ដើមកំណើតរបស់សៀវម៉ៃ ដែលជាម្ហូបពេញនិយមនាពេលរាត្រី

សៀវម៉ៃ គឺជាអាហារសម្រន់មួយប្រភេទដែលមានលក់សឹងតែគ្រប់ប្រទេសនៅក្នុងតំបន់អាស៊ីទៅហើយ ជាពិសេសនោះគឺនៅតាមផ្លូវក្នុងប្រទេសហុងកុងនាពេលក្បាលព្រលប់ ដែលវាគឺជាម៉ោងមនុស្សគ្រប់គ្នាចេញពីធ្វើការទាំងអស់កម្លាំង ហេតុនេះហើយទើបពួកគេតែងតែឈាងចូលញុំាសៀវម៉ៃបួនដប់ដុំសិន ទើបបន្តដំណើរទៅផ្ទះវិញ ព្រោះសៀវម៉ៃទាំងនោះគឺមានរសជាតិឆ្ងាញ់ និងអាចផ្តល់ថាមពលទៅអោយរាងកាយរបស់ពួកគេបាន។

A1

គួរអោយដឹងដែរថា សៀវម៉ៃ គឺជាប្រភេទគាវចំហុយម្យ៉ាងដែលមានស្នូលដូចជា៖ សាច់ជ្រូក បង្គារ ផ្សិតនិងសាច់ត្រី។ សៀវម៉ៃមានសម្បកពណ៌លឿងរុំពីក្រៅហើយមានចំណិតការ៉ុត ឬសាច់ក្តាមតូចៗរោយពីលើ ម្យ៉ាងទៀតគឺគេតែងតែញុំាវាជាមួយទឹកស៊ីអ៊ីវ និងម្ទេសឆាជាដើម ដើម្បីបន្ថែមនូវឱជារសអោយកាន់តែឈ្ងុយឆ្ងាញ់។

"

A2

នៅហុងកុងគេនិយមចំណីប្រភេទនេះណាស់ ដែលអាចរកបានសឹងតែគ្រប់ទីកន្លែង ប៉ុន្តែដើមកំណើតសៀវម៉ៃដំបូងបង្អស់នោះគឺស្ថិតនៅក្នុងទីក្រុង Hohhot (呼和浩特; Hūhéhàotè) មួយនៃប្រទេសចិន។ សៀវម៉ៃ គឺមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ដែលគេយកវាធ្វើជាអាហារបន្ទាប់បន្សំនៅក្នុងរជ្ជកាលមីង (១៣៦៨-១៦៤៤) រហូតមកដល់រជ្ជកាលឆេង (១៦៤៤-១៩១២)។

ហើយនៅតំបន់នោះ សៀវម៉ៃ គឺបកប្រែមកថា “ កុំឲ្យត្រជាក់ ” ដែលគេចង់បានន័យថា សៀវម៉ៃ គឺត្រូវញុំាពេលវាក្តៅៗ ព្រោះបើទុកឲ្យវាត្រជាក់ទៅគឺលែងឆ្ងាញ់ហើយ។ បន្ថែមពីលើនេះទៅទៀត សៀវម៉ៃនៅប្រទេសចិន ក៏មានលកខ្ខណៈខុសពីសៀវម៉ៃនៅហុងកុងផងដែរ ដោយនៅចិនគេប្រើសាច់ចៀមយកមកធ្វើស្នូលលាយជាមួយនឹងស្លឹកខ្ទឹម និងខ្ញី។ ហើយសៀវម៉ៃក៏ចាប់ផ្តើមមានឈ្មោះល្បីល្បាញ និងពេញនិយមនៅពេលគេយកមកដល់ទីក្រុងប៉េកាំង និងធានជីង។


A3

មកដល់សព្វថ្ងៃនេះ សៀវម៉ៃបានរីកសុះសាយសឹងតែគ្រប់ទីកន្លែងដូចជា៖ ប្រទេសជប៉ុន, ប្រទេសឥណ្ឌូណេស៊ី, កម្ពុជា , ថៃ និងនៅតាមតំបន់ជាច្រើននៅលើពិភពលោក។ ហើយតាមប្រទេសនីមួយ សៀវម៉ៃគឺតែងតែមានគំនិតច្នៃប្រឌិតខុសៗគ្នាទៅតាមចំណូលចិត្តរបស់ប្រជាជន។ ជាក់ស្តែង ឧទាហរណ៍នៅប្រទេសហ្វីលីពីនគឺគេប្រើសាច់ជ្រូក, សាច់គោ ឬ បង្គាលាយជាមួយនឹងសណ្តែកខៀវ ការ៉ុត និងខ្ទឹមសដើម្បីធ្វើជាស្នូល ដែលមានរសជាតិឆ្ងាញ់ម្យ៉ាងដែរ៕

A4

A5

ប្រភព ៖ បរទេស