តោះទស្សន៍ទាយ អត្តចរិតពិត របស់អ្នកតាមរយៈប្រភេទទឹកអប់ដែលអ្នកប្រើ!

ទឹកអប់ត្រូវបានគេបង្កើតឡើងអោយមានច្រើនក្លិន សម្រាប់អោយអ្នកប្រើប្រាស់ជ្រើសរើសទៅតាមចំណូលចិត្តរបស់ខ្លួន ម៉្យាងទៀតតាមការស្រាវជ្រាវបានបង្ហាញថាការប្រើប្រាស់ទឹកអប់ក៏អាចដឹងពីអត្តចរិតពិតរបស់អ្នកប្រើប្រាស់បានដែរ។

ដោយលោកដុកទ័រ Alan R. Hirsch បានប្រមូលទិន្នន័យទាក់ទងនឹងក្លិនទឹកអប់ដែលមនុស្សប្រហែល១ម៉ឺននាក់ចូលចិត្តប្រើ និងសង្កេតទៅលើអត្តចរិតរបស់ពួកគេ រួចទាញបានលទ្ធផលរួមដូចខាងក្រោម៖

Womens Fragrances

"

១. អ្នកដែលចូលចិត្តក្លិនក្រូច

អ្នកដែលនិយមក្លិននេះភាគច្រើនគឺជាអ្នកដឹកនាំ និងជាអ្នកដែលមានជំហរខ្ពស់ ពោលគឺមិនធ្វើអ្វីមួយលំៗនោះទេ។ ពួកគេជាដែលមនុស្សម៉ឺងម៉ាត់ មិនចូលចិត្តការលេងសើចច្រើនអត់ប្រយោជន៍ ហើយការងារគឺដឹងការងារ។

A1

២. អ្នកដែលចូលចិត្តក្លិនផ្កាកុលាប

ជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់ និងគិតគូរបានវែងឆ្ងាយ។ ពួកគេភាគច្រើន មុននឹងសម្រេចចិត្តធ្វើអ្វីមួយ គឺត្រូវឆ្លងកាត់ការគិតគូរគ្រប់ជ្រុងជ្រោយ និងមិនមែនធ្វើតាមចិត្តចង់នោះទេ។ ម្យ៉ាងទៀតអ្នកដែលនិយមក្លិនផ្កាកុលាបនេះកម្រកើតមានវិប្បដិសារី ឬស្តាយក្រោយក្នុងជីវិតណាស់។

A2

៣. អ្នកដែលចូលចិត្តក្លិនផ្កាឡាវែនដឺ

អ្នកដែលចូលចិត្តក្លិនផ្កាឡាវែនដឺ ជាមនុស្សដែលសម្បូរមិត្តភក្កិគ្រប់ទិសទី។ ពួកគេឲ្យតម្លៃទៅលើមិត្តភាព និងមិនដែលធ្វើឲ្យមិត្តរបស់ខ្លួនខកបំណងនោះឡើយ។ ពួកគេតែងតែយកចិត្តទុកដាក់ និងចង់ដឹងពីសុខទុក្ខមនុស្សជុំវិញខ្លួន ដែលជាហេតុនាំឲ្យមនុស្សប្រភេទនេះមានសម្បូរគេស្រលាញ់ចូលចិត្ត និងរាប់អានច្រើន។

A3


៤. អ្នកដែលចូលចិត្តក្លិនវ៉ាន់នីឡា

ពួកគេចូលចិត្តភាពសប្បាយរីករាយ ចូលរួមពិធីជប់លៀង និងជួបមនុស្សថ្មីៗ។ ពួកគេពោរពេញទៅដោយថាមពល និងចូលចិត្តនាំមនុស្សជុំវិញខ្លួនឲ្យសប្បាយ។ មនុស្សបែបនេះចូលចិត្តចេញក្រៅ និងដើរលេងជាជាងនៅក្នុងផ្ទះម្នាក់ឯង។

A4

៥. អ្នកដែលចូលចិត្តក្លិនដើមខ្លឹមចន្ទន៍

អ្នកដែលចូលចិត្តក្លិនប្រភេទនេះភាគច្រើនជាមនុស្សដែលមានគោលដៅខ្ពស់ និងចូលចិត្តដាក់សម្ពាធលើខ្លួនឯងដើម្បីសម្រេចបំណងខ្លួន ហើយពួកគេហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីទទួលបានជោគជ័យ។

A5

៦. អ្នកដែលចូលចិត្តក្លិនផ្លែឈើ

អ្នកដែលចូលចិត្តក្លិនបែបផ្លែឈើដូចជាប៉ោម ស្ត្របឺរី ជាដើមភាគច្រើនជាមនុស្សឆេវឆាវធ្វើអ្វីតាមអារម្មណ៍ និងពិបាកតម្រូវចិត្ត។ ពួកគេប្តូរចិត្តលឿនតាមមិនទាន់នោះទេ ហើយប្រសិនបើពួកគេខឹងនឹងរឿងអ្វីមួយនោះ មួយសន្ទុះក្រោយមកពួកគេនឹងលែងអីវិញ ពោលគឺឆាប់ខឹងតែឆាប់បាត់៕

ចុះអ្នកអានវិញ តើចូលចិត្តប្រើក្លិនប្រភេទណាដែរ?

A7

ប្រភព ៖ បរទេស