ហុងស៊ុយពណ៌ផ្ទះ ដែលមនុស្សគ្រប់គ្នាមិនសូវជាចាប់អារម្មណ៍!

ការប្រើប្រាស់ពណ៌ហុងស៊ុយអោយបានត្រឹមត្រូវនឹងអាចធ្វើឱ្យផ្ទះរបស់អ្នករស់នៅសុខសាន្ត មានលាភហូរចូល ស្រស់ស្រាយ និងមានសុភមង្គលជាដើម។ ជាការពិតណាស់ការជ្រើសរើសពណ៌ទាំងសំភារៈប្រើប្រាស់ និងពណ៌ផ្ទះ គឺអាស្រ័យទៅលើចំណង់ចំណូលចិត្តនិងរសនិយមក្នុងការដេគ័រផ្ទះអោយមានភាពលេចធ្លោរបស់ម្ចាស់ផ្ទះ ប៉ុន្តែកំរិតហុងស៊ុយក៏វាមានទៅតាមប្រភេទពណ៌ផ្សេងៗគ្នាផងដែរ។

A1

១. ពណ៌លឿង៖ ពណ៌ពន្លឺថ្ងៃផ្តល់ភាពរីករាយ (ធាតុភ្លើងនិងដី)

"

ពណ៌លឿងគឺជាពណ៌ហុងស៊ុយដ៏ល្អមួយសំរាប់រៀបចំក្នុងគេហដ្ឋានរឺការិយាល័យ ហើយដើម្បីទទួលបានថាមពលហុងស៊ុយខ្លាំង អ្នកគួរតែជ្រើសរើសរៀបចំ និងប្រើប្រាស់សំភារៈពណ៌នេះនៅក្នុងបន្ទប់ទទួលភ្ញៀវ ឬចង្ក្រានបាយជាដើម។

A2

២. ពណ៌ក្រហម៖ ទាកទាញ ក្លាហាន រ៉ូមែនទិក (ធាតុភ្លើង)

ពណ៌ក្រហម គឺតំណាងពណ៌ហុងស៊ុយខ្លាំងបំផុតនៃធាតុភ្លើង។ ពណ៌ដ៏រស់រវើកនេះនឹងនាំមកនូវថាមពលនៃសេចក្តីរីករាយ រំភើប និងបង្កើនចំណង់សេ្នហាអោយកាន់តែស្អិតរមួត ហើយវាក៏ជាពណ៌នាំសំណាង និងសុភមង្គលរបស់ជនជាតិចិនផងដែរ។

A3

៣. ពណ៌បៃតង៖ សុខភាពល្អ ភាពរស់រវើក (ធាតុឈើ)

ពណ៌បៃតងគឺជាពណ៌ហុងស៊ុយនៃការបង្កើតអោយមានភាពស្រស់ស្រាយ ពោរពេញដោយថាមពល និងសុខភាពល្អ។ លោកអ្នកក៏អាចដេគ័រក្នុងផ្ទះជាមួយពណ៌ក្រហមបន្តិច ដើម្បីបង្កើនប្រសិទ្ធភាពថាមពលហុងស៊ុយផងដែរ។ រីឯការរៀបចំពណ៌បៃតងនេះភាគច្រើនគឺគេប្រើប្រាស់នៅក្នុងបន្ទប់គេង ឬចង្ក្រានបាយដោយអមជាមួយការដាំរុក្ខជាតិបៃតងទៀតគឺកាន់តែល្អ។

A4

៤. ពណ៌ទឹកក្រូច៖ សង្គម សុទិដ្ឋិនិយម (ធាតុភ្លើង)

ប្រសិនបើអ្នកគិតថាហុងស៊ុយដោយប្រើពណ៌ក្រហម មិនមែនជាចំណូលចិត្តសម្រាប់គេហដ្ឋាន ឬការិយាល័យរបស់អ្នក នោះអ្នកក៏អាចប្រើពណ៌ទឹកក្រូចជំនួសវិញបានដែរ។ ព្រោះពណ៌ទឹកក្រូចត្រូវបានគេហៅថាជាពណ៌សង្គម ព្រោះវាបង្កើតថាមពលហុងស៊ុយចាំបាច់ដើម្បីលើកកម្ពស់ការសន្ទនាដ៏រស់រវើក និងពេលវេលាល្អនៅក្នុងផ្ទះរបស់អ្នក។


A5

៥. ពណ៌ស៖ ភាពបរិសុទ្ធភាព ស្រស់ស្រាយ ការចាប់ផ្តើមថ្មី (ធាតុលោហៈ)

ដើម្បីទទួលបានភាពស្រស់ស្អាត អ្នកក៏អាចជ្រើសរើសពណ៌សសំរាប់ដេគ័រផ្ទះបានដែរ ព្រោះវាក៌មានថាមពលហុងស៊ុយដូចគ្នាទៅនឹងពណ៌ផ្សេងទៀតខាងលើដែរ។ ហើយភាគច្រើនមនុស្សលោកខាងលិចពេញនិយមប្រើពណ៌នេះខ្លាំងណាស់។

A6

៦.ពណ៌ខៀវ៖ ភាពស្ងប់ស្ងាត់ ក្តីសុខ (ធាតុទឹក)

ពណ៌ខៀវ គឺជាពណ៌ហុងស៊ុយដ៏អស្ចារ្យ ហើយបើតាមក្បួនហុងស៊ុយពណ៌ខៀវនេះគឺល្អបំផុតសម្រាប់ប្រើប្រាស់នៅក្នុង “ ទិសហុងស៊ុយ ” នៅខាងក្នុងផ្ទះរបស់អ្នកដូចជា៖ ខាងកើត (សុខភាព) អាគ្នេយ៍ (លុយ) និងខាងជើង (ការងារ) ជាដើម។

A7

៧.ពណ៌ត្នោត៖ កំលាំង ស្ថិរភាព (ធាតុឈើ)

ពណ៌ត្នោតបានក្លាយជាជម្រើសហុងស៊ុយដ៏ពេញនិយម នាប៉ុន្មានឆ្នាំចុងក្រោយមកនេះ ដោយវាមានថាមពលហុងស៊ុយខ្លាំង និងត្រូវបានគេពេញនិយមប្រើប្រាស់ទូទៅ។ ម្យ៉ាងទៀត ភាគច្រើនពណ៌នេះ គឺមាននៅក្នុងហាងកាហ្វេដែលមើលទៅលេចធ្លោ និងទាក់ទាញណាស់។ សម្រាប់តំបន់ហុងស៊ុយ ដែលមានថាមពលវិញគឺខាងកើត (សុខភាព) អាគ្នេយ៍ (លុយកាក) និងខាងត្បូង (កិត្តិនាម) ៕

A1

 

ប្រភព ៖ បរទេស