តោះ! នាំគ្នាមកស្គាល់ឈីសដែលល្បី និងពេញនិយមជាងគេនៅលើពិភពលោក

ឈីសមានអាយុកាលប្រហែល ៤០០០ឆ្នាំមកហើយ និងមានភស្តុតាងជាច្រើនដែលបង្ហាញថាវាមានដើមកំណើតដំបូងនៅប្រទេសស្វីស។ រីឯប្រទេសជាច្រើនក៏ពេញនិយមក្នុងការបរិភោគឈីសផងដែរ ជាពិសេសនោះ គឺប្រជាជននៅប៉ែកអ៊ឺរ៉ុប។ ប៉ុន្តែក្នុងនោះឈីសត្រូវបានគេផលិតទៅតាមតំរូវការ និងរសជាតិខុសៗគ្នានៅតាមតំបន់ និងបណ្តាប្រទេសផ្សេងៗគ្នា។

B1

តោះមកស្គាល់ប្រទេសដែលផលិត និងប្រភេទឈីសដែលពេញនិយមជាងគេបំផុតក្នុងពិភពលោក!

"

១. Italy: Parmigiano-Reggiano

ឈីស Parmigiano-Reggiano នេះ ត្រូវបានគេហៅថាជាស្តេចឈីសគ្មាន២នៅក្នុងលោក និងជាប្រភេទឈីសរឹងរបស់ប្រទេសអ៊ីតាលី។ វាទទួលបានការពេញនិយមខ្លាំងណាស់ដោយសារតែមានរសជាតិឆ្ងាញ់ប្លែក ហើយឈីសប្រភេទនេះត្រូវបានគេប្រើសំរាប់ឈូស ឬកិនដើម្បីយកទៅចំអិនជាមួយម្ហូបអាហារផ្សេងៗ ដើម្បីបន្ថែមរសជាតិអោយកាន់តែប្រសើរ។

B2

២. France: Camembert


វាជាប្រភេទឈីសទន់ ដូច្នេះប្រសិនបើអ្នករក្សាទុកវានៅក្នុងសីតុណ្ហាភាពមិនសមស្របនោះ វានឹងងាយក្នុងការរលាយជាក់ជាមិនខាន។ ឈីសប្រភេទនេះ គឺជាផលិតផលរបស់ប្រទេសបារាំង ហើយវានឹងមានរសជាតិកាន់តែឈ្ញុយឆ្ងាញ់ប្រសិនបើអ្នករក្សាទុកវាកាន់តែយូរ។

B3

៣. Germany: Allgäu Emmenta

លោកអ្នកអាចស្គាល់ប្រភេទឈីសនេះ ដោយសារតែវាតែងតែមានវត្តមាននៅក្នុងគំនូរជីវចលជាច្រើនពិសេសគឺនៅក្នុងរឿង “ Tom and Jerry ” ។ ឈីសនេះត្រូវបានគេស្គាល់ថាជាប្រភេទតែមួយទៅនឹងឈីសរបស់ប្រទេសស្វីស ប៉ុន្តែគ្រាន់តែគេបានកែរសជាតិវាមកជាអាឡឺម៉ង់វិញ។ វាជាឈីសពាក់កណ្តាលរឹង ដែលមានប្រហោងប្លែកៗតូចធំដូចជាគ្រាប់ភ្នែក និងមានរសជាតិប័រឈ្ងុយឆ្ងាញ់ដែលមិនអាចបំភ្លេចបាន៕

B4

ប្រភព ៖​ បរទេស