តារានិករទាំង ១២ នឹងណែនាំពីអ្វី ដែលអ្នកត្រូវប្រុងប្រយ័ត្នក្នុងជីវិតប្រចាំថ្ងៃ

១

១.​ Aries (២១ មីនា - ២០ មេសា)

ប្រាកដណាស់ ថាភាពជោគជ័យរបស់មនុស្សល្បីៗទូទាំងពិភពលោក មានចំណុចពិបាកខុសៗគ្នា ហេតុនេះហើយ អ្នកមិនចាំបាច់ខ្វល់ខ្វាយច្រើនពីបទពិសោធន៍ដែលបុគ្គលជោគជ័យឆ្លងកាត់ហើយធ្វើការប្រៀបធៀបនឹងខ្លួនឯងនោះទេ។ Aries អ្នកត្រូវយកពេលវេលានេះ ទៅស្វែងរកពីសមត្ថភាពពីតប្រាកដរបស់ខ្លួនឯង ទើបអ្នកអាចបន្តដំណើរជីវិតទៅមុខ ចេញពីភាពជាប់គាំង។

"

២. Taurus (២១ មេសា - ២១ ឧសភា)

ភាពភ័យខ្លាច មិនអាចជួយដោះស្រាយអ្វីបានទេ ហើយវានឹងរឹតតែពិបាក បើសិនជាការសម្រេចចិត្តដែលកំពុងធ្វើនៅពេលនេះ ត្រូវរួមគ្នានឹងការសម្រេចចិត្តរបស់អ្នកដទៃទៀតនោះ។ សូមសម្រួលអារម្មណ៍ ហើយដោះស្រាយបញ្ហាដោយប្រុងប្រយ័ត្ន ហើយកុំសម្រើលស្រមៃច្រើនពីរឿងអនាគតដែលមិនទាន់មកដល់។ សូមផ្តោតលើអ្វីដែលត្រូវការកែតម្រូវ ហើយធ្វើវាឱ្យបានត្រឹមត្រូវ។

ម៉្យាងវិញទៀត ដាច់ខាតមិនត្រូវជ្រៀតជ្រែកក្នុងជីវិតឬជម្រើសរបស់នរណាម្នាក់ ដែលមិនស្ថិតក្នុងការគ្រប់គ្រងរបស់អ្នកឡើយ។ ត្រូវដឹងថា ចក្ខុវិស័យរបស់អ្នកនឹងមិនអាចជួយផ្លាស់ប្តូរ គំនិតរបស់ពួកគេបាននោះទេ ហើយក៏មិនអាចដោះស្រាយបញ្ហាជម្លោះផ្ទៃក្នុងរបស់ពួកគេបានដែរ (បើអ្នកលូកដៃក្នុងរឿងអ្នកដទៃ នោះនឹងធ្វើឱ្យស្ថានភាពកាន់តែអាក្រក់) ។

៣. Gemini (២២ ឧសភា - ២១ មិថុនា)

មានការប៉ះទង្គិចខ្លាំងលើឧត្តមគតិរបស់អ្នក ក្នុងការបង្ហាញថា អ្នកគួរមានជំហរលើការគិតមួយណា។ វាមិនពិបាកទេ ក្នុងការឈរលើការពិត ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា តើអ្នកអាចរកឃើញចំណុចកណ្តាលបានដែរទេ? បន្ទាប់ពីអ្នកបានដឹងនូវគ្រប់ចំណុចនៃបញ្ហាដែលបានកើតឡើង។ ហេតុនេះ តើអ្នកនឹងពិចារណាថា នឹងដាក់បញ្ហានេះទៅក្នុងបរិបទល្អជាងនេះដោយវិធីណាដែរ?

នេះប្រហែលជាការសាកល្បងសាមគ្គីភាពរបស់អ្នកហើយ Gemini ដែលអ្នកត្រូវគិតថា តើមិត្តភាពនិងភាពជាដៃគូរបស់អ្នក ពិតជាអាចបែកបាក់គ្នាដោយសាររឿងតូចតាចមែន ឬអ្នកត្រូវខិតខំឱ្យខ្លាំងជាងនេះបន្ថែមទៀត ដើម្បីបង្កើតភាពជោគជ័យថ្មី ដោយទទួលបានក្តីស្រឡាញ់ និងការគាំទ្រ?

