ប្រភេទស្រាក៏អាចប្រាប់ពីអត្តចរិកពិតរបស់មនុស្សម្នាក់បានដែរ!

ជាទូទៅ ស្រាគឺមានច្រើនប្រភេទខ្លាំងណាស់សម្រាប់តម្រូ​វទៅតាមចំណងចំណូលចិត្តរបស់មនុស្សម្នាក់ៗ ប៉ុន្តែសូម្បីតែប្រភេទស្រាក៏អាចទាយដឹងពីអត្តចរិកពិតបានដែរ។ ដូចនេះហើយលើកក្រោយអ្នកគ្រាន់តែសង្កេតមើលកែវស្រារបស់នរណាម្នាក់ នោះអ្នកនឹងអាចដឹងបានថាម្នាក់នោះជាមនុស្សមានអត្តចរិកបែបណាជាក់ជាមិនខាន។

1_Make_You_happier_istock_Edit

១.អ្នកចូលចិត្ត Vodka

"

អ្នកដែលញុំា Vodka គឺជាមនុស្សដែលខ្វាយខ្វល់អំពីសុខភាពរបស់ពួកគេ។ ជាការពិតណាស់ ជាតិស្រាគឺអាចបំផ្លាញសុខភាពរបស់អ្នកបាន ប៉ុន្តែ Vodka មានផ្ទុកនូវ៩៦កាឡូរី Gluten free ហើយគ្មានជាតិស្ករទៀតផង ហេតុដូចនេះហើយទើបអ្នកចូលចិត្ត Vodka ជាមនុស្សដែលគិតគូរពីសុខភាព ព្រោះស្រាប្រភេទនេះគឺគ្មានគុណវិបត្តិអ្វីច្រើនឡើយ។

A2

២.អ្នកចូលចិត្តប៊ីយែរ

មនុស្សដែលចូលចិត្តញុំាប៊ីយែរ ពួកគេភាគច្រើនជាមនុស្សដែលចូលចិត្តសប្បាយ យកចិត្តទុកដាក់ និង ចូលចិត្តការស្លៀកសម្លៀកបំពាក់សមរម្យ។

A3

៣.អ្នកចូលចិត្តស្រាទំពាំងបាយជូរ

អ្នកដែលញុំាស្រាទំពាំងបាយជូរស ឬ ក្រហមជាមនុស្សដែលចូលចិត្តប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ ហើយបន្ថែមពីនេះទៅទៀត ពួកគេតែងតែចូលចិត្តនិយាយដើមគេពីនេះពីនោះម្តងម្កាលថែមទៀតផង។

A4


៤.អ្នកចូលចិត្ត Gin Martini

អ្នកដែលនិយមញុំាស្រាប្រភេទនេះ គឺច្រើនតែជាមនុស្សបែបអាថ៌កំបាំង ពោរពេញទៅដោយចំណេះដឹង និង តែងតែទទួលបានការចាប់អារម្មណ៍ពីអ្នកដទៃ ហើយថែមទាំងជាមនុស្សបែបបុរាណតែមិនហួសសម័យ និង គួរឲ្យចង់រាប់អាន។

A5

៥.អ្នកចូលចិត្ត Champagne

ជាធម្មតា គេតែងតែញុំា Champagne នៅពេលប្រារព្ធពិធីជប់លៀងសំខាន់អ្វីមួយ ឬ ដើម្បីអបអរជ័យជំនះជាដើម។ ហើយអ្នកដែលចូលចិត្តញុំាវា ភាគច្រើនគឺជាមនុស្សដែលស៊ីវីល័យ សម្ភារៈនិយម និង ប្រើប្រាស់របស់ថ្លៃៗ។

A6

៦.អ្នកចូលចិត្ត Mojito

Mojito គឺជាប្រភេទស្រាក្រឡុកដែលគេពេញនិយមខ្លាំងណាស់ ហើយអ្នកដែលចូលចិត្តស្រាក្រឡុកប្រភេទនេះគឺជាមនុស្សដែលសកម្ម ចូលចិត្តផ្សងព្រេង និង តែងតែដើរលេងទៅគ្រប់ទីកន្លែងដែលពួកគេចង់។ ម្យ៉ាងទៀត ពួកគេចូលចិត្តនិយាយអំពីជីវិតខ្លួនឯងទៅអោយអ្នកដទៃស្តាប់៕

A7

 

ប្រភព ៖ បរទេស