ប្រវត្តិរបស់ស៊ុបគាវ Wonton ដែលជាមុខម្ហូបល្បីល្បាញមួយរបស់ប្រទេសចិន

ស៊ុបគាវ Wonton គឺជាម្ហូបអាហាររបស់ប្រទេសចិនដ៏ពេញនិយមបំផុតនិងអាចរកញុំាបាននៅទូទាំងអាស៊ី។ ហើយនៅក្នុងចានស៊ុបគាវមួយនោះគឺមានគាវសម្បកស្តើងប្រហែលពី២ទៅ៣ដុំ ជាមួយនឹងមីសាច់ស្វិតល្មម និងសាច់ជ្រូក២ឬ៣ចំណិតស្តើងៗនិងមានទឹកស៊ុបស្រោចពីលើ។ ម្យ៉ាងទៀតគេក៏អាចរោយស្លឹកខ្ទឹមដើម្បីឲ្យស៊ុប Wonton កាន់តែមានក្លិនឈ្ងុយនិងមានឱជារសផងដែរ។

V1

ស៊ុបគាវ Wonton ត្រូវបានគេដឹងថាមានដើមកំណើតនៅក្នុងប្រទេសចិនតាំងពីរជ្ជកាលឆេង (១៦៤៤)មកម្ល៉េះ ហើយត្រូវបានគេចាត់ទុកថាជាមុខម្ហូបរបស់អ្នកត្រកូលអភិជនឬទាល់តែអ្នកមានលុយទើបអាចហូបស៊ុបនេះបាន។ ប៉ុន្តែក្រោយសង្គ្រាមលោកលើកទី២បានបញ្ចប់ទៅ មុខម្ហូបមួយនេះក៏បានរីកសាយមកដល់អ្នកមានវណ្ណៈតូចទាបផងដែរ ហើយគេក៏ចាប់ផ្តើមបើកតូបតូចៗលក់ជាហូរហែរ។

"

V2

ម្យ៉ាងទៀត គេតែងតែលាយថ្នាំចិនសែបុរាណចូលទៅក្នុងទឹកស៊ុបគាវ wonton នេះ ដើម្បីអោយអ្នកដែលមិនចូលចិត្តក្លិនឈួលខ្លាំងរបស់ថ្នាំចិនសែអាចញុំាថ្នាំបានយ៉ាងងាយស្រួល។ បើនិយាយពីឈ្មោះវិញគឺមានន័យខ្លំាងណាស់ ដោយនៅក្នុងភាសាចិនកាតាំងពាក្យ Wonton នេះគឺប្រែមកថាពពក ដោយសារតែគេយល់ថាគាវនោះអណ្តែតក្នុងទឹកស៊ុបដូចពពកអញ្ចឹង។


V5

ហើយអ្វីដែលសំខាន់នោះ បន្ទាប់ពីជនជាតិចិនខ្លះបានចំណាកស្រុកទៅរស់នៅសហរដ្ធអាមរិក ពួកគេក៏បាននាំយកមុខម្ហូបនេះទៅជាមួយផងដែរ។ ប៉ុន្តែដើម្បីតម្រូវតាមការចូលចិត្តរបស់ជនជាតិអាមេរិក ចុងភៅចិនក៏បានកែឆ្នៃមុខម្ហូបមួយនេះខ្លះៗក្នុងន័យផ្សព្វផ្សាយវប្បធម៌របស់ខ្លួនឲ្យជាតិសាសន៍ផ្សេងស្គាល់ផងដែរ។ ដូចនេះហើយ Crab Rangoon និង Wonton tartlets ត្រូវបានបង្កើតឡើងដែលជាប្រភេទគាវ Wonton បំពងមានលាយឡំជាមួយសាច់ក្តាមនិងឈីសជាដើម។ យ៉ាងណាមិញ អ្នកមិនអាចរកប្រភេទគាវបែបនេះតាមហាងចិនបាននោះទេព្រោះវាជាប្រភេទម្ហូបក្លាយ និងមិនមែនរសជាតិដើមនោះទេ៕

V4

ប្រភព ៖ បរទេស