អ្នកណាថាមិនចង់ទៅ! បើទីក្រុងល្បីកំពូលសម្រស់ Lauterbrunnen នៅក្នុងប្រទេសស្វីសស្អាតដល់ម្លឹង

ស្វីស គឺជាប្រទេសមួយនៅប៉ែកខាងអឺរ៉ុប ដែលល្បីថាមានទេសភាពស្រស់ស្អាតបំផុត ដោយអមជាមួយនឹងជ្រលងភ្នំតូចធំព័ទ្ធជុំវិញ និងសម្បូរទៅដោយច្រាំងថ្មចោតជាច្រើន។ ហើយនៅក្នុងនោះមានទីក្រុងមួយដែលមានឈ្មោះថា Lauterbrunnen ដែលត្រូវបានគេស្គាល់ថាជាទីក្រុងល្អឯកមួយដែលមានទឹកធ្លាក់ បូករួមជាមួយអាកាសធាតុដ៏ត្រជាក់ និងមានពពកនៅជិតៗអ្នកដែលអាចប៉ះវាបានថែមទៀតផង។

ហើយអត្ថបទខាងក្រោមនេះនឹងប្រាប់ពីចំណុចពិសេសៗ ៥ យ៉ាងអំពីទីក្រុង Lauterbrunnen មួយនេះ!

A1

"

១. វាជាទីកន្លែងបុរាណដែលគួរអោយចាប់អារម្មណ៍

ថ្វីត្បិតតែទីក្រុង Lauterbrunnen នេះនៅក្នុងតំបន់ដែលមិនសូវអភិវឌ្ឍន៍ក៏ដោយ ប៉ុន្តែមានមនុស្សជាច្រើនបានមកទស្សនាទីក្រុងដ៏ចំណាស់មួយនេះ ក៏ព្រោះតែវាមានទេសភាពដូចជាឋានសួគ៌អញ្ចឹង។ ហើយអ្វីដែលកាន់តែពិសេស គឺនៅទីនោះមានហាងកាហ្វេ និងសណ្ឋាគារតូចមួយមានឈ្មោះថា Airtime ដែលមានការតុបតែងបែបបុរាណយ៉ាងរស់រវើក ព្រមទាំងអាហារ និងកាហ្វេឈ្ងុយឆ្ងាញ់ជាច្រើនមុខផងដែរ ដែលធ្វើអោយភ្ញៀវទេសចរណ៍អាចញុំអាហារបណ្តើរ និងគយគន់ទេសភាពស្ងប់ស្ងាត់នៅតាមជ្រលងភ្នំយ៉ាងមានក្តីសុខ។

A2

២. មានទឹកជ្រោះដ៏ស្រស់ស្អាត

Lauterbrunnen គឺជាទីក្រុងមួយដែលសម្បូរទៅដោយទឹកជ្រោះទាំងតូច និងធំ ម្យ៉ាងទៀតបើអ្នកបានទៅទស្សនាទឹកជ្រោះដោយផ្ទាល់នោះគឺវាកាន់តែចាយសម្រស់ទ្វេដង។ នៅទីនោះមានទឹកធ្លាក់ Staubbach ដ៏ល្បីឈ្មោះមួយ ដែលស្ថិតនៅលើគែមនៃជ្រលងភ្នំ  និងត្រូវបានគេស្គាល់ថាជាបេះដូងនៃទីក្រុង Lauterbrunnen នេះតែម្តង ព្រោះវាជាកន្លែងកម្សាន្តមួយដែលអស្ចារ្យ និងស្រស់ស្អាតជាទីបំផុត។

A4

៣. សម្បូរតំបន់ខ្ពស់ៗ

នៅទីក្រុងនេះមានទីកន្លែងមួយឈ្មោះថា Sphinx Observatory ដែលជាកន្លែងអង្កេតការណ៍ និងជាដំណើរផ្សងព្រេងមួយដែលសាកសមឥតខ្ចោះសម្រាប់អ្នកដំណើរ ដែលកំពុងស្វែងរកបទពិសោធន៍ថ្មីៗដែលមិនអាចបំភ្លេចបាន។ ទីកន្លែងអង្កេតការណ៍នេះគឺជារចនាសម្ព័ន្ធដែលបានបង្កើតឡើងដោយមនុស្ស ហើយវាគឺមានកំពស់ខ្ពស់បំផុតនៅតំបន់អឺរ៉ុប។ ម្យ៉ាងទៀតនៅទីក្រុង Lauterbrunnen ក៏មានអគារខ្ពស់បំផុត, ស្ថានីយ៍រថភ្លើង និងការធ្វើដំណើរកម្សាន្តទៅកាន់ភ្នំ Swiss Alps ផងដែរ។

Photo_2021 08 06_10 13 24


A6

៤. ការឡើងភ្នំ

ពេលដែលអ្នកទៅដើរលេងនៅទីក្រុង Lauterbrunnen នោះអ្នកនឹងមិនបាច់ត្រូវការឡានដើម្បីធ្វើដំណើរនោះទេ ព្រោះអ្នកអាចពឹងផ្អែកទៅលើឡានឈ្នួល ខ្សែកាប និងរថភ្លើងជាដើម។ រីឯសម្រាប់អ្នកដែលចង់ឡើងភ្នំនោះ គឺយើងសូមណែនាំភ្នំ Alps ដែលជាជម្រើសដ៏ល្អបំផុត ហើយចំពោះការឡើងទៅភ្នំមួយនេះគឺអ្នកគ្រាន់តែចំណាយពេល ២ម៉ោងប៉ុណ្ណោះដោយការដើរថ្មើរជើង ឬអ្នកអាចធ្វើដំណើរដោយការជិះខ្សែកាបដើម្បីមើលទេសភាពនៅជុំវិញភ្នំនោះក៏បាន។ ហើយអ្វីដែលធ្វើអោយភ្នំមួយនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនោះ គឺដោយសារតែវាមានអាកាសធាតុល្អខ្លាំងណាស់ មិនថាក្នុងរដូវព្រិលធ្លាក់ រដូវប្រាំង ឬ រដូវវស្សាឡើយ។

A7

៥. ទីក្រុងមួយនេះនៅមិនជិតផ្នែកដ៏ស្រស់ស្អាតផ្សេងទៀតនៃប្រទេសស្វីស

រឿងដ៏អស្ចារ្យអំពីទីក្រុង Lauterbrunnen នេះគឺថា វានៅជិតនឹងតំបន់ទេសចរណ៍ផ្សេងៗទៀតជាច្រើននៃប្រទេសស្វីស ឧទាហរណ៍ដូចជានៅជិតតំបន់ដែលមានកន្លែងសម្រាប់ជិះស្គីជាដើម។ ម្យ៉ាងទៀត ក្រៅពីកន្លែងកម្សាន្តគ្មានដែនកំណត់ និងទេសភាពដ៏ស្រស់ត្រកាលទាំងនោះ អ្នកក៏អាចមានឱកាសក្នុងការស្វែងយល់អំពីវប្បធម៌នានារបស់ប្រទេសស្វីសផងដែរ៕

Photo_2021 08 06_10 13 11

A8

A10

A11

ប្រភព ៖ បរទេស