មិនគួរឱ្យជឿ! ស្រ្តីម្នាក់នេះបង្កើតកូនរហូតបានចំនួន ៩នាក់ ក្នុងពេលតែមួយ

អ្នកម្តាយអាយុ ២៦ឆ្នាំម្នាក់នេះមានឈ្មោះថា Mali ដែលបានចេញមុខមកបកស្រាយរឿងរ៉ាវទាក់ទងនឹងការសម្រាលកូនបានចំនួន៩នាក់របស់គាត់បន្ទាប់ពីកន្លងផុតទៅរយៈពេលពីរខែមកនេះ។ អ្នកស្រី និងស្វាមីរបស់គាត់មិនបានរំពឹងថាគាត់នឹងសម្រាលបានកូនរហូតដល់ទៅ ៩នាក់នោះទេ ព្រោះពេលទៅពិនិត្យពេទ្យបានប្រាប់ថាគាត់មានកូនចំនួនតែ៧នាក់នៅក្នុងផ្ទៃប៉ុណ្ណោះ។ លុះដល់ប្រហែលប៉ុន្មាននាទីមុននឹងសម្រាលទើបគាត់ទទួលបានដំណឹងថា កូនរបស់គាត់កើនចំនួនឡើងរហូតដល់ទៅ៩នាក់។

A1

យ៉ាងណាមិញ អ្នកស្រី Mali បានទទួលការសម្រាកនៅមន្ទីរពេទ្យក្នុងប្រទេស Morocco រងចាំថ្ងៃគាត់ត្រូវសម្រាលដើម្បីសុវត្ថិភាពអាយុជីវិតម្តាយ និងកូន។ ហើយកាលពីថ្ងៃទី៥ ខែឧសភា គាត់ក៏បានសម្រាលកូនៗរបស់គាត់ទាំង៩នាក់តាមបែបធម្មជាតិហើយពួកគេសុទ្ធតែមានសុខភាពល្អ និងរឹងមាំថែមទៀតផង។

"

គួរឱ្យដឹងដែរថា ការពរពោះកូនចំនួន៩នាក់បែបនេះក៏ធ្លាប់កើតមានលើស្រ្តីម្នាក់កាលពីឆ្នាំ១៩៧១ នៅប្រទេសអូស្ត្រាលីដូចគ្នា ប៉ុន្តែគួរអោយសោកស្តាយ ព្រោះទារកទាំងអស់ត្រូវបានបាត់បង់ជីវិត ១សប្តាហ៍បន្ទាប់ពីសម្រាលរួច។ រីឯនៅឆ្នាំ១៩៩៩ ក៏មានស្រ្តីរស់នៅប្រទេសម៉ាឡេស៊ីសម្រាលកូន៩នាក់ដែរ តែត្រូវបានស្លាប់ភ្លាមៗនៅពេលកំពុងសម្រាល ដូចនេះអ្នកស្រី Mali និងកូនៗរបស់គាត់គឺពិតជាសំណាងខ្លាំងណាស់។

A2


ហើយដើម្បីរក្សានូវសុវត្ថិភាពរបស់ម្តាយ និងកូន គេត្រូវការការមើលថែ និងការតាមដានជាប់លាប់ពីសំណាក់គ្រូពេទ្យ ដូចនេះអ្នកស្រីត្រូវសម្រាកនៅមន្ទីរពេទ្យចំនួន ៣០សប្តាហ៍ រហូតដល់ថ្ងៃសម្រាលតែម្តង។ ម្យ៉ាងទៀតអ្នកស្រី Mali បានប្រាប់អ្នកសារព័ត៌មានថា គាត់នៅត្រូវការពេលបន្ថែមទៀត ដើម្បីសម្រាកឲ្យបានធូរស្រាលវិញព្រោះនៅកំឡុងពេលពរពោះ និងពេលសម្រាល គាត់បានជួបនូវឧបសគ្គច្រើនណាស់។ ដោយពោះរបស់គាត់មានទម្ងន់រហូតដល់ទៅ ៦៥ ផោនឯណោះមុនពេលសម្រាល ហើយគាត់បានបាត់បង់ឈាមជាច្រើនក្នុងកំឡុងពេលបង្កើតកូនៗទាំង៩នាក់នោះ។

A3

ស្វាមីរបស់គាត់ក៏បានបន្ថែមថា “ ការមើលថែកូនៗច្រើនបែបនេះ ពួកយើងប្រាកដជាជួបប្រទះនឹងបញ្ហាច្រើនជាក់ជាមិនខាន ប៉ុន្តែឲ្យតែម្តាយ និងកូនមានសុខភាពល្អ ខ្ញុំសប្បាយចិត្តណាស់ទៅហើយ”។ គួរបញ្ជាក់ផងដែរថា នៅក្នុងនោះអ្នកស្រី Mali សម្រាលបានកូនប្រុស ៤នាក់ និងកូនស្រី៥នាក់ ហើយគាត់មានកូនស្រីអាយុ២ឆ្នាំម្នាក់ថែមទៀតដូចនេះសរុបមកគាត់មានកូនរហូតដល់ទៅ១០នាក់គត់តែម្តង៕

A4

ប្រភព ៖ បរទេស