មិនធម្មតា! បុរសជនជាតិអាមេរិកម្នាក់នេះ មានសមត្ថភាពអានលឿនជាងគេក្នុងពិភពលោក

បុរសសញ្ជាតិអាមេរិកម្នាក់នេះ មានឈ្មោះថា Howard Stephen Berg ដែលស្ថិតនៅក្នុងវ័យ៧២ឆ្នាំ បានជាប់ក្នុងសៀវភៅឯកតកម្មពិភពលោកកាលពីឆ្នាំ១៩៩០ ដែលជាមនុស្សអាចអានលឿនជាងគេបង្អស់នៅលើភពផែនដីនេះ។ ដោយសារតែគាត់មានបច្ចេកទេសបង្កើនល្បឿនក្នុងការអានបាន ២៥០០០ពាក្យ ឯណោះក្នុងរយៈពេលត្រឹមតែ១នាទី ហើយព្រមទាំងអាចសសេរបានជាង១០០ពាក្យក្នុងរយៈពេល១នាទីថែមទៀតផង។

A1

គួរអោយដឹងដែរថា លោក Howard បានបង្ហាញខ្លួននៅក្នុងវិទ្យុនិងទូរទស្សន៍ជាង ១១០០ កម្មវិធីមកហើយ ម្យ៉ាងទៀតគាត់ក៏តែងតែបានចែករំលែកអំពីយុទ្ធសាស្ត្រក្នុងការប្រើប្រាស់ខួរក្បាលចាប់យកការអា ននិងសសេរដ៏រហ័សរបស់គាត់មកកាន់មនុស្សទូទៅ ដែលជាហេតុធ្វើអោយគាត់ត្រូវបានមហាជនកោតសរសើរជាខ្លាំង ហើយគាត់ក៏ជាអ្នកនិពន្ធសៀវភៅដែលមានឈ្មោះថា “ អាថ៌កំបាំងក្នុងការអានសៀវភៅ ” ផងដែរ។

"

A2

មួយវិញទៀត បើគិតទៅគឺវាមានរយៈពេលជាង ៤០ឆ្នាំមកហើយ ដែលគាត់បានប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនមកបង្រៀន និងចែករំលែកពីតិចនិចឆាប់ចងចាំ និងអានបានរហ័សទៅអោយ មហាវិទ្យាល័យ, សាកលវិទ្យាល័យ,និស្សិត, ប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងគ្រប់វ័យដើម្បីបង្កើនសមត្ថភាពរបស់ពួកគេក្នុងការរៀនសូត្រងាយយល់ និងកាន់តែច្បាស់៕


A3

សូមទស្សនាសកម្មភាព និងយុទ្ធសាស្ត្រក្នុងការអានលឿនរបស់លោក Howard ខាងក្រោមនេះ ៖

 

ប្រភព ៖ បរទេស