ចំណាយតិចហើយឆ្ងាញ់ទៀត តោះមកសាកវិធីធ្វើដំឡូងបារាំងបំពងឲ្យស្រួយឆ្ងាញ់ទាំងអស់គ្នា!

ដូចអ្នកដឹងស្រាប់ហើយថា ដំឡូងបារាំងបំពងគឺជាប្រភេទអាហារសម្រន់ដែលងាយស្រួលធ្វើបំផុត ប៉ុន្តែប្រសិនបើអ្នកធ្វើខុសវាអាចនឹងជ្រាយៗ និងមិនស្រួយឆ្ងាញ់ដូចអ្វីដែលអ្នកបានរំពឹងទុកឡើយ។

តោះ! អញ្ចឹងមកដឹងពីរូបមន្តងាយៗក្នុងការធ្វើដំឡូងបារាំងបំពងឲ្យស្រួយឆ្ងាញ់ ដោយមិនបាច់ចាំទៅទិញគេញុំានោះទេ។

A1

"

#គ្រឿងផ្សំ៖

•ដំឡូងបារាំង ១គីឡូក្រាម

•ប្រេងឆាសម្រាប់បំពង

•អំបិល

•ទឹកប៉េងប៉ោះនិងទឹកមេយ៉ូណេស

របៀបធ្វើ៖


១.ចិតសំបកនិងលាងដំឡូងបារាំងឲ្យស្អាត។ បន្ទាប់មក ហាន់ដំឡូងជាចម្រៀកៗ (កាន់តែស្តើង កាន់តែស្រួយ) រួចយកត្រាំក្នុងទឹកចោលរយៈពេលពីរទៅបីម៉ោងឬទុកចោលមួយយប់ក៏បាន។

A2

២.បន្ទាប់ពីត្រាំទុករួច ចាក់ទឹកនោះចោលរួចពង្រាយចម្រៀកដំឡូងទៅលើថាស រួចប្រើកន្សែងស្អាតឬក្រដាសជូតមាត់មកផ្តិតៗលើដំឡូងឲ្យស្ងួតទឹក។

A3

៣.ចាក់ខ្លាញ់ចូលទៅក្នុងឆ្នាំងជ្រៅ រួចចាំដល់វាក្តៅ (១៤៨ អង្សារសេ) ហើយចាប់ផ្តើមបំពងដំឡូងរយៈពេល៤ទៅ៥នាទី រួចស្រង់ចេញពីខ្លាញ់។ បន្ទាប់មក យកក្រដាសផ្តិតខ្លាញ់ឲ្យស្ងួត។

A4

៤.បើកភ្លើងឲ្យខ្លាញ់ឡើងដល់ ២០០ អង្សារសេ រួចបំពងដំឡូងបារាំងម្តងទៀត លើកនេះទុកឲ្យវាប្រែពណ៌និងឡើងក្រៀមទើបវាឡើងស្រួយ មិនជ្រាយ។ ជាចុងក្រោយ អ្នកគ្រាន់តែរោយអំបិលពីលើដំឡូងរួចជ្រលក់ញុំាជាមួយទឹកប៉េងប៉ោះឬមេយ៉ូណេសគឺជាការស្រេច៕

A5

ប្រភព ៖ បរទេស