលដល់ការរស់នៅរបស់មនុស្សទូទៅ។ ហើយនៅក្នុងនោះផងដែរ មានជនជាតិកូរ៉េម្នាក់ឈ្មោះ Paeng Min-wook បានបង្កើតនូវឧបករណ៍ភ្នែកទីបីមួយ សម្រាប់ឲ្យសញ្ញាទៅដល់អ្នកដែលពូកែឈ្ងោកមើលទូរស័ព្ទ ហើយឧស្សាហ៍ដើរបុកនេះបុកនោះជាដើម។

B1

អ្នកគ្រាន់តែបំពាក់ឧបករណ៍នេះនៅលើថ្ងាស នោះវានឹងការពារអ្នកពីគ្រោះថ្នាក់ផ្សេងៗនៅពីមុខ ព្រោះនៅពេលដែលឧបករណ៍នោះដឹងថាអ្នកកំពុងអោនចុះក្រោម វានឹងបើកភ្នែករបស់វា ហើយនៅពេលមានឧបសគ្គនៅពីមុខ វានឹងបញ្ចេញសម្លេងឲ្យអ្នកដឹងជាមុន។

"

B2

លោក Paeng Min-wook បានដើរជុំវិញទីក្រុងសេអ៊ូល ជាមួយនឹងឧបករណ៍ភ្នែកទីបីបំពាក់លើក្បាលគាត់ ហើយមហាជនម្នាក់គឺលោក Lee Ok-jo ដែលបានប្រទះឃើញគាត់ជាមួយនឹងរបស់ចម្លែកនោះលើក្បាល គាត់បាននិយាយថា “ខ្ញុំស្មានតែគាត់ជា Alien ភ្នែកបីតាស៎”

B3


ឧបករណ៍ភ្នែកបីមួយនេះ គឺប្រើប្រាស់ Ultrasonic sensor ដើម្បីគណនាចម្ងាយរវាងអ្នកប្រើប្រាស់ និងឧបសគ្គនៅខាងមុខ ប្រសិនបើដល់ប្រវែងកំណត់ វានឹងលោតសញ្ញា។ លោក Paeng Min-wook មានប្រសាសន៍ថា ឧបករណ៍មួយនេះត្រូវបានបង្កើតឡើងក្នុងន័យឲ្យអ្នកទាំងនោះដឹងខ្លួន និងកុំជក់លេងទូរស័ព្ទពេក។

តែយ៉ាងណាមិញគាត់ក៏បានបន្ថែមទៀតថា “ ទៅថ្ងៃខាងមុខ មនុស្សជាច្រើនប្រាកដជាត្រូវការឧបករណ៍មួយនេះជាក់ជាមិនខាន”

B4

 

ប្រភព ៖ បរទេស