តោះ! មកស្គាល់ប្រទេសទាំង ១០ ដែលផលិតប្រេងកាតបានច្រើនជាងគេ

រ៉ែធម្មជាតិទាំងអស់ ដែលមាននៅលើភពផែនដីគឺសុទ្ធតែមានតម្លៃ និងមានប្រយោជន៍ជាច្រើន ដូចជារ៉ែប្រេងនេះជាដើម ដែលមានតម្រូវការច្រើនបំផុត ដើម្បីយកមកប្រើប្រាស់ស្ទើរតែគ្រប់វិស័យទាំងអស់ ជាពិសេសនោះគឺវិស័្សយឧហ្សាហកម្ម និងទូរគមនាគមន៍។ ហើយដោយសារតែតម្រូវការនេះហើយ ទើបធ្វើអោយមានប្រទេសទាំង ១០ ខាងក្រោមនេះស្វិតស្វាញក្នុងផលិតរ៉ែប្រេងកាតច្រើនជាងគេលើពិភពលោក។

A1

១. សហរដ្ឋអាមេរិក

"

សហរដ្ឋអាមេរិក គឺជាប្រទេសនាំមុខគេលើពិភពលោកខាងផលិតកម្មប្រេង ដែលផលិតបានចំនួនប្រមាណជាង ១២ លានបារ៉ែលក្នុងមួយថ្ងៃ។ ម៉្យាងទៀតសហរដ្ឋអាមេរិកគឺជាផ្នែកមួយនៃសមាគមន៍អ្នកនាំប្រេងចេញ (OPEC) ផងដែរ។ យ៉ាងណាមិញសហរដ្ឋអាមេរិកបានរក្សានូវតម្លៃប្រេងរបស់ខ្លួនក្រោយពីចូលនៅក្នុងសមាគមន៍ (OPEC) មួយនេះ និងនៅតែរក្សាការផ្គត់ផ្គង់ប្រេងទៅកាន់ប្រទេសនានាថែមទៀតផង។

A2

២. ប្រទេសរុស្ស៊ី

រុស្សី គឺជាប្រទេសផលិតប្រេងធំជាងគេលំដាប់ទី ២ នៅលើពិភពលោក ដែលមានអត្រាផលិតកម្ម ១១,២លានបារ៉ែលក្នុងមួយថ្ងៃ។ ប្រទេសរុស្ស៊ីត្រូវបានគេរំពឹងថានឹងប្រមូលចំណូលបានច្រើនពីប្រេង និងឧស្ម័នពីឆ្នាំ ២០១៨-២០២៤ ដោយសារតែមានការផ្លាស់ប្តូរពន្ធ និងកំណើនផលិតកម្ម។ ប្រទេសរុស្ស៊ីមានស្ថានីយ៍ខួងប្រេងធំជាងគេបំផុតនៅលើពិភពលោក ដែលមានទំងន់រហូតដល់ ២០០,០០០ តោនឯណោះ។

A3

៣. ប្រទេសអារ៉ាប់

ដោយមានអត្រាផលិតកម្មប្រេងលើសពី ១១ លានបារ៉ែលក្នុងមួយថ្ងៃ ប្រទេសនេះបានផលិតប្រេងធំជាងគេទី ៣ នៅលើពិភពលោក ហើយក៏ជាប្រទេសផលិតប្រេងធំជាងគេនៅ OPEC ផងដែរ ។ វិស័យប្រេង និងឧស្ម័ននៅក្នុងប្រទេសនេះមានប្រហែល ៥០% នៃផលិតផលក្នុងស្រុកសរុប និងប្រហែល ៧០% នៃប្រាក់ចំណូលនាំចេញ។

A4

៤. ប្រទេសអ៊ីរ៉ាក់

ជាប្រទេសផលិតប្រេងធំទី ២ នៅ OPEC ដែលមានអត្រាផលិតលើសពី ៤ លានបារ៉ែលក្នុងមួយថ្ងៃ។ ប្រទេសអ៊ីរ៉ាក់ក៏មានប្រេងបម្រុងធំជាងគេទី ៥ ផងដែរ ដោយមានប្រេងឆៅប្រមាណ ១៤០ ពាន់លានបារ៉ែល។ ប៉ុន្តែនាពេលថ្មីៗនេះអ៊ីរ៉ាក់ត្រូវប្រឈមនឹងបញ្ហាមួយចំនួននៅក្នុងឧស្សាហកម្មប្រេង និងឧស្ម័នរបស់ខ្លួន ហើយរួមទាំងជម្លោះបទបញ្ញត្តិ និងការពន្យារពេលក្នុងការអភិវឌ្ឍកន្លែងផ្គត់ផ្គង់ដើម្បីជំរុញផលិតកម្មរបស់ពួកគេថែមទៀតផង។

