ខេមឈរកាន់ទង់ជាតិកម្ពុជានៅក្នុងកីឡដ្ឋាន Parc des Prince ប្រទេសបារាំង ក្នុងការប្រកួតក្របខ័ណ្ឌ Ligue1 (មានវីឌីអូ)

កាលពីថ្មីៗនេះតារាចម្រៀងសម្លេងស្អកលោកខេម បានទៅទស្សនាការប្រកួតបាល់ទាត់មួយក្នុងកីឡាដ្ឋាន Parc des Prince ខណៈពេលលោកកំពុងស្ថិតនៅប្រទេសបារាំង។

232288960_387926522689025_3018325912093141448_n

គោលបំណងរបស់តារាចម្រៀងសម្លេងស្អករូបនេះដែលបានទិញសំបុត្រចូលមើលការប្រកួតក្របខ័ណ្ឌ Ligue 1នោះគឺ លោកចង់ឃើញកំពូលកីឡាករបាល់ទាល់លំដាប់ពិភពលោក Leonel Messi លេងផ្ទាល់ភ្នែក ប៉ុន្តែវាមិនបានដូចបំណងរបស់លោកឡើយ ដោយក្លឹប Paris Saint-Germain មិនទាន់បានដាក់ Leonel Messi ចូលលេងក្នុងប្រកួត ដែលលោកចូលមើលនោះឡើយ។

"

236361208_389475275867483_4222002231009105806_n

ស្របពេលជាមួយគ្នានេះដែរ តារាចម្រៀងសម្លេងស្អករូបនេះ ក៏បានយកទង់ជាតិរបស់កម្ពុជាទៅជាមួយផងដែរ ព្រមទាំងកាន់ថតនៅក្នុងកីឡាដ្ឋាន Parc des Prince របស់ប្រទេសបារាំងយ៉ាងមានទំនុកចិត្តថែមទៀតផង។


Khem

សូមទស្សនាវីឌីអូខាងក្រោម៖

អត្ថបទ៖ ស្លាបប៉ាកកាមាស