តាមរយៈតារានិករទាំង ១២ អ្នកនឹងដឹងពីរឿងរ៉ាវជីវិតប្រចាំថ្ងៃរបស់ពួកគេ

ការទស្សន៍ទាយប្រចាំថ្ងៃតាមរយៈថ្ងៃ ខែ ឆ្នាំកំណើតរបស់តារានិករនីមួយៗ សម្រាប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

១១

១.​ Aries (២១ មីនា - ២០ មេសា)

"

អ្នកប្រហែលជាកំពុងពិចារណាអំពីការធ្វើដំណើរកម្សាន្ត ឬរៀបចំកម្មវិធីជាមួយមិត្តភក្តិខ្លះៗ ដែលអាស្រ័យលើអ្នកក្នុងការធ្វើការរៀបចំទាំងស្រុង។ ប៉ុន្តែទាំងអស់នេះ វានឹងមិនបង្កការរំខានដល់អ្នកច្រើនពេកទេ ព្រោះអ្នកដឹងថា អ្នកនឹងធ្វើវាបានត្រឹមត្រូវ។ ដូចនេះ ហេតុអ្វីអ្នកមិនព្យាយាមយកឈ្នះខ្លួនឯង ហើយរៀបចំអ្វីពិសេសមួយ ដែលធ្វើឱ្យមិត្តភក្តិរបស់អ្នកពិបាកបំភ្លេចម្តងទៅ?

២. Taurus (២១ មេសា - ២១ ឧសភា)

នេះអាចជាថ្ងៃដែលសំណាងបំផុតរបស់អ្នក ក្នុងខែនេះ។ ហើយសម្រាប់សំណាងល្អមួយនេះ គឺជាការតបស្នងនូវអ្វីដែលអ្នកបញ្ចេញសកម្មភាពកន្លងមក ដើម្បីបានវា។

៣. Gemini (២២ ឧសភា - ២១ មិថុនា)

ចាប់ឱកាសនេះឱ្យបាន Gemini ប្រសិនបើមានការស្នើសុំឱ្យអ្នកដឹកនាំ មិនថានៅក្នុងក្រុម ឬអាជីពរបស់អ្នក។ ថ្ងៃនេះអ្នកនឹងទទួលបានការគាំទ្រពីមនុស្សជុំវិញខ្លួនខ្លាំង ហើយកុំបារម្ភថា អ្នកនឹងមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើវា។

. Cancer (២២ មិថុនា - ២២ កក្កដា)

កុំធ្វើឱ្យខ្លួនឯងស្មុគស្មាញខ្លាំងពេក Cancer អ្នកមិនចាំបាច់សុបិនពីភាពប្រសើរឡើង សម្រាប់គ្រប់បញ្ហាតូចតាចទាំងអស់ ដែលតែងកើតមាន នៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សនោះទេ។  គប្បីយកចិត្តទុកដាក់ចំពោះរឿងតូចតាចមួយចំនួនបានហើយ។ ហើយដំណោះស្រាយលើបញ្ហាទាំងនោះ នឹងចំណាយពេលតិចជាងការគិតរបស់អ្នកទៅទៀត។

៥. Leo (២៣ កក្កដា - ២២ សីហា)

ដល់ពេលហើយ ដែលគួរតែដាក់ចុះនូវភាពតឹងតែងចំពោះខ្លួនឯង Leo ។ អ្នកគួរតែបន្ថែមភាពរីករាយខ្លះឱ្យខ្លួនឯង ដើម្បីបន្ធូរបន្ធយសម្ពាធផ្លូវអារម្មណ៍នៃការទទួលខុសត្រូវរបស់អ្នកកន្លងមក ហើយវានឹងមិនធ្វើឱ្យអ្នកមានបញ្ហាអ្វីឡើយ។ អ្នកគួរតែផ្លាស់ប្តូរទស្សនៈជីវិតខ្លះរបស់ខ្លួនឯង នោះអ្នកនឹងទទួលអារម្មណ៍ថាអស្ចារ្យជាងនេះ។

៦.​ VIrgo (២៣ សីហា - ២២ កញ្ញា)


អ្នកប្រហែលជាកំពុងចង់ចាប់ផ្តើមធ្វើអ្វីដែលថ្មីនៅក្នុងជីវិតរបស់អ្នក ដូចជាការផ្លាស់ប្តូររបៀបរស់នៅជាដើម។ ដឹងទេ Virgo! ទេវតាឈរនៅខាងអ្នក នៅពេលនេះ អ្នកអាចធ្វើអ្វីដែលអ្នកចង់ធ្វើ ហើយបំណងរបស់នឹងមានដំណើរការល្អ ។

