តោះមកស្គាល់ ទីក្រុងនៅប៉ែកអឺរ៉ុបដែលសាកសមបំផុតសម្រាប់ទៅទស្សនានៅខែសីហានេះ

បើនិយាយទៅ រដូវក្តៅនៅតំបន់អឺរ៉ុបគឺប្រៀបបានដូចជាពេលវេលាដ៏មានតម្លៃបំផុតមួយសម្រាប់វិសមកាលរបស់អ្នកអញ្ចឹង ព្រោះនៅរដូវក្តៅអាកាសធាតុក្នុងតំបន់មួយចំនួននៅប៉ែកអឺរ៉ុបគឺតែងតែមានអំណោយផលដល់ការធ្វើដំណើរកម្សាន្តជាមួយមិត្តភក្តិឬជាមួយក្រុមគ្រួសារជាដើម។ ម្យ៉ាងទៀតនៅក្នុងខែសីហាខាងមុខនេះ តំបន់ទំាង៩នៅប៉ែកអឺរ៉ុបដែលយើងរៀបរាប់ខាងក្រោមនេះ នឹងមាននូវកម្មវិធីបុណ្យដ៏អស្ចារ្យជាច្រើនហើយព្រមទាំងមានទេសភាពដ៏ស្រស់ត្រកាលថែមទៀតផង។ តោះកុំអោយខាតពេលយូរនាំគ្នាមកស្គាល់ទីក្រុងទំាង៩នេះទាំងអស់គ្នា!

A1

១.Edinburgh ប្រទេសស្កុតឡេន

"

នៅខែសីហា មហោស្រព Frin Edinburgh ដែលស្ថិតនៅក្នុងរដ្ឋធានីស្កុតឡេនគឺតែងតែមានក្រុមអ្នកកំប្លែងជាច្រើនដែលធ្វើដំណើរពីគ្រប់ទីជិតនិងឆ្ងាយមកបញ្ចេញាសមត្ថភាពរបស់ពួកគេនៅទីក្រុងដ៏បុរាណមួយនេះ។ ម្យ៉ាងទៀតវាក៏បានក្លាយជាកន្លែងដែលពោរពេញទៅដោយរង្គសាលនិងរោងមហោស្រពតូចៗជាច្រើន និងមានអ្នកទស្សនាហូហែរនៅតាមដងផ្លូវនៃទីក្រុងផងដែរ។ ចំណែកឯនៅមហោស្រពអន្តរជាតិវិញ គឺតែងតែមានការប្រារព្ធនូវសិល្បៈសម្តែងនិងសាក់យោធា ដែលសម្តែងដោយក្រុមតន្រ្តីយោធាជាដើម។ មួយវិញទៀត ទីក្រុងនេះក៏ជាកន្លែងដែលស្រស់ស្អាត និងគួរអោយទាក់ទាញផងដែរ។

A2

២.Riga ប្រទេសឡេតូនី

ទីក្រុងមួយនេះគឺជាកន្លែងដ៏ស្រស់ស្អាត ដែលអ្នកអាចអង្គុយញាំអីនៅក្រោមដើមឈើ អមជាមួយនឹងដងស្ទឹងដ៏ថ្លាឆ្វេង ព្រមទាំងមានឧទ្យានធំៗដែលពោរពេញទៅដោយសិល្បៈដ៏ល្អឥតខ្ចោះសម្រាប់ការថតរូបផងដែរ។ ហើយក្នុងអំឡុងខែសីហា Riga ក៏បានផ្តល់ជូននូវពិធីបុណ្យប្រពៃណីមួយចំនួននិងរួមមានជាមួយតន្រ្តី Jazz ថែមទៀតផង។

A3

៣.Bunol ប្រទេសអេស្ប៉ាញ

វាជាទីកន្លែងដែលល្បីល្បាញមួយនៅក្នុងពិភពលោក និងមានប្រជាជនជាច្រើនមកទស្សនាជារៀងរាល់ថ្ងៃពុធនៃខែសីហា ដោយសារតែវាមានការប្រារព្ធពិធីលេងជះសាប៊ូដើម្បីទទួលបានរង្វាន់ និងការប្រារព្ធពិធីគប់ផ្លែប៉េងប៉ោះជាដើម ដែលត្រូវបានចូលរួមលេងពីមនុស្សជាច្រើនក្រុមនិងមានសភាពអ៊ូរអរជាខ្លំាង។

A4

៤.Sète ប្រទេសបារាំង

ទីក្រុងSèteគឺជាតំបន់ដែលស្រស់ស្អាតមួយដែលនៅមិនឆ្ងាយពីឆ្នេរសមុទ្រមេឌីទែរ៉ាណេប៉ុន្មាននោះទេ ហើយវាក៏មានឆ្នេរសមុទ្រផ្ទាល់ខ្លួនដ៏ស្រស់ស្អាតដែលអាចអោយភ្ញៀវទេសចរណ៍មកទស្សនាបានថែមទៀតផង។ ហើយនៅចន្លោះថ្ងៃទី ២៣ និង ២៨ ក្នុងខែសីហា ទីក្រុងមួយនេះនឹងមានការប្រារព្ធពិធីបុណ្យ Fête de la Saint-Louis ដែលជាពិធីប្រពៃណីមួយប្រចាំប្រទេស ដោយក្នុងនោះមានបុរសជាច្រើនបានស្លៀកពាក់ឆុតពណ៌សនិងនៅលើទូកជាក្រុម ហើយព្យាយាមរុញច្រានក្រុមផ្សេងទៀតអោយធ្លាក់ពីលើទូក។ ហើយនេះគឺជាពិធីដ៏សប្បាយមួយ ដែលមានមនុស្សធ្វើដំណើរទៅចូលរួមទស្សនាយ៉ាងច្រើនកុះករ។

