អស្ចារ្យណាស់! វីរបុរសម្នាក់នេះ បានជួយសង្គ្រោះសត្វរាប់ពាន់ក្បាល ដោយដឹកតាមយន្តហោះ

បណ្ឌិត Peter Rork បានប្រើអាជ្ញាប័ណ្ណជាអ្នកបើកយន្តហោះរបស់គាត់ គឺមិនមែនគ្រាន់តែជាចំណង់ចំណូលចិត្តនោះទេ ប៉ុន្តែគាត់បែរជាប្រើវាដើម្បីជួយសង្រ្គោះសត្វទៅវិញ។ ហើយដោយសារតែភាពចិត្តល្អ និងចំណង់ចំណូលចិត្តរបស់គាត់ចំពោះសត្វ បានធ្វើអោយការជួយសង្គ្រោះដឹកសត្វឆ្កែ និងឆ្មាទៅកន្លែងជម្រក No-Kill Shelters ប្រែក្លាយទៅជាការបណ្តាក់ទុនប្រចាំសប្តាហ៍ និងបានជួយសង្គ្រោះសត្វរាប់ពាន់ក្បាល។

A1

លោក Peter Rork បានចាប់ផ្តើមអង្កការ nonprofit មានឈ្មោះថា Dog Is My CoPilot ក្នុងឆ្នាំ ២០១២ នៅឯ Jackson Hole រដ្ឋ Wyoming បន្ទាប់ពីគាត់បានដឹកឆ្កែ និងឆ្មាចំនួន ២០ ទៅ ៣០ ក្បាលដោយសុវត្ថិភាពនៅក្នុងយន្ដហោះតែមួយរបស់គាត់។ បន្ទាប់មកគាត់បានផ្ទេរសត្វទាំងនោះចេញពីជម្រកដែលពួកគេរស់នៅ ដែលត្រូវបានគេចាត់ទុកថាជា “តំបន់ក្រហម” ទៅកាន់ជាទីជម្រកដែលគ្មានការសម្លាប់សត្វយ៉ាងមានសុវត្ថិភាព។

"

A2

លោកបានបន្តទៀតថា DIMC បានជួយសង្គ្រោះសត្វយ៉ាងហោចណាស់ ១៦.០០០ ក្បាលដែលភាគច្រើនជាឆ្មា និងឆ្កែពី Euthanasia ។ ហើយបន្ថែមពីនេះ ក្រុមអ្នកស្ម័គ្រចិត្តបានទទួលនូវជំនួយគ្រប់គ្រាន់ដើម្បីទិញយន្តហោះមួយដែលអាចផ្ទុកបានទ្រុងសត្វចំនួន ២៥១ ទ្រុងថែមទៀតផង។

A3

លោក Rork ដែលជាគ្រូពេទ្យវះកាត់កែសម្ផស្បដែលចូលនិវត្តន៍បានប្រាប់ Now This ថាបន្ទាប់ពីបានហោះហើរទៅរដ្ឋកាលីហ្វ័រញ៉ាកាលពីប៉ុន្មានឆ្នាំមុនហើយឃើញថាមានសត្វជាច្រើនក្បាលដែលអាចប្រឈមនឹងគ្រោះថ្នាក់ក្នុងជម្រករបស់ពួកវា ហើយគាត់ក៏បានដឹងពីវិធីដែលគាត់អាចជួយបាន។

A4


ដូច្នេះហើយលោក Peter Rork ក៏បានធ្វើដំណើរទៅរដ្ឋ Texas, California, New Mexico, និង Arizona ជាញឹកញាប់ ដើម្បីប្រមូលសត្វដែលប្រឈមនឹងហានិភ័យហើយផ្ទេរវាទៅឱ្យអង្គការនានានៅរដ្ឋ Colorado, Idaho, Montana, Oregon, Utah, Washington និង Wyoming ជាដើម។

A5

តាមរយៈការជួយសង្គ្រោះយ៉ាងសត្វយ៉ាងមមាញឹក បានធ្វើអោយអង្គការរបស់លោកទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយព្រមទាំងបានទទួលអំណោយ និងការគាំទ្រពីអ្នកស្ម័គ្រចិត្តដែលបានជួយក្នុងបេសកកម្មរបស់លោកថែមទៀតផង។

A6

លោកបាននិយាយថា “ បំណងរបស់ខ្ញុំគឺគ្រាន់តែចង់អោយប្រជាជនទាំងអស់ចូលរួមឈប់ទិញសត្វឆ្កែយកទៅចិញ្ចឹម និងគួរតែយកសត្វអាណាថាទៅចិញ្ចឹមជំនួសវិញ ដើម្បីកាត់បន្ថយចំនួនសត្វអាណាថាទាំងនោះ”

A7

ប្រភព ៖ បរទេស