ញុំាផ្លែគីវីជារៀងរាល់ថ្ងៃ ដើម្បីសុខភាពរាងកាយ និងប្រឆាំងកោសិកាមហារីក

គីវី ត្រូវបានគេចាត់ទុកថាជាអាហារបំប៉នដ៏ល្អបំផុតក្នុងចំណោមផ្លែឈើផ្សេងទៀត។ គីវីពោរពេញទៅដោយសមាសធាតុមានប្រយោជន៍ជាច្រើន ដែលមិនត្រឹមតែជួយថែរក្សាសុខភាពរាងកាយរបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងមិនធ្វើឲ្យអ្នកឡើងទម្ងន់ទៀតផង។

All About Kiwi Sections Thumbnail1

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សុខភាពសំខាន់ៗរបស់ផ្លែគីវី៖

"

១/ ញុំាគីវី ២ទៅ៣ផ្លែក្នុងមួយថ្ងៃអាចជួយកាត់បន្ថយជម្ងឺបេះដូង

២/ ផ្លែគីវីក៏មានប្រយោជន៍ចំពោះស្បែកជួយការពារពីបញ្ហាមហារីកស្បែក ព្រោះវាសម្បូរដោយវីតាមីនជាច្រើនប្រភេទដូចជាវីតាមីនអ៊ីជាដើម។

Eat Your Way To Firmer Younger Looking Skin With Zespri Kiwifruit_1 Thumbnail

៣/ ប្រសិនបើអ្នកមានបញ្ហាពិបាកក្នុងការរំលាយអាហារ អ្នកអាចញុំាផ្លែគីវីស្រស់ៗដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខភាពរំលាយអាហាររបស់អ្នក។

៤/ ចំពោះអ្នកជម្ងឺទឹកនោមផ្អែមក៏អាចទទួលទានផ្លែគីវីនេះបានដែរ ពីព្រោះសាធាតុរ៉ែ និងវីតាមីនមួយចំនួនជួយទប់ស្កាត់មិនឲ្យកម្រិតជាតិស្ករកើនឡើងឆាប់រហ័ស។

Can You Eat Kiwifruit Skin 1296x728

៥/ ការញុំាផ្លែគីវីបី ទៅបួនដងក្នុងមួយថ្ងៃជួយឲ្យភ្នែកមានសុខភាពល្អ


Womens Eye Health 0

៦/ ជួយឲ្យអ្នកគេងលក់ស្កប់ស្កល់ បង្កើនថាមពល កាត់បន្ថយជម្ងឺរលាកសន្លាក់ និងជម្ងឺពុកឆ្អឹង

៧/ គីវីមានផ្ទុកអាស៊ីតហ្វូលិកដែលមានសារៈសំខាន់ក្នុងការការពារជម្ងឺសរសៃឈាមបេះដូងធ្វើឲ្យប្រសើរឡើងនូវការវិវឌ្ឍន៍ខួរក្បាល និង ការពារពិការភាពខួរក្បាលចំពោះទារកទាំងមុន និងក្រោយពេលសម្រាល។

Kiwi

៨/ ផ្លែគីវីនេះក៏ជំនួយដល់ខួរក្បាលធ្វើឲ្យអ្នកមានការចងចាំបានល្អ ហើយជាពិសេសជួយឲ្យអ្នកគេងលក់ស្រួល ភ្ញាក់ឡើងមានអារម្មណ៍ថាមានកម្លាំង និងស្រស់ស្រាយ។

Brain Holding Dumbbells

៩/ អត្ថប្រយោជន៍សំខាន់មួយទៀតនោះគឺវាមានផ្ទុកនូវម៉ាញ៉េស្យូម និងប៉ូតាស្យូមខ្ពស់ដែលចំាបាច់ជួយការពារពីបញ្ហាគ្រោះតម្រង់នោម ជម្ងឺពុកឆ្អឹង និងជម្ងឺដាច់សរសៃឈាមខួរក្បាល។

១០/ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថាក្រៅពីអត្ថប្រយោជន៍ខាងលើនេះ ផ្លែគីវីថែមទាំងអាចការពារពីការកកើតកោសិកាមហារីកនាពេលអនាគតផងដែរ។

Kiwi Fruit 1

ប្រភព៖ បរទេស