A5

៥. ប្រទេសអ៊ីរ៉ង់

ប្រទេសនេះ គឺជាប្រទេសផលិតប្រេងធំជាងគេទី ៣ នៅក្នុង OPEC ដែលមានអត្រាផលិតកម្មក្រោម ៤លានបារ៉ែលក្នុងមួយថ្ងៃ។ ប្រទេសនេះមានប្រេងឆៅមានប្រមាណ ១៥៦ លានបារ៉ែល ដែលតំណាងឱ្យប្រមាណជា ១០% នៃធនធានដែលបានបង្ហាញនៅលើពិភពលោក។

A6

៦. ប្រទេសចិន


ប្រទេសចិន គឺជាប្រទេសតែមួយគត់នៅអាស៊ីបូព៌ាដែលជាប់ចំណាត់ថ្នាក់លេខ ១០ ដែលមានអត្រាផលិតកម្មក្រោម ៤ លានបារ៉ែលក្នុងមួយថ្ងៃ។ ប្រទេសចិនក៏ជាប្រទេសនាំចូលប្រេងឆៅធំជាងគេបំផុតនៅលើពិភពលោកផងដែរ ដោយបាននាំចូលប្រេងប្រមាណជាង ៨,៤ លានបារ៉ែលក្នុងមួយថ្ងៃ។ ថ្វីត្បិតតែកំណើននៃការប្រើប្រាស់ថាមពលនេះបានបង្កើតឱកាសសម្រាប់ក្រុមហ៊ុនថាមពលនៅក្នុងប្រទេសចិន ប៉ុន្តែវាក៏បានធ្វើឱ្យប្រទេសនេះត្រូវពឹងផ្អែកលើប្រេង និងឧស្ម័នពីបរទេសផងដែរ។

A7

៧. ប្រទេសកាណាដា

ប្រទេសកាណាដា គឺមានអត្រាផលិតប្រេងប្រមាណ ៣,៧លានបារ៉ែលក្នុងមួយថ្ងៃ ។ ប្រទេសកាណាដាក៏មានធនធានប្រេងធំជាងគេទី ៣ នៅក្នុងពិភពលោកផងដែរ ដែលមានប្រេងឆៅប្រមាណ ១៧០ លានបារ៉ែល។ ឧស្សាហកម្មប្រេង និងឧស្ម័នរបស់ប្រទេសនេះមានសកម្មភាពនៅក្នុង ១២ នៃតំបន់ និងខេត្តចំនួន ១៣ របស់ខ្លួនដោយប្រទេសកាណាដា គឺជាអ្នកផ្គត់ផ្គង់ប្រេង និងឧស្ម័នធំជាងគេអោយទៅសហរដ្ឋអាមេរិកផងដែរ។

A8

៨. សហព័ន្ធអារ៉ាប់រួម

ប្រទេសអារ៉ាប់រួម (UAE) មានអត្រាផលិតកម្មលើសពី ៣ លានបារ៉ែលក្នុងមួយថ្ងៃ ហើយក៏មានអណ្តូងប្រេងធំជាងគេទី ៧ នៅលើពិភពលោកក្នុងអត្រា ៩៧,៨ ពាន់លានបារ៉ែលផងដែរ។ សម្រាប់ទិន្នផលប្រេង និងឧស្ម័នគឺមានប្រមាណ ៣០% នៃការផលិតផលក្នុងស្រុកសរុប។

Photo_2021 07 31_15 14 50

៩. ប្រទេសកូវ៉ែត

ជាមួយនឹងអត្រាផលិតកម្មក្រោម ៣ លានបារ៉ែលក្នុងមួយថ្ងៃ ឧស្សាហកម្មប្រេង គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ប្រទេសមួយនេះ។ ហើយប្រទេសកូវ៉ែតត្រូវបានគេប៉ាន់ប្រមាណថាមានប្រេងបម្រុងទុកចំនួន ១០៤ ពាន់លានបារ៉ែលដែលស្មើនឹងប្រមាណ ៩ ភាគរយនៃប្រេងបម្រុងនៅលើពិភពលោក។

A10

១០. ប្រទេសប្រេស៊ីល

ប្រេស៊ីល គឺជាអ្នកផលិតប្រេងធំជាងគេនៅទ្វីបអាមេរិកខាងត្បូង ដែលមានអត្រាផលិតលើសពី ២,៥ លានបារ៉ែលក្នុងមួយថ្ងៃ។ ហើយប្រទេសនេះ គឺកំពុងរំពឹងថានឹងមានការរីកចម្រើនខាងឧស្សាហកម្មប្រេង ដោយបានព្យាករណ៍ទុកថាអាចនឹងកើនឡើងដល់ ៣៧៥,០០០ លានបារ៉ែលក្នុងមួយថ្ងៃថែមទៀតផង៕

A11

 

ប្រភព៖ បរទេស