ជ្រើសរើសរសជាតិនំខេកមួយ ដើម្បីដឹងពីបុគ្គលិកលក្ខណៈរបស់អ្នក !

នំខេក គឺជាប្រភេទនំដែលមានរសជាតិផ្អែមឆ្ងាញ់ និង មានច្រើនរសជាតិតម្រូវទៅតាមការចូលចិត្តរបស់មនុស្សគ្រប់រូប ហើយជាពិសេសនោះ នំខេកគឺតែងតែមានវត្តមាននៅក្នុងកម្មវិធីខួបកំណើត និង ពិធីអបអរផ្សេងៗទៀតជាដើម។

ម្យ៉ាងទៀត រសជាតិនំខេកក៏អាចប្រាប់ពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗបានដែរ ហើយបើចង់ជ្រាបច្បាស់នោះ តោះមកអានអត្ថបទខាងក្រោមនេះទាំងអស់គ្នា!

A1

"

១. នំខេករសជាតិ វ៉ាន់នីឡា

អ្នកចូលចិត្តនំខេករសជាតិវ៉ាន់នីឡា គឺជាមនុស្សប្រពៃណាស់ ព្រោះពួកគេជាមនុស្សដែលមានភាពកក់ក្តៅ និងមានចិត្តល្អសណ្តោះប្រណី។ មនុស្សប្រភេទនេះគឺមានភាពអត់ធ្មត់ខ្លាំង និង ជាមនុស្សដែលមានហេតុផលផងដែរ។ ពួកគេតែងតែមានហេតុផលសមស្រប និង ដោះស្រាយបញ្ហាដោយសន្តិវិធី ហើយអ្វីដែលពិសេសនោះគឺពួកគេមានចិត្តសប្បុរសធម៌ចេះជួយអ្នកដទៃដោយមិនគិតពីផលប្រយោជន៍ខ្លួននោះទេ។

A2

២. នំខេករសជាតិកាហ្វេ

អ្នកដែលចូលចិត្តរសជាតិកាហ្វេគឺជាមនុស្សមានភាពរីករាយ និង មានភាពតស៊ូក្នុងជីវិតណាស់។ ពួកគេជាមនុស្សមានភាពក្លាហាន មុះមុត និងចូលចិត្តលេងសើចច្រើន ពីព្រោះពួកគេគិតថាជីវិតមិនគួរមានភាពអាប់អួរនោះទេ។ ម្យ៉ាងទៀត មនុស្សប្រភេទនេះគឺមិនសង្កត់ធ្ងន់ទៅលើអនាគតជាជាងផ្តោតលើបច្ចុប្បន្ននោះទេ។

A3

៣. នំខេករសជាតិម្នាស់


មនុស្សដែលចូលចិត្តនំខេករសជាតិម្នាស់ គឺជាមនុស្សដែលមានភាពផ្អែមល្ហែម ស៊ីចង្វាក់គ្នា សាមញ្ញ និង ស្រស់ស្អាត។ ពួកគេជាមនុស្សស្មោះត្រង់ មានគំនិតវិជ្ជមាន ហើយចូលចិត្តជឿថាគ្រប់ៗរឿងសុទ្ធតែល្អទាំងអស់ និង តែងតែមានការសម្រេចចិត្តលឿន ព្រោះពួកគេដឹងច្បាស់អំពីអ្វីដែលគេចង់បាននៅក្នុងជីវិត។

A4

៤. នំខេករសជាតិផ្លែឈើ

ចរិតលក្ខណៈលេចធ្លោបំផុតនៃអ្នកដែលចូលចិត្តនំខេករសជាតិផ្លែឈើ គឺថាអ្នកចូលចិត្តសាកល្បងអ្វីដែលថ្មី ហើយតែងតែចូលចិត្តស្វែងរកការផ្សងព្រេងថ្មីនៅក្នុងជីវិតជានិច្ច។ ពួកគេមានភាពច្នៃប្រឌិតខ្ពស់ មានការលើកទឹកចិត្តខ្ពស់ និង រក្សាគំនិតរបស់ពួកគេដោយបើកចំហ មិនមានលាក់លៀមអ្វីនោះឡើយ។

A5

៥. នំខេករសជាតិសូកូឡា

អ្នកដែលចូលចិត្តនំខេករសជាតិសូកូឡា ភាគច្រើនគឺជាមនុស្សដែលចូលចិត្តអារម្មណ៍ល្អនៅក្នុងជីវិត ពោលគឺមិនចូលចិត្តនាំទុក្ខដាក់ខ្លួន ឬ នាំរឿងដែលធ្វើអោយពួកគេមិនសប្បាយចិត្តនោះទេ។ មនុស្សប្រភេទនេះគឺចូលចិត្តនូវភាពស្ងប់ស្ងាត់ និង មិនចង់អោយអ្នកដទៃមករំខានខ្លួននោះទេ៕

A6

ប្រភព ៖ បរទេស