សមត្ថភាពដ៏អស្ចារ្យរបស់នាវា Seabreacher ដែលអាចជ្រមុជខ្លួនចូលក្នុងទឹកដូចត្រីដូហ្វីនបាន

នាវាប្រភេទនេះ បើក្រឡែកមើលមួយភ្លែតគឺដូចជានាវាចម្បាំងឬនាវាមុជទឹកដែលមាននៅក្នុងរឿងអញ្ចឹង ចំណែកឯចលនានៅក្នុងទឹករបស់វាវិញគឺប្រៀបបានដូចជាត្រីដូហ្វីន។ នាវាមួយនេះមានឈ្មោះថា Seabreacher ដែលអាចជិះលើទឹកនិងជ្រមុជចូលទៅក្នុងទឹកបាន ប៉ុន្តែអ្វីដែលធ្វើឱ្យវាមិនដូចនាវាឬទូកផ្សេងទៀតនោះ គឺដោយសារតែវាមានកម្លាំងថាមពលខ្លាំងនៅលើផ្ទៃទឹក។ ហើយនៅពេលដែលគេបង្ហោះឡើងលើ នោះវានឹងធ្លាក់ចុះជ្រមុជទៅក្រោមផ្ទៃទឹកបានជម្រៅរហូតដល់2ម៉ែត្រឯណោះ បន្ទាប់មកវានឹងបាញ់ទឹកចេញដូចជាត្រីបាឡែន ត្រីឆ្លាមឬត្រីដូហ្វីនដែរ។

A1

គួរអោយដឹងដែរថានៅក្នុងនាវានេះគឺមាន Hand Sticks ដែលគេប្រើសម្រាប់គ្រប់គ្រងស្លាបសងខាង និងតម្រូវអោយអ្នកបើកបញ្ជាវានៅពេលជ្រមុជចូលទៅក្នុងទឹក។ អ្វីដែលពិសេសនោះគឺ Seabreacher អាចនៅក្នុងទឹកបានរហូតដល់មួយនាទីហើយវាធ្វើដំណើរក្នុងទឹកដោយល្បឿនដល់ទៅ 40mph និងអាចជិះស្គីនៅលើទឹកបានចម្ងាយប្រហែល 60mph ហើយមិនត្រឹមតែប៉ុណ្ណោះទេវាថែមទំាងអាចបង្វិលខ្លួនបាន360ដឺក្រេទៀតផង។

"

A3

Seabreachers បានរចនាដាក់កាប៊ីនយន្ដហោះព័ទ្ធជុំវិញជាមួយនឹងគម្របកញ្ចក់ដែលផលិតចេញពីកញ្ចក់យន្តហោះចម្បាំងប្រភេទ F16 ហើយនៅក្នុងនោះមានកៅអីពីរសម្រាប់អ្នកបើកនិងអ្នកអង្គុយនៅពីក្រោយ។ ប៉ុន្តែចំពោះអ្នកជិះ គឺតម្រូវអោយមានគីឡូតិចជាង 110 គីឡូក្រាមនិងកម្ពស់ក្រោម 198cm ប៉ុណ្ណោះ។


A4

Seabreacher គឺជានាវាមួយដែលត្រូវបានគេទទួលស្គាល់ថាធន់នឹងទឹកខ្លំាង ដែលជាហេតុធ្វើឱ្យវាមានលក្ខណៈអស្ចារ្យនិងប្លែកពីគេ។ ហើយមានតែនៅ Victoria Docks ទីក្រុងឡុង នៃចក្រភពអង់គ្លេសប៉ុណ្ណោះដែលផ្តល់ជូនការជិះ Seabreacher នេះ រីឯតម្លៃវិញគឺត្រឹមតែ ៩៩ ផោនក្នុងការជិះវារយៈពេល ២០ នាទី៕

A5

ប្រភព ៖ បរទេស