ជូរចត់ណាស់ ការរស់នៅរបស់ស្រ្តីក្នុងប្រទេសកូរ៉េខាងជើង ប្រៀបបានដូចជារស់ក្នុងគុកអញ្ចឹង

ប្រទេសកូរ៉េខាងជើង គឺជាប្រទេសមួយដែលកាន់របបកុម្មុយនីស ហើយក្នុងប្រទេសមានច្បាប់ និងគោលការណ៍ថាសមភាពរវាងស្ត្រី​ និងបុរសគឺមានសិទ្ធស្មើរគ្នា ប៉ុន្តែបើមើលទៅតថភាពសង្គមកូរ៉េខាងជើងជាក់ស្តែងវិញ ស្ត្រីគឺត្រូវបានគេរំលោភបំពាន និងមិនអោយតំលៃជាខ្លាំង។

A1

ស្ត្រីកូរ៉េខាងជើងជាច្រើនទទួលរងនូវការរំលោភបំពាន និងភាពអយុត្តិធម៌ប្រចាំថ្ងៃ ហើយបើយោងតាមមានការសំភាសន៍មួយដែលធ្វើឡើងរវាងស្ត្រី និងបុរសដែលបានរត់ចេញពីប្រទេសកូរ៉េខាងជើង បានរៀបរាប់យ៉ាងច្បាស់អំពីការរំលោភទៅលើសិទ្ធិរបស់ស្ត្រីនៅក្នុងប្រទេសដែលកាន់របបផ្តាច់ការមួយនេះ។

"

A4

#នៅក្នុងគ្រួសារ

ស្ត្រីជាមេផ្ទះជាច្រើនត្រូវបានប្តីប្រើប្រាស់អំពើហិង្សាដោយគ្មានអ្នកអើពើ ឬជួយនោះឡើយ បើទោះបីជារងរបួសធ្ងន់ធ្ងររហូតដល់ចូលមន្ទីរពេទ្យក្តីក៏គ្មានសំណងអ្វីចំពោះស្រ្តីនោះឡើយ។

Content_stateofmind

#ការបៀតបៀនផ្លូវភេទ


នៅក្នុងជួរទាហានតែងតែកើតមានការបៀតបៀន និងអំពើហិង្សាផ្លូវភេទលើស្រ្តី។ ក្នុងនោះស្ត្រីកូរ៉េខាងជើងតែងតែមានក្តីស្រមៃចង់ចូលជាសមាជិកគណបក្សពលករកូរ៉េខាងជើង ដោយគិតថានឹងអាចទទួលបានជិវិតដ៏ល្អប្រសើរមួយ និងសុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃ ប៉ុន្តែអ្វីៗវាមិនដូចជាការគិតនោះទេ ព្រោះមន្ត្រីជាន់ខ្ពស់តែងប្រើឱកាសនេះមករំលោភបំពានស្ត្រីវ័យក្មេងទាំងនោះ និងគំរាមថាបិទផ្លូវមិនអោយពួកគេមានសិទ្ធចូលបំរើក្នុងគណបក្ស ប្រសិនបើពួកគេបដិសេធ ឬរាយការណ៍ពីការរំលោភនោះ។ ដូចនេះហើយពួកគេមានតែសុខចិត្តទទួលនូវភាពភ័យខ្លាច និងស្ងាត់ស្ងៀមទាំងឈឺចាប់។

A3

ម្យ៉ាងទៀតសូម្បីតែការស្លៀករបស់ស្ត្រីបំរើក្នុងជួរទាហ៊ាន ក៏ត្រូវប្រើក្រណាត់កខ្វក់សំរាប់ជូតខ្លួន និងមិនអនុញ្ញាតអោយសំអាតខ្លួនក្នុងកំឡុងពេលពួកគេហាត់នោះដែរ។ ចំណែកឯស្ត្រីជាប្រជាជនសាមញ្ញទូទាំងប្រទេសវិញ គឺមានសិទ្ធត្រឹមតែប្រើក្រណាត់ ឬស្រោមជើងដែលសល់ពីបុរសសំរាប់ប្រើប្រាស់ប៉ុណ្ណោះ។

A6

រឿងដែលជូរចត់នោះ គឺនៅក្នុងប្រទេសមួយនេះរើសអើងស្រ្តីជាទាហានដែលមានផ្ទៃពោះមិនទាន់រៀបការណាស់ ដែលជាហេតុធ្វើអោយពួកគេប្រើវិធីគ្រោះថ្នាក់ដើម្បីរំលូតកូនដូចជា៖ ប្រើខ្សែក្រវ៉ាតរឹតពោះដើម្បីបិទបាំង, ប្រើថ្នាំសំលាប់នឹងមេរោគ (ជាថ្នាំទំលាក់និងសំលាប់សត្វល្អិតក្នុងពោះ) , លោត ឬទំលាក់ខ្លួនពីកន្លែងខ្ពស់ដើម្បីអោយរលូតកូនជាដើម។ ហើយវាក៏ជារឿងទូទៅដែរ ដែលគេតែងតែប្រទះឃើញទារកដែលត្រូវបានគេរំលូតចោលនៅក្នុងបង្គន់របស់ទាហាន៕

A2

 

ប្រភព ៖ បរទេស