មិនគួរឱ្យជឿ! ស្ត្រីម្នាក់នេះមានអាយុត្រឹមតែ ៣១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបង្កើតកូនបាន ១១នាក់

ការមានផ្ទៃពោះ និងបង្កើតកូន គឺជាសេចក្តីភ័យខ្លាចរបស់មនុស្សស្រីទូទៅ ជាពិសេសសម្រាប់អ្នកដែលមិនទាន់រៀបការ ព្រោះដោយសារតែមានការលំបាកពេលពពោះ និងឈឺចាប់ពេលសំរាល។

ប៉ុន្តែផ្ទុយទៅវិញ ស្រ្តីម្នាក់ឈ្មោះ Britny Church បែរជាចាត់ទុកការពរពោះកូនជាទំលាប់ទៅវិញ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានអោយដឹងថា Britny មានផ្ទៃពោះតាំងពីនាងមានអាយុ ១៦ឆ្នាំមកម្ល៉េះ ហើយ១៥ឆ្នាំក្រោយមកនាងក៏បានបង្កើតកូនចំនួន១១នាក់។

B1

"

កូនស្រីច្បងរបស់នាងមានអាយុ ១៥ឆ្នាំ ឈ្មោះ Krizman កើតក្នុងឆ្នាំ ២០០៤ បន្ទាប់មកនាងបង្កើត Jordan អាយុ១៤ឆ្នាំ, Carreb អាយុ១៣ឆ្នាំ, Jess អាយុ ១២ឆ្នាំ, Cadence អាយុ ១០ឆ្នាំ ដែលជាកូននាងជាមួយអតីតស្វាមី បន្ទាប់ពីលែងលះក្នុងឆ្នាំ ២០១០។

B2

ក្នុងឆ្នាំ ២០១២ Britny មានផ្ទៃពោះកូនទី៦ ដោយចៃដន្យឈ្មោះ Jason អាយុ ៨ឆ្នាំ ដោយមិនមានឪពុកនោះឡើយ ហើយក្នុងឆ្នាំ ២០១៤ នាងបានជួបស្វាមីបច្ចុប្បន្ន ឈ្មោះ Chris និងបានផ្តល់កំណើតដល់កូនប្រុស Silas អាយុ៥ឆ្នាំ, Christopher អាយុ៣ឆ្នាំ និងកូនពៅជាកូនភ្លោះបីនាក់មានអាយុ១១ខែ ឈ្មោះ Oliver, Asher និង Abel។

B5


បើគិតពីអាយុរបស់កូនៗរបស់នាង ជីវិតរបស់ Britny បានប្រើរយៈពេលជិត ១០ឆ្នាំឯណោះក្នុងការពរពោះ។ មានចម្ងល់ជាច្រើនដែលបានចោទសួរអំពីរបៀបមើលថែកូនទាំង១១នាក់របស់នាង ហើយដើម្បីមើលថែកូនទាំងអស់ Britny ត្រូវចំណាយប្រាក់ជាច្រើនដោយចំណាយអស់រាប់ពាន់ដុល្លារជារៀងរាល់សប្តាហ៍ ដើម្បីដើរទិញអីវ៉ាន់ ក៏ដូចជាម្ហូបអាហារ។

B3

ក្រុមគ្រួសាររបស់ Britny មានតុសម្រាប់បរិភោគអាហារធំទូលាយសំរាប់មនុស្ស ១២ នាក់ ហើយដោយសារតែកំណើតកូនភ្លោះបីនាក់នោះ នាងត្រូវប្តូរឡានថ្មី ដែលមាន ១៥កៅអី រួមទាំងការស្នាក់នៅ ត្រូវចែកបន្ទប់គេងជាមួយគ្នាដោយសារផ្ទះរបស់នាងមានតែ៥បន្ទប់ប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រុមគ្រួសាររបស់នាង គឺរស់នៅយ៉ាងសប្បាយរីករាយ និងមានសុភមង្គលណាស់ ព្រោះវាមានភាពអ៊ូអរ និងពោរពេញទៅដោយសេចក្តីស្រឡាញ់៕

B6

 

ប្រភព ៖ បរទេស