៧. Libra (២៣ កញ្ញា - ២២ តុលា)

វាដល់ពេលដែលអ្នកគួរបង្ហាញពិភពលោក ពីទេពកោសល្យរបស់អ្នកហើយ Libra ថាអ្នកពិតជាអាចឱ្យពួកគេពឹងផ្អែកលើអ្នក ដើម្បីធ្វើការងារដ៏អស្ចារ្យបាន។ អ្នកពិតជាអាចប្រើជំនាញទំនាក់ទំនង បានល្អបំផុតក្នុងកិច្ចការក្រុមហ៊ុន ឬមុខជំនួញ។

៨. Scorpio (២៣ តុលា - ២១ វិច្ឆិកា)

ប្រសិនបើអ្នកស្ថិតក្នុងការពិចារណា លើការផ្លាស់ប្តូរទីកន្លែងរស់នៅ ថ្ងៃនេះនឹងជំរុញអ្នកឱ្យចង់ផ្លាស់ទៅឆ្ងាយពីកន្លែងដែលអ្នកកំពុងរស់នៅបច្ចុប្បន្ន។ ការផ្លាស់ប្តូរបែបនេះ អាចមានផលវិបាកចំពោះស្ថានភាពការងារ ឬជីវិតគ្រួសាររបស់អ្នកផងដែរ។ អ្នកត្រូវគិតគូរឱ្យបានហ្មត់ចត់ អំពីអ្វីដែលជាឧបសគ្គសម្រាប់អ្នក។ តើអ្នកខ្វល់អំពីមនុស្សដែលស្និតស្នាលនឹងអ្នកបំផុត មិនសប្បាយចិត្តមែនទេ?

៩. Sagittarius (២២ វិច្ឆិកា - ២១ធ្នូ )

នេះជាថ្ងៃដ៏អស្ចារ្យសម្រាប់អ្នក Sagittarius អ្វីៗនឹងដំណើរការដូចនាឡិកា។ អ្នកនឹងរីករាយពេញមួយថ្ងៃ រហូតដល់ចុងបញ្ចប់នៃថ្ងៃនេះ។ វាជាថ្ងៃល្អបំផុត សម្រាប់សកម្មភាពក្រុម ហេតុនេះប្រសិនបើអ្នកមិនរវល់នឹងអ្វីទេ អ្នកអាចសាកល្បងប្រភេទកីឡាតាមចំណង់ចំណូលចិត្ត តន្ត្រី ឬមួយក៏សិល្បៈបាន។

១០. Capricorn (២២ធ្នូ - ២០ មករា )

អ្នកប្រហែលជាបានទទួលដំណឹងអាក្រក់ខ្លះ ទាក់ទងនឹងហិរញ្ញវត្ថុរបស់អ្នក។ ប៉ុន្តែមិនអីទេ Capricorn នេះក៏ប្រហែលជាថ្ងៃល្អបំផុតដែរ ដែលអ្នកអាចប្រើពេលវេលាក្នុងខែនេះ ដើម្បីដោះស្រាយបញ្ហា។ ហើយប្រសិនបើអ្នកចង់ចេញពីស្ថានភាពនេះ អ្នកក៏នឹងអាចយកឈ្នះវាផងដែរ។ ប៉ុន្តែ អ្នកត្រូវដោះស្រាយវា ដោយធ្វើអ្វីមួយខុសពីធម្មតា ហើយក៏ប្រាកដថាអ្វីៗនឹងដំណើរការល្អ។

១១. Aquarius (២១ មករា - ១៩ កុម្ភៈ )

ថ្ងៃនេះ អ្នកអាចនឹងទទួលបានកាដូនៃការគោរព ឬក្តីស្រឡាញ់ពីក្រុមគ្រួសារ និងមិត្តភក្តិបស់អ្នកតាមការចង់បានរបស់អ្នក។ ល្អណាស់! Aquarius ទោះបីជាអ្នកមិនសូវជាមានទំនាក់ទំនងស្និតស្នាលខ្លាំងនឹងអ្នកដទៃក៏ដោយ ប៉ុន្តែអ្នកពិតជាមិត្តល្អ។

១២. Pisces (២០ កុម្ភៈ - ២០ មីនា )

អ្នករាល់គ្នាសុទ្ធតែដឹងថាគ្មានអ្វី ដែលអាចបញ្ឈប់អ្នកបានទេ​ Pisces នៅពេលអ្នកតាំងចិត្តថានឹងធ្វើអ្វីមួយឱ្យបានសម្រេច។ អ្នកនឹងភ្ញាក់ផ្អើលចំពោះអ្វីៗដែលអ្នកអាចសម្រេចបាន ប៉ុន្តែកុំអាលរំភើបខ្លាំងពេក Pisces ព្រោះថា វាដល់ពេលដែលត្រូវយកចិត្តទុកដាក់លើកិច្ចការខ្លះ ដែលគ្មានអ្នកណាចង់ធ្វើវា។ ហើយក្នុងកិច្ចការនេះ អ្នកប្រហែលជាត្រូវការជំនួយពីអ្នកដទៃខ្លះដែឬ ដើម្បីសម្រេចវាបាន៕