ក្តៅៗ! ក្រុមហ៊ុនTESLA នឹងចាប់ផ្តើមលក់រថយន្តអគ្គីសនី និងនៅតែបន្តទទួលរូបិយប័ណ្ណ Bitcoins ដដែល

ប្រធានក្រុមហ៊ុន Tesla និងក្រុមហ៊ុន SpaceX លោក Elon Musk បានពិចារណាឡើងវិញនូវទស្សនៈរបស់គាត់អំពីគ្រោះថ្នាក់នៃ Bitcoins ហើយឥឡូវនេះក៏ដូចជាករណីដែលបានកើតឡើងរួចមកហើយដែរ ពោលគឺកាលពីពេលថ្មីៗនេះគាត់កំពុងរៀបចំទទួលយក Cryptocurrency ដែលជាមធ្យោបាយពេញនិយមក្នុងការទូទាត់សម្រាប់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនគាត់ឡើងវិញផងដែរ។

A1

យោងតាមពាណិជ្ជកររូបនេះបានបញ្ជាក់ថា “ខ្ញុំចង់យកចិត្តទុកដាក់ធ្វើបន្ថែមទៀតដើម្បីបញ្ជាក់ថាភាគរយនៃការប្រើប្រាស់ថាមពលដែលបានមកពីប្រភពថាមពលសូឡា (ថាមពលពីពន្លឺព្រះអាទិត្យនិងខ្យល់) គឺមានអត្រាខ្ពស់ជាង ៥០ ភាគរយ ហើយនិងមាននិន្នាការឆ្ពោះទៅរកការកើនឡើងនៃចំនួននេះ ព្រោះបើដូច្នេះមែនក្រុមហ៊ុន Tesla ទំនងជានឹងចាប់ផ្តើមទទួលយករូបិយប័ណ្ណ bitcoin វិញហើយ”។

"

A2

នៅឯ B-Word ដែលរៀបចំឡើងដោយក្រុមប្រឹក្សា Crypto Council for Innovation លោក Elon Musk បាននិយាយថា “ ហេដ្ឋារចនាសម្ព័ន្ធដែលទាក់ទងនឹង Bitcoin កំពុងតែផ្លាស់ប្តូរទៅជាថាមពលបៃតងវិញ ដែលមានរបៀបរៀបរយជាងមុន និងបោះបង់ការប្រើប្រាស់រោងចក្រថាមពលដែលដើរដោយធ្យូងថ្មចោល”។ ហើយជាពិសេសបន្ទាប់ពីមានការហាមឃាត់ការបង្កើត cryptocurrencies នៅក្នុងប្រទេសចិនមក លោក Elon Musk បាននិយាយថា TESLA នឹងចាប់ផ្តើមលក់រថយន្តអគ្គិសនីនិងនៅតែបន្តការទទួលសម្រាប់ bitcoins ជានិច្ច។

A3

គួរអោយរំលឹកដែរថា ដោយសារតែការមានព្រួយបារម្ភអំពី “ កំណើនយ៉ាងឆាប់រហ័សក្នុងការប្រើប្រាស់ឥន្ធនៈផូស៊ីល នៅក្នុងការរុករកស្រាវជ្រាវ bitcoin ” ចាប់តាំងពីពេលនោះមក ទីក្រុងប៉េកាំងបានហាមឃាត់មិនអោយធ្វើការប្រតិបត្តិការរូបិយប័ណ្ណគ្រីបតូនៅក្នុងប្រទេសចិនទៀតនោះទេ។ ទើបបណ្តាលអោយលោក Elon Musk បានចេញផ្សាយនៅលើបណ្តាញសង្គម Twitter ថាលោកនឹងផ្អាកការទូទាត់ bitcoin សម្រាប់រថយន្តអគ្គិសនីជាបណ្តោះអាសន្នសិន ដែលជាហេតុនាំឱ្យមានការបណ្តេញអ្នករុករកស្រាវជ្រាវ PRC ទៅស្វែងរកការជ្រកកោនថ្មីនៅក្នុងប្រទេសណាមួយ ដែលមានបរិយាកាសវិនិយោគអំណោយផល និងថាមពលថោក។

A4


ហើយបើយោងតាមសាកលវិទ្យាល័យ Cambridge បានអោយដឹងថា មានអ្នកស្រាវជ្រាវជាច្រើនបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក ដែលឥឡូវបានធ្វើអោយប្រទេសមួយនេះក្លាយជាមជ្ឈមណ្ឌលធំលំដាប់ទី ២ នៅលើពិភពលោកសម្រាប់ crypto ។ ដោយក្នុងនោះសហរដ្ឋអាមេរិក មានតម្លៃអគ្គិសនីទាបបំផុត និងភាគច្រើនជាថាមពលសូឡា ។ យោងតាមការប៉ាន់ស្មានមួយចំនួនយល់ថា ការជីកយករ៉ែថាមពលជាង 50% នៅក្នុងប្រទេសអាមេរិច គឺត្រូវបានអនុវត្តដោយមានជំនួយពីប្រភពសូឡាទាំងនេះ។

A5

Elon Musk ក៏បាននិយាយថា “ ថាមពលសូឡានឹងមានតម្លៃថោកបំផុតក្នុងរយៈពេលវែង ប៉ុន្តែវាក៏នឹងមិនកើតឡើងភ្លាមៗនៅក្នុងយប់ដែរ។ ហើយចាប់តាំងពីមានការយល់ដឹង, ការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងពិតប្រាកដរបស់សហគមន៍ជីករ៉ែថាមពល ដើម្បីប្តូរទៅជាថាមពលសូឡាវិញ វាច្បាស់ណាស់ថាក្រុមហ៊ុន Tesla របស់យើងនឹងគាំទ្រសកម្មភាពទាំងនោះពេញទំហឹងតែម្តង និងចាប់ផ្តើមទទួលការទូទាត់ bitcoin សម្រាប់រថយន្តអគ្គិសនីឡើងវិញផងដែរ” ។

A6

ស្របពេលនេះផងដែរ គេបានអោយដឹងថាអត្រា bitcoin បានកើនឡើងរហូត 8% នៅថ្ងៃពុធប៉ុន្មានថ្ងៃមុននេះ និងលើសពី 32 ពាន់ដុល្លារ បន្ទាប់ពីមានការប្រឆាំងទៅនឹងសេចក្តីថ្លែងការណ៍ទាំងនោះ៕

 

ប្រភព ៖ បរទេស