A5

៥.Digne-les-Bains ប្រទេសបារាំង

វាគឺជាទីកន្លែងមួយដែលមានសម្រស់អស្ចារ្យស្ថិតក្នុងប្រទេសបារាំង ដែលមានភ្នំព័ទ្ធជុំវិញនិងអាចមើលឃើញសម្រស់ធម្មជាតិយ៉ាងត្រជាក់ភ្នែកថែមទៀតផង។ ហើយជាពិសេសនោះ គេបានដាក់ឈ្មោះទីក្រុងមួយនេះថាជា រដ្ឋធានីផ្កា Lavender ដោយសារតែនៅទីនោះយើងអាចមើលឃើញសម្រស់នៃវាលផ្កា Lavender ដែលរីកសុះសាយនិងស្រស់ស្អាតជាខ្លំាង។ ចំណែកឯនៅចន្លោះថ្ងៃទី ៣ និង ៧ ខែសីហា នៅក្នុងតំបន់មួយនេះនឹងមានការបង្ហាញក្បួនដង្ហែរផ្កាឡាវេនឌ័រមួយដែលព័ទ្ធជុំវិញទៅដោយអ្នកស្រុកស្លៀកពាក់បែបប្រពៃណីយ៉ាងសប្បាយអឺងកង។


A6

៦.Stockholm ប្រទេសស៊ុយអែត

នារដូវក្តៅនៅស៊ុយអែតពិតជាអស្ចារ្យណាស់ ព្រោះវាមិនក្តៅខ្លាំងនោះទេ ហើយអ្នកស្រុកដែលរស់នៅទីនោះក៏បានធ្វើដំណើរទៅកម្សាន្តនៅទីក្រុង ដែលមានពិធីបុណ្យជាច្រើននៅខែសីហា។ ក្រៅពីមហោស្រពតន្រ្តី និងមហោស្រពវប្បធម៌មួយនៃព្រឹត្តិការណ៍ប្លែកបំផុតនោះគឺមហោស្រព Crayfish ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែសីហា និងមានពិធីជាច្រើនទៀតផងដែរអ្នកអាចធ្វើដំណើរទៅទស្សនាបាន។

A7

៧.Frankfurt ប្រទេសអាល្លឺម៉ង់

វាពិតជាកម្រនឹងមានភ្ញៀវទេសចរណ៍មកទស្សនានៅក្នុងប្រទេសអាល្លឺម៉ង់ណាស់ ប៉ុន្តែសម្រាប់នៅរដូវក្តៅវិញវាពិតជាមានលក្ខណៈពិសេសណាស់។ Frankfurt ជាទីក្រុងមួយដែលសម្បូរទៅដោយភោជនីយដ្ឋាន, ហាងកាហ្វេ និងបារកម្សាន្តជាច្រើននៅតាមដងផ្លូវនៃទីក្រុង។ ជាពិសេសនោះវាមានទូកទេសចរណ៍ជាច្រើនតម្រង់ជាជួរនៅតាមច្រាំងទន្លេ ដែលអាចធ្វើអោយអ្នកជិះទូកអាចគយគន់នូវពន្លឺព្រះអាទិត្យរាបលិចបានទៀតផង។

A8

៨.Ostend ប្រទេសបែលហ្ស៊ិក

តាមពិតទៅទីក្រុង Ostend ទទួលបានឈ្មោះល្បីល្បាញតាំងពីទសវត្សឆ្នាំ ១៨០០ មកម្ល៉េះ ដោយសារតែវាជារមណីយដ្ឋានឆ្នេរសមុទ្រ និងមានសណ្ឋាគារធំៗជាច្រើន។ ហើយក្រៅពីនេះទៅទៀត នៅខែសីហាទីក្រុងមួយនះក៏មាននូវកម្មវិធីដ៏គួរឱ្យចាប់អារម្មណ៍មួយដែលមានឈ្មោះថា “ពិធីបុណ្យស្រាបៀរសមុទ្រ”ផងដែរ។ រីឯនៅថ្ងៃចុងខែសីហាវិញ ទីក្រុងមួយនេះមានការដាក់តាំងបង្ហាញស្រាបៀរនិងអមជាមួយតន្ត្រីខ្នាតធំថែមទៀតផង។ ជាពិសេសនោះគឺមានភ្ញៀវទេសចរណ៍ក្នុងនិងក្រៅស្រុកជាច្រើនដែលបានចូលរួមភាពអ៊ូរអរមួយនេះ។

A9

៩.ទីក្រុង Bergen ប្រទេសន័រវេស

នេះគឺជាទីក្រុងអ៊ឺរ៉ុបចុងក្រោយគេ ដែលបានផ្តល់ជូននូវព្រឹត្តិការណ៍តន្ត្រី, វប្បធម៌ និងការឡើងភ្នំដ៏អស្ចារ្យនៅក្នុងខែសីហានារដូវក្តៅ។ ម្យ៉ាងទៀតមានអ្នកចូលចិត្តឡើងភ្នំជាច្រើនដែលបានធ្វើដំណើរទៅកាន់ទីនោះ ដោយសារតែចង់ឃើញនូវទិដ្ឋភាពភ្នំដែរព័ទ្ធជុំវិញនិងទេសភាពដ៏៏ស្រស់ស្អាតទំាងមូលនៅក្នុងទីក្រុង Bergen ដែលស្អាតដូចគំនូរមួយនេះ៕

A10

 

ប្រភព ៖ បរទេស