៤. Cancer (២២ មិថុនា - ២២ កក្កដា)

អ្នកកំពុងស្ថិតនៅចំកណ្តាលនៃការចាប់ផ្តើមថ្មី បើទោះជាអ្នកមិនច្បាស់ថា វានឹងអាចបញ្ចប់នៅពេលណាក៏ដោយ ហើយអ្នកក៏ប្រាថ្នាចង់ធ្វើវាឱ្យបានល្អបំផុត។ មានរឿងខ្លះ ត្រូវតែធ្វើវាឱ្យហើយ ហើយវាគឺជារឿងដ៏ត្រឹមត្រូវមួយ និងមានសីលធម៌ខ្ពស់បំផុតរបស់អ្នក។ សូមកុំនៅស្ងៀម ហើយផ្តល់ដំណោះស្រាយល្អមួយឱ្យខ្លួនឯង ដូច្នេះអ្នកនឹងអាចបន្តដំណើរចេញពីចំណុចជាប់គាំងនេះ ដោយមោទកភាព និងមានទំនុកចិត្ត។

៥. Leo (២៣ កក្កដា - ២២ សីហា)

វាជាជម្រើសដ៏ឈ្លាសវៃបំផុតក្នុងការសន្សំប្រាក់ជាមុន ហើយសឹមគិតគូរអំពីអនាគតរបស់អ្នកតាមវិធីដែលនឹងជួយខ្លួនឯងបាន ដោយមិនពាក់ព័ន្ធនឹងបំណុលមិនចាំបាច់មួយចំនួន។ ប្រសិនបើអ្នកមានប្រភពចំណូលជាក់លាក់តែមួយ សមិទ្ធផលខ្លះ អាចនឹងពិបាកសម្រេចបន្តិច ប៉ុន្តែអ្នកអាចនឹងធ្វើវាបាន ប្រសិនបើអ្នកជ្រើសរើសផ្លូវផ្សេងទៀត។ មួយវិញទៀត បើសិនជាការជឿទុកចិត្តធ្លាប់មានបញ្ហារួចហើយនោះ សូមកុំធ្វើការសន្និដ្ឋាន ហើយត្រូវដឹងពីដែនកំណត់របស់អ្នកគួរធ្វើ និងប្រុងប្រយ័ត្ននៅថ្ងៃខាងមុខ។

៦.​ VIrgo (២៣ សីហា - ២២ កញ្ញា)


អ្នកកំពុងតែមានអារម្មណ៍ថាឃ្លាតឆ្ងាយ ហើយមានមន្ទិលខ្លះនៅតែមិនច្បាស់ក្នុងចិត្ត។ វាខុសពីពេលកន្លង ដែលជាធម្មតាអ្នកចូលចិត្តនិយាយបើកបង្ហាញពីការពិតនៅក្នុងចិត្ត ប៉ុន្តែពេលនេះ អ្នកជ្រើសរើសមិននិយាយអ្វីទាំងអស់។ មែនហើយ មានអ្វីប្លែកចំពោះអ្នកនៅពេលនេះ ហើយដួងចិត្តរបស់អ្នកក៏ទាមទារស្វែងរកការយកចិត្តទុកដាក់ និងការយល់ស្របជាពិសេសផងដែរ។ Virgo បើសិនជាអ្នកកំពុងមានអារម្មណ៍ខកចិត្តចំពោះនរណាម្នាក់មែននោះ អ្នកគួរតែប្តេជ្ញាចិត្តលើរឿងនោះដោយលម្អិត ហើយធ្វើវាតែម្នាក់ឯងទៅ។

៧. Libra (២៣ កញ្ញា - ២២ តុលា)

ការខកចិត្តខ្លះជារឿងធម្មតា នៅពេលដែលអ្នកមានការរំពឹងទុកច្រើនពេកលើមនុស្សម្នាក់ទៀត ឬទំនាក់ទំនងណាមួយ។ សូមដោះស្រាយបញ្ហារបស់អ្នក ជាមួយនឹងអ្វីដែលអ្នកអាចគ្រប់គ្រងបាន មិនថាលើប្រតិកម្ម និងសកម្មភាពរបស់អ្នក។

៨. Scorpio (២៣ តុលា - ២១ វិច្ឆិកា)

ព្រំដែនអារម្មណ៍គឺមានសារៈសំខាន់ខ្លាំងណាស់នៅថ្ងៃនេះ អ្នកមិនចាំបាច់ទាញនរណាម្នាក់ឱ្យចូលរួមក្នុងភាពវិលវល់របស់អ្នកឡើយ។ កុំអនុញ្ញាតឱ្យខ្លួនអ្នកនៅកន្លែងដែលមិនគួរនៅ ហើយបង្កកំហុស ចូរធ្វើអ្វីដែលនាំឱ្យមានអារម្មណ៍ល្អ និងប្រសើឡើងទៅបានហើយ។ យល់ហើយ Scorpio ថាពេលនេះ អ្នកត្រូវការសម្ព័ន្ធភាពយល់ចិត្តរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកបរាជ័យ ហើយមានអារម្មណ៍ថាក្រៀមក្រំ អន់ចិត្ត ឬទន់ខ្សោយ សូមប្រាកដថាអ្នកនឹងមិននិយាយអ្វីច្រើនពេកទេ ទៅកាន់អ្នកដែលមានបញ្ហាផ្ទាល់ខ្លួនដែរ (មនុស្សងាយរងការប៉ះទង្គិចផ្លូវចិត្ត)។

