ប្រវត្តិរបស់គាវ ដែលជាម្ហូបពេញនិយមបំផុតមានដើមកំណើតនៅប្រទេសចិន

គាវ គឺជាអាហារសម្រន់មួយប្រភេទដែលមានភាពល្បីល្បាញជាខ្លាំងនៅទូទាំងអាស៊ី ហើយអ្វីដែលធ្វើអោយវាកាន់តែមានប្រជាប្រិយភាពនោះគឺដោយសារតែរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់វា ដែលបានឆ្លងកាត់ពីជំនាន់មួយទៅជំនាន់មួយទៀត។

A2

អ្នកជំនាញភាគច្រើនបានជឿជាក់ថា គាវគឺត្រូវបានបង្កើតឡើងដោយលោកចាងជុងជីង “ Zhang Zhongjing ” ដែលលោកគឺជាអ្នករៀនខាងថ្នាំចិនសែ។ គាត់គឺជាប្រជាជនដែលរស់នៅក្នុងរាជវង្សហានខាងកើត (រាជវង្សអធិរាជទីពីររបស់ចិន) ដែលមានអាយុកាលចាប់តាំងពីឆ្នាំ ២០៦ មុនគ្រឹស្តសករាជ រហូតដល់ឆ្នាំ ២២០ នៃគ្រឹស្តសករាជ។

"

A3

បើយោងតាមរឿងព្រេងនិទានបានអោយដឹងថា គាវគឺមានដើមកំណើតនៅពេលដែលប្រទេសចិនជួបនឹងរដូវរងាដ៏លំបាកមួយ ដែលមនុស្សជាច្រើនបានរងនូវផលអាក្រក់ពីភាពត្រជាក់ខ្លាំង។ ហើយដើម្បីជួយឱ្យមនុស្សទទួលបានភាពកក់ក្តៅ លោក Zhongjing ក៏បានយកសាច់គោលាយជាមួយឱសថបុរាណចិន និងម្ទេសមកខ្ចប់នៅក្នុងម្សៅរួចយកទៅចំហុយដើម្បីអោយគ្រឿងផ្សំចូលជាតិជាមួយគ្នានិងរក្សាកំដៅបានល្អ។ នៅពេលនោះហើយដែលគាវចំហុយជួយអោយមនុស្សយកឈ្នះលើអាកាសធាតុត្រជាក់ខ្លាំងបាន។ ម្យ៉ាងទៀតឱសថបុរាណចិនដែល Zhongjing បានខ្ចប់នៅក្នុងគាវនោះគឺជាថ្នាំដែលអាចធ្វើឱ្យឈាមរត់បានល្អ និងការពាររាងកាយពីភាពត្រជាក់ថែមទៀតផង។

A1

យ៉ាងណាមិញ ដំបូងឡើយ គាវគឺមិនទាន់មានឈ្មោះជាក់លាក់ឡើយ រហូតមកដល់សតវត្សរ៍ទី ១៧ ទើបគេដាក់ឈ្មោះវាថាជា “ គាវ ” រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ក្រោយមកទៀតគាវក៏បានវិវត្តន៍ខ្លួនទៅតាមគ្រប់ទម្រង់ និងមិនមានលក្ខណៈដើម ដូចដែលគាវរបស់ Zhongjing ធ្វើឡើយ ដោយវាមានការបម្រែបម្រួលទៅតាមប្រទេស និងវប្បធម៌ផ្សេងៗគ្នា។


ម្យ៉ាងទៀត បច្ចុប្បន្ននេះគាវគឺត្រូវបានគេប្រើសាច់ប្រភេទខុសៗគ្នាដើម្បីមកចម្អិនដែលក្នុងនោះមានដូចជា៖ សាច់គោ, សាច់ជ្រូក និងសាច់មាន់ជាដើម ហើយគេក៏ប្រើគ្រឿងទេសខុសៗគ្នាទៅតាមចំណង់ចំណូលចិត្តផងដែរ។ រីឯអ្វីដែលពិសេសនោះ គឺគេបានលាយបន្លែចូលទៅក្នុងនោះដែរ ហើយព្រមទាំងជ្រលក់វាជាមួយទឹកស៊ីអ៊ីវទៀតផង ដើម្បីបង្កើនរសជាតិអោយកាន់តែឆ្ងាញ់ពិសារ៕

A4

A5

A6

A7

 

ប្រភព ៖ បរទេស