ប្រវត្តិនំបញ្ចុករបស់ខ្មែរយើង ដែលជាអាហារពេញនិយមបំផុត និងបានបន្សល់ទុកពីដូនតាមក

នំបញ្ចុក គឺជាអាហារមួយប្រភេទ ដែលដូនតាខ្មែរយើងបានបន្សល់ទុកអោយ ដោយវាពិតជាមានរសជាតិឆ្ងាញ់ប្លែកជាមួយទឹកសម្លរបែបខ្មែរជាទីពេញនិយមផងដែរ។ ជនជាតិខ្មែរជាច្រើនពិតជានិយមបរិភោគនំបញ្ចុកនេះណាស់ ហើយសូម្បីតែបរទេសដែលបានមកទស្សនានៅប្រទេសកម្ពុជាក៏បានកោតសរសើរពីមុខម្ហូបនេះមិនដាច់ពីមាត់ដែរ។

ដូចនេះកុំអោយខាតពេលយូរ តោះមកស្គាល់ពីប្រវត្តិនៃអាហារដ៏ពិសេសនេះទាំងអស់គ្នា!

A1

"

រឿងរ៉ាវគឺកើតឡើងក្នុងឆ្នាំ ១២៧០ នៃគ.ស នាសវត្សន៍ទី១៣ នៅពេលដែលប្រទេសចិនបានលើកទ័ពតាមសំពៅជាច្រើនមកវាយប្រហារនៅស្រុកខ្មែរ។ ហើយក្នុងរាជព្រះបាទជ័យវរ្ម័នទី៨ ក៏បានចាត់យកអ្នកប្រាជ្ញទស្សនៈវិទ្យារបស់អាណាចក្រខ្មែរមានឈ្មោះថា “ធនញ្ច័យ” អោយទៅធ្វើជាឈ្លើយសឹកនៅប្រទេសចិន។ កាលនោះបន្ទាប់ពីលោកធនជ័យ ដែលជាអ្នកប្រាជ្ញខ្មែរបាននិរទេសខ្លួនពីចក្រភពខ្មែរទៅចិន ស្តេចស្រុកចិនក៏បានដាក់ទោសអោយធនញ្ច័យជាប់ក្នុងគុកត្រជាក់។ នៅក្នុងគុកពេលនោះធនញ្ច័យបានបង្កើតខ្លែងដែលអាចបញ្ចេញសម្លេងបានដែលខ្មែរយើងហៅថា “ ខ្លែងឯក ” ហើយដោយសារតែលឺសម្លេងនោះរាល់យប់ វាក៏បានបង្កជាការភិតភ័យទៅដល់មន្ត្រីជនជាតិចិន រហូតដល់ពួកគេបានបង្គាប់ឲ្យមានការទស្សន៍ទាយ និងមានជំនឿថាវាជាសម្លេងបក្សីចម្លែក ដែលអាចនាំគ្រោះចង្រៃដល់ប្រទេស ដូច្នេះហើយពួកគេក៏បានសុំអោយស្តេចស្រុកចិនចេញបញ្ជាអោយដោះលែងអ្នកទោសទាំងអស់ដោយធ្វើតាមការទស្សន៍ទាយរបស់ហោរា។

A2

ក្រោយពីធនញ្ច័យបានដោះលែងហើយ លោកក៏ត្រូវរកប្រាក់ចំណូលដើម្បីបានត្រលប់មកស្រុកខ្មែរវិញ ហើយនោះគឺជាពេលដែលលោកបានបង្កើតគំនិតធ្វើនំបុកប៉ែន (នំបញ្ចុក) នេះឯង ដើម្បីលក់នៅស្រុកចិន ហើយវាពិតជាទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ មិនយូរប៉ុន្មានដំណឹងនេះក៏បានល្បីដល់ចៅហ្វាយស្រុកចិន ហើយចៅហ្វាយស្រុកចិនក៏បង្គាប់អោយធនញ្ច័យធ្វើនំបុកប៉ែនអោយហូប។

ប៉ុន្តែចៅហ្វាយស្រុកចិននោះ គឺមានអំណាច និងគួរឲ្យខ្លាចជាខ្លាំងរហូតធ្វើអោយគេគ្រប់គ្នាមិនហ៊ានមើលមុខគាត់នោះឡើយ។ ដូចនេះហើយទើបធ្វើអោយធនញ្ច័យឆ្ងល់ និងចង់មើលមុខចៅហ្វាយស្រុកចិននោះជាខ្លាំង ក៏សម្រេចចិត្តប្រើល្បិចមិនអោយចៅហ្វាយស្រុកចិននោះប្រើចង្កឹះ ដើម្បីបរិភោគនំបុកប៉ែនទេ ពោលគឺត្រូវងើយមុខឡើង និងប្រើដៃបញ្ចុកជំនួសវិញ។ មូលហេតុនេះហើយទើបចាប់តាំងពីពេលនោះមកនំបុកប៉ែនក៏ត្រូវបានគេហៅថា “នំបញ្ចុក” រហូតមកដល់សព្វថ្ងៃនេះ។

A3


គួរអោយដឹងដែរថា នំបញ្ចុកគឺមានសរសៃរវែងៗ និងមានសភាពទន់ ដែលបានផលិតពីម្សៅអង្ករដែលគេកិនវាអោយមត់ ពូតទឹក ហើយទុកវាអោយស្ងួតល្អ បន្ទាប់មកយកម្សៅនោះទៅបុកហើយទៅដាក់នៅបំពង់ “ ប៉ែន ” មួយមានរន្ធតូចៗ ហើយសង្កត់វាចេញមកជាសរសៃ រួចយកមកស្ងោរវាអោយឆ្អិនល្អ។ ម្យ៉ាងទៀត នំបញ្ចុកត្រូវបានគេយកមកបរិភោគជាមួយសម្លរជាច្រើនប្រភេទដូចជា សម្លរប្រហើរខ្មែរ សម្លរការី និងអាចបរិភោគជាមួយម្ហូបផ្សេងៗជាច្រើនបែបថែមទៀតផង។

C59bf1b0 D8b2 4cf0 85c2 7c7175f37fb8

ហើយបច្ចុប្បន្ននេះនំបញ្ចុកបានក្លាយជាអាហារដ៏ពេញនិយមមួយប្រភេទ ដែលគេអាចបរិភោគបានគ្រប់ពេល ហើយជាពិសេសនោះគឺវាមានរសជាតិឆ្ងាញ់ជាប់ចិត្តមនុស្សទូទៅថែមទៀតផង។ មួយវិញទៀត មិនថាតាមភោជនីយដ្ឋាន តូបអាហារធំ តូចនោះទេ គឺតែងតែមានមុខម្ហូបមួយនេះនៅក្នុងមីនុយជានិច្ច៕

A11

A10

A7

 

ប្រភព ៖ បរទស