តោះ! មករំលឹករឿងរ៉ាវដ៏សង្វេគរបស់បុរសម្នាក់ ដែលត្រូវបានមេដឹកនាំកូរ៉េខាងជើងឃុំខ្លួនរហូតដល់ស្លា.ប់

មុននឹងបុរសម្នាក់នេះបានបាត់បង់ជីវិតក្នុងកណ្តាប់ដៃផ្តាច់ការរបស់មេដឹកនាំកូរ៉េខាងជើង គាត់គឺជាយុវជនម្នាក់ដែលមានជីវិតដ៏សាមញ្ញមួយ។ បុរសម្នាក់នេះមានឈ្មោះថា Otto Warmbier អាយុ ២២ឆ្នាំ បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យកាលពីឆ្នាំ២០១៣ ហើយថែមទាំងទទួលបានអាហារូបករណ៍ទៅសិក្សានៅមហាវិទ្យាល័យ Virginia ទៀតផង។ បើនិយាយពីចរិកវិញ គាត់គឺជាយុវជនដែលស្វាហាប់ក្នុងការសិក្សាម្នាក់ និង ស្រលាញ់គ្រួសាររបស់គាត់ខ្លាំងណាស់។

A1

កាលពីឆ្នាំ២០១៦ Warmbier បានចុះទៅទស្សនកិច្ចជាក្រុមជាមួយយុវជនដ៏ទៃទៀតនៅប្រទេសកូរ៉េខាងជើង ហើយអ្នកដែលបានធ្វើដំណើរជាមួយគឺចូលចិត្ត Warmbier ណាស់ ព្រោះគាត់ជាមនុស្សចិត្តទូលាយ និង គួរឲ្យចង់រាប់អាន។ កាលនោះគាត់មានគម្រោងទៅទស្សនកិច្ចដល់ទីក្រុងប៉េកាំងប្រទេសចិនទៀត ប៉ុន្តែនៅពេលរៀបចំចេញដំណើរទៅវិញ គាត់ក៏ត្រូវបានសន្តិសុខឃាត់ខ្លួននៅព្រលានយន្តហោះ។

"

A2

បើយោងតាមរាជរដ្ធាភិបាលប្រទេសកូរ៉េខាងជើង គាត់ត្រូវបានគេឃាត់ខ្លួនពីបទលួចចូលកន្លែងហាមឃាត់ហើយបានលួចផ្ទាំងរូបភាពមួយពីសណ្ធាគារដែលគាត់បានស្នាក់នៅ។ បន្ទាប់ពីការចាប់ខ្លួនរបស់គាត់មក មហាជនបានឃើញ Warmbier លេចមុខជាសាធារណៈជាលើកចុងក្រោយនៅក្នុងសន្និសិទ្ធសារព័ត៌មានចេញផ្សាយដោយអ្នកសារព័ត៌មានកូរ៉េខាងជើងនៅក្នុងខែកុម្ភៈឆ្នាំ២០១៦។ វីដេអូនោះបានបង្ហាញនូវ Warmbier ទទូចអង្វរអ្នកសារព័ត៌មាន និង រាជរដ្ធាភិបាលឲ្យអភ័យទោសនិងដោះលែងគាត់ទៅ គាត់សុខចិត្តទទួលកំហុស។

A3


គួរអោយដឹងដែរថា បើយោងតាមច្បាប់គាត់ត្រូវជាប់ទោសរយៈពេល១៥ឆ្នាំ ប៉ុន្តែគាត់ត្រូវបានដោះលែង និង បញ្ជូនមកកាន់សហរដ្ធអាមេរិកវិញបន្ទាប់ពីជាប់ឃុំរយៈពេល១៧ខែ ដោយសភាពសន្លប់។ ហើយជាអកុសល បន្ទាប់ពី Warmbier បានមកដល់មាតុភូមិខ្លួនវិញបានប៉ុន្មានថ្ងៃ គាត់ក៏ទទួលមរណភាពយ៉ាងអណោចអធម៌បំផុត។ ម្យ៉ាងទៀត គ្រូពេទ្យបានឲ្យដឹងថា គាត់គឺបានស្លាប់ដោយសារកោសិកាក្នុងខួរក្បាលរបស់គាត់ត្រូវបានបាត់បង់ស្ទើរតែទាំងអស់ទៅហើយ ប៉ុន្តែមូលហេតុដែលនាំឲ្យគាត់ស្ថិតក្នុងដំណាក់កាលបែបនេះគឺនៅតែជារឿងអាថ៌កំបាំង ពោលគឺគ្មាននរណាដឹងថានៅកំឡុងពេលជាប់ឃុំប៉ូលិសកូរ៉េខាងជើងនោះបានធ្វើអ្វីខ្លះមកលើ Warmbier នោះទេ៕

A4

A5

 

ប្រភព ៖ បរទេស