៩. Sagittarius (២២ វិច្ឆិកា - ២១ធ្នូ )

សូមកុំពឹងផ្អែកខ្លាំងលើអារម្មណ៍ និងប្រតិកម្មរបស់អ្នកដទៃ ព្រោះចម្លើយទាំងអស់ដែលអ្នកត្រូវការពិតប្រាកដ គឺមាននៅក្នុងចិត្ត និងឧត្តមគតិរបស់អ្នករួចហើយ។ អ្នកពិតជាមិនត្រូវការជំនួយទេ ហើយដំណើរផ្លូវចិត្តរបស់អ្នក អាចនាំអ្នកចេញពីការពិតមិនល្អមួយ ក្នុងស្ថាភាពដែលអ្នកកំពុងប្រឈមមុខសព្វថ្ងៃនេះ។ យ៉ាងណាក៏ដោយ សូមស្វែងរកភាពរីករាយនៅក្នុងការកំណត់បច្ចុប្បន្នរបស់អ្នក ហើយកុំខ្វល់ពីអ្វីដែលមិនទាន់កើតឡើង។

១០. Capricorn (២២ធ្នូ - ២០ មករា )

អ្នកអស្ចារ្យដូចម្ចាស់ក្សត្រីស្រមោច ដែលអាចបង្កើតកូនបានរាប់លានពងយ៉ាងដូច្នេះដែរ។ ប៉ុន្តែអ្នកនៅមិនទាន់ប្រាកដបានថា អ្នកមានពេលប៉ុន្មានសម្រាប់ផលិតភាពទាំងអស់នោះ។ អ្នកពិតជាសំណាងណាស់ ដែលតែងតែអាចការពារតំណែងរបស់អ្នកបាន ហើយអ្នកច្រើនតែមានភាពគ្រប់គ្រាន់ដោយខ្លួនឯង និងដឹងច្បាស់អំពីទំនួលខុសត្រូវផ្ទាល់ខ្លួនផងដែរ។

១១. Aquarius (២១ មករា - ១៩ កុម្ភៈ )

ប្រសិនបើអ្នកមានទម្លាប់ស្វែងរកកំហុស នោះអាចធ្វើឱ្យអ្នកឃ្លាតឆ្ងាយពីការពេញចិត្តនិងសកម្មភាពជាក់ស្តែងដែលធ្វើឱ្យជិវិតអ្នកស្រស់បំព្រង។ ជាធម្មតា ចិត្តរបស់អ្នកមានការស្វែងយល់ច្បាស់ជាង ប៉ុន្តែអ្នកហាក់ដូចជានៅត្រឹងនឹងព័ត៌មានលម្អិតមួយចំនួន ដែលមិនអាចរកការពន្យល់បានទៅវិញ។ សូមរីករាយជាមួយនឹងជិវិតប្រចាំថ្ងៃ ប្រសើរជាងទុកវាធ្វើនៅពេលក្រោយ។

១២. Pisces (២០ កុម្ភៈ - ២០ មីនា )

កុំប្រាកដថាត្រូវទុកចិត្តអ្នកណា បើសិនទ្រឹស្តីនៅក្នុងគំនិតរបស់អ្នក ខុសគ្នាទាំងស្រុងពីការពិត។ អ្នកត្រូវការធ្វើការសន្ទនាដោយស្មោះត្រង់ និងផ្តោតលើចំណុចជាក់លាក់ ដូច្នេះអ្នកអាចបង្កើតការជឿទុកចិត្តឡើងវិញបាន និងយល់ពីអ្វីដែលអ្នកកំពុងព្យាយាមលាក់ខ្លួនឯងនៅក្រោមផ្ទៃមួយ ដែលធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួល។ ប៉ុន្តែសូមកុំអនុញ្ញាតឱ្យការសម្រេចចិត្តពីពិភពខាងក្រៅ មានឥទ្ធិពលចំពោះអ្នក នៅពេលដែលអ្នកត្រូវធ្វើតាមការសម្រេចចិត្តផ្ទាល់ខ្លួន ដើម្បីក្រពះ និងបេះដូងរបស់អ្នក៕