ឈប់និយាយថាចាំស្អែកទៀត! តោះមកស្គាល់វិធីសាស្ត្រ ៥យ៉ាង ដើម្បីបញ្ឈប់លេសក្នុងការពន្យារពេលរបស់អ្នក

តាមពិតទៅ យើងមានពេលវេលាជាច្រើន ដើម្បីបំពេញនូវកិច្ចការផ្សេងៗ ប៉ុន្តែពួកយើងតែងតែចូលចិត្តចាំជិតដល់ deadline ទើបនាំគ្នាធ្វើ។ ការពន្យាពេលគឺជាបញ្ហាដែលអ្នកទាំងអស់គ្នាតែងជួបប្រទះជារឿយៗ ប៉ុន្តែប្រសិនបើអ្នកទាំងអស់គ្នាអាចសាកល្បងប្រើប្រាស់វិធីសាស្ត្រទាំង ៥យ៉ាងនេះ អ្នកនឹងអាចកាត់បន្ថយទម្លាប់អាក្រក់មួយនេះបានខ្លះ និងក្លាយជាមនុស្សម្នាក់ថ្មីទៀត។

B1

១. បង្កើត To Do List

"

អ្នកអាចចាប់ផ្តើមដោយសរសេររាល់កិច្ចការ ដែលអ្នកត្រូវបំពេញក្នុងមួយថ្ងៃ ហើយចំពោះរាល់កិច្ចការ ដែលអ្នកបានបំពេញរួច អ្នកគ្រាន់តែគូសវាចេញជាការស្រេច។ ធ្វើបែបនេះអ្នកនឹងមិនអាចគេចវេសពីការងារ និងមានអារម្មណ៍ថាធូរចិត្តបន្ទាប់ពីបានបំពេញអ្វីៗរួចរាល់អស់។

B2

២.ធ្វើកិច្ចការដែលងាយៗមុន

ការងារស្រាលៗ ដូចជាយកសម្រាមទៅចោល និងលាងចានជាដើម អ្នកគួរតែធ្វើពួកវាឲ្យហើយ កុំទុកវាឲ្យនៅទើសដៃទើសជើង និងរំខានដល់ការងារធំៗផ្សេងទៀត។

B3

៣. កំណត់ពេលវេលាមួយដើម្បីផ្តោតលើការងារ

កំណត់ពេល ១៥ ទៅ ៣០នាទី ដើម្បីផ្ចង់អារម្មណ៍មកលើការងារឲ្យមូលតែម្តង និងព្យាយាមនៅឲ្យឆ្ងាយពីរបស់ដែលនាំឲ្យរំខានដូចជា ទូរស័ព្ទដៃ ឬហ្គេមជាដើម។


B4

៤. សម្រាក

បន្ទាប់ពីធ្វើការក្នុងរយៈពេលដែលអ្នកបានកំណត់ហើយ អ្នកគួរតែសម្រាកមួយភ្លែតដោយបិទភ្នែក ឬពុតខ្លួន សម្រួលសរសៃ ពោលគឺមិនត្រូវអង្គុយសំកុកនៅពីមុខកុំព្យូទ័ររហូតនោះឡើយ។

B5

៥. ផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង

ក្រោយពេលដែលបញ្ចប់ការងារហើយរួចរាល់ អ្នកគួរតែលើកទឹកចិត្តខ្លួនឯងដោយការដើរលេង ញុំា Milktea ឬសូកូឡាជាដើម ដើម្បីប្រមូលថាមពលសម្រាប់កិច្ចការងារផ្សេងទៀតនៅថ្ងៃស្អែកដែលអ្នកត្រូវប្រឈមមុខ៕

B6

ប្រភព ៖